ភ្នំពេញ ៖ ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើបានបន្តកើនឡើងតិចតូចកាលពីដើមត្រីមាសដំបូង ឆ្នាំ២០២២ ធៀបនឹងខែធ្នូ ឆ្នាំ២០២១ ខណៈទ្រព្យសកម្មបរទេសសុទ្ធនៃវិស័យធនាគារបានបន្តថយចុះក្នុងខែមករា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើបានបន្តកើនឡើង ២,៩% ដល់ ១០៤ ៨៤៨,១ ពាន់លានរៀល (ប្រមាណ ២៥ ពាន់លានដុល្លារ) ក្នុងខែមករា ឆ្នាំ២០២២ ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ ការកើនឡើងនេះបណ្តាលមកពីការកើនឡើងនខ្ទង់ឥណទេយ្យក្នុងស្រុកសុទ្ធចំនួន ១,៨% ខណៈដែលខ្ទង់ផ្សេងៗសុទ្ធបានថយចុះចំនួន ០,២%។ (១ដុល្លារ ស្មើនឹង ៤០៦២រៀល)។

ការកើនឡើងនៃខ្ទង់ឥណទេយ្យក្នុងស្រុកសុទ្ធ បណ្តាលមកពីការកើនឡើងនៃខ្ទង់ឥណទានសុទ្ធចំពោះគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ៨,៥% ខ្ទង់ឥណទានចំពោះវិស័យឯកជន ១,៤% និងខ្ទង់ឥណទានសុទ្ធចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ ០,៥%។ ការថយចុះនៃខ្ទង់ផ្សេងៗសុទ្ធ ជាចម្បងបណ្តាលមកពីការថយចុះនៃខ្ទង់ផ្សេងៗ៧,៥% ខណៈដែលខ្ទង់ដើមទុនបានថយចុះ ០,៩%។
ជាមួយគ្នានេះដែរ ទ្រព្យសកម្មបរទេសសុទ្ធនៃវិស័យធនាគារបានបន្តថយចុះមក ៥៤ ៨៣៥,៦ ពាន់លានរៀល នៅខែមករា ឆ្នាំ២០២២ គឺថយចុះ ៣,៩% ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ ការថយចុះនេះ ជាចម្បងបណ្តាលមកពីការថយចុះនៃខ្ទង់ទុន បម្រុងអន្តរជាតិសរុបចំនួន ១,៨% ស្របពេលដែលខ្ទង់ទ្រព្យអកម្មបរទេសបានកើនឡើងចំនួន ៣,៣% ខណៈដែលខ្ទង់ទ្រព្យសកម្មបរទេសផ្សេងៗកើនឡើងតែ ៣,៨%។ លើសពីនេះ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗទៀត (រាប់បញ្ចូលធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ) ក្នុងខែមករា ឆ្នាំ២០២២ នេះ មានចំនួន ២៨២ ៩១៩,៧ ប៊ីលានរៀល បានកើនឡើង ១,៣% ធៀបនឹងខែធ្នូ ឆ្នាំ២០២១៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content