ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនក្នុងការធ្វើប្រតិបត្តិការ និងពង្រីកការទទួលយកសេវា«បាគង» ដែលជាប្រព័ន្ធទូទាត់គ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ជាក់ស្តែង ជាលទ្ធផលប្រព័ន្ធទូទាត់បាគងមានអ្នកប្រើប្រាស់ជិត ៨ លាននាក់ ស្មើនឹងចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប។

បាគង គឺជាប្រព័ន្ធទូទាត់ទូទាំងប្រទេសដែលផ្អែកលើបច្ចេកវិទ្យា Blockchain ពីធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២០ ហើយត្រូវបានទទួលស្គាល់ថាជារូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដំបូងគេរបស់ពិភពលោក (CBDC)។

ធនាគារកណ្តាលសង្ឃឹមថា បាគង នឹងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេស ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុរួម ដែលប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្មាតហ្វូន (ទូរស័ព្ទឆ្លាតវៃ ឬ Smartphone) របស់ពួកគេ។
កម្មវិធីបាគងលើទូរស័ព្ទដៃឆ្លាតវៃអាចប្រើនៅតាមបណ្តាហាង និងសម្រាប់ការផ្ទេរប្រាក់។ ប្រជាពលរដ្ឋមិនចាំបាច់ត្រូវការចុះឈ្មោះគណនីធនាគារនៅ “បាគង” ទេ ដរាបណាពួកគេប្រើប្រាស់លេខទូរស័ព្ទនៅកម្ពុជា។ អ្នកប្រើប្រាស់អាចផ្ញើប្រាក់ដោយការស្កេន QR កូដ ឬបញ្ជាក់លេខទូរស័ព្ទរបស់អ្នកទទួល។ ប្រតិបត្តិការអាចធ្វើឡើងជាប្រាក់រៀលកម្ពុជា ឬដុល្លារអាមេរិក។

យោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹថា ៖
“កម្មវិធីបាគងមានអ្នកប្រើប្រាស់ប្រហែល ២៧០ ០០០ នាក់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយគ្នានេះ ធនាគារកណ្តាលបានសហការជាមួយធនាគារក្នុងស្រុក ដើម្បីធ្វើប្រតិបត្តិការ និងពង្រីកការទទួលយកសេវាបាគង។ ជាលទ្ធផល ប្រព័ន្ធទូទាត់បាគងមានអ្នកប្រើប្រាស់ប្រហែល ៧.៩ លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប ក្នុងនោះរួមទាំងអ្នកប្រើប្រាស់ដោយប្រយោលតាមរយៈកម្មវិធីពីធនាគារដៃគូ។ គិតត្រឹមខែវិច្ឆិកា មានប្រតិបត្តិការសរុបចំនួន ៦.៨ លាន ដែលមានគិតជាទឹកប្រាក់ប្រមាណ ២.៩ ពាន់លានដុល្លារ”
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ស្ថាប័នបណ្តាញសារព័ត៌មានជប៉ុនថា ៖
“បាគង អនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់តាមឌីជីថលកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ អន្តរប្រតិបត្តិការនេះរវាងតួអង្គផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងមិនត្រឹមតែបង្កើតតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ចុងក្រោយទាក់ទងនឹងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់គម្លាតរវាងធនាគារ និងមិនមានធនាគារ, តភ្ជាប់តំបន់ជនបទ និងទីក្រុង ដូច្នេះវានឹងបង្កើតទំនាក់ទំនងកាន់តែប្រសើរក្នុងសង្គម”
លោកជំទាវបានថ្លែងបន្តថា នេះគឺជាការងារដ៏សំខាន់មួយ ជាពិសេសក្នុងចំណោមពលករចំណាកស្រុក និងនិស្សិតដែលចាកចេញពីភូមិកំណើតរបស់ពួកគេទៅធ្វើការ ឬសិក្សានៅតំបន់ទីក្រុង ហើយត្រូវការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្រួសាររបស់ពួកគេ។
នោះគឺជាហេតុផលសំខាន់មួយដែលធនាគារកណ្តាលបានបង្កើតរូបិយប័ណ្ណឌីជីថលថ្មី ដោយដាក់ចេញនូវប្រព័ន្ធដែលនឹងផ្តល់ឱ្យមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ។ ធនាគារកណ្តាលបានធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់ជប៉ុន Soramitsu ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានដាក់ឈ្មោះតាមប្រាសាទបុរាណមួយក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បាគងក្នុងស្រុក ធនាគារជាតិនៃកម្ពុជាក៏កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេសផងដែរ។ កាលពីខែសីហា ឆ្នាំមុន ធនាគារកណ្តាល និងធនាគារពាណិជ្ជម៉ាឡេស៊ី Malayan Banking បានបង្កើតការផ្ទេរប្រាក់ឆ្លងព្រំដែនដោយប្រើប្រាស់បាគង ដោយអនុញ្ញាតពលករចំណាកស្រុកកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីអាចប្រើប្រាសមធ្យោបាយផ្ញើប្រាក់យ៉ាងរហ័សទៅកាន់គ្រួសាររបស់ខ្លួន។
លោកជំទាវ ជា សេរី បានថ្លែងដូច្នេះថា ៖
“ការខិតខំប្រឹងប្រែងរបស់ធនាគជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការផ្ទេរប្រាក់ឆ្លងព្រំដែន តាមរយៈបាគងក៏ត្រូវបានរំពឹងថានឹងផ្តល់ឱ្យកម្មករចំណាកស្រុក ជាពិសេសស្ត្រី ដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងលើហិរញ្ញវត្ថុរបស់ពួកគេ ដោយអាចផ្ញើប្រាក់ប្រកបដោយប្រសិទ្ធភាពទៅកាន់អ្នកផ្តល់សេវាក្នុងស្រុក ដូចជាសាលារៀនជាដើម មន្ទីរពេទ្យ ឬក្រុមហ៊ុនឧបករណ៍ប្រើប្រាស់ ដោយមិនមានអន្តរការី”
បាគងក៏ជាឧបករណ៍សម្រាប់ធនាគារកណ្តាលក្នុងការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល។ ប្រទេសកម្ពុជាមានប្រព័ន្ធរូបិយប័ណ្ណពីរ ដោយប្រាក់ដុល្លារអាមេរិកត្រូវបានប្រើសម្រាប់ប្រតិបត្តិការភាគច្រើន។ ធនាគារកណ្តាលសង្ឃឹមថា ការកើនឡើងនៃការប្រើប្រាស់ប្រាក់រៀលតាមរយៈបាគងនឹងជួយក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ។ គួររំលេចផងដែរ កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ផលិតផល និងសេវាកម្មដែលមានឧត្តមភាពប្រចាំឆ្នាំ២០២១ សម្រាប់ប្រព័ន្ធទូទាត់បាគង (“Bank Digital Currency [Bakong]”) ពីទស្សនាវដ្តីជប៉ុន Nikkei ខណៈពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content