មនុស្សម្នាក់ក្នុងចំណោម៤នាក់នៅលោកខាងលិច កំពុងជួបបញ្ហាចំណាយប្រចាំថ្ងៃ រួមទាំងវិក័យប័ត្រថ្លៃទឹក និងអគ្គិសនី

បញ្ហាអតិផរណាដែលកើតមាននៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែបានធ្វើឲ្យបណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍជួបប្រទះបញ្ហាលំបាកនោះទេ ក្នុងនោះសូម្បីតែប្រទេសមួយចំនួនធំនៅលោកខាងលិចក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ខណៈដែលនៅក្នុងកិច្ចការងារស្រាវជ្រាវចុងក្រោយមួយបានបង្ហាញភស្តុតាងថា ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់នៃបណ្តាប្រទេសដូចដែលបានលើកឡើងខាងលើនេះកំពុងជួបភាពលំបាកក្នុងការដោះស្រាយបញ្ហាចំណាយចាំបាច់ប្រចាំថ្ងៃ ដូចជា ចំណីអាហារ ទឹក និងថ្លៃអគ្គិសនី ។

របាយការណ៍ស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងត្រូវបានយកមកចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក WEFORUM បានបង្ហាញដែរថា ក្នុងចំណោមពលរដ្ឋដែលត្រូវបានសាកសួរភាគច្រើនបានបង្ហើបអំពីក្តីបារម្ភថាកម្រិតរស់នៅរបស់ពួកគេក្នុងឆ្នាំបន្តបន្ទាប់ពិតជាជួបបញ្ហាកាន់តែខ្លាំងជាងនេះជាមិនខាន។

ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសទាំងនោះក៏បានប្រាប់ដែរថា កំពុងរៀបចំផែនការក្នុងការទប់ទល់ទៅនឹងការចំណាយចាំបាច់ៗដែលមានរួមទាំងចំណាយលើអាហារប្រចាំថ្ងៃ ចំណាយទៅលើថាមពលអគ្គិសនី ព្រមទាំងការចំណាយផ្សេងៗផងដែរ។

ដោយឡែកនៅក្នុងរបាយការណ៍មួយដែលមានឈ្មោះថា Global Perceptions of Inflation 2022 នៃក្រុមហ៊ុនអន្តរជាតិដ៏ល្បី Ipsos  ជំនាញខាងស្រាវជ្រាវ និងប្រឹក្សាទីផ្សារដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានដំណើរការការងារស្ទាបស្ទង់នេះជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងចំនួន១១នាក់ដែលសុទ្ធតែជាសមាជិកនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក WEFORUM ខណៈដែលពលរដ្ឋក្នុងប្រទេសតួកគីបានបង្ហាញពីក្តីបារម្ភខ្លាំងជាងគេ ដោយ៧២ភាគរយនៃអ្នកឆ្លើយតបបានអះអាងថា ពួកគេនឹងជួបបញ្ហាលំបាក និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយទៅលើតម្រូវការចាំបាច់ប្រចាំថ្ងៃឡើយនាពេលខាងមុខនេះ ខណៈដែល៦៧ភាគរយបញ្ជាក់ថាបច្ចុប្បន្នកំពុងជួបបញ្ហានេះរួចទៅហើយ។

ងាកទៅកាន់ប្រទេសអាមេរិក និងអាល្លឺម៉ង់ ឯណោះវិញ Ipsos ក៏បានរកឃើញថា ពលរដ្ឋម្នាក់ក្នុងចំណោម៦នាក់កំពុងជួបភាពតានតឹងដើម្បីគ្រប់គ្រងបញ្ហាចំណាយប្រចាំថ្ងៃនេះ ខណៈដែល៥៤ភាគរយនៅប្រទេសប៉ូឡូញក៏ចាប់ផ្តើមទទួលផលប៉ះពាល់ដូចគ្នានេះ។

សរុបមកនៅទូទាំងប្រទេសទាំង១១ មានពលរដ្ឋត្រឹមតែ១១ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេកំពុងរស់នៅយ៉ាងស្រណុកសុខស្រួលចំណែកឯ២៩ភាគរយទៀតអះអាងថា ការរស់នៅរបស់ពួកគេមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែសរុបដល់ទៅ៣៤ភាគរយដែលកំពុងជួបបញ្ហាចំណាយប្រចាំថ្ងៃ។ គួរកត់សម្គាល់ផងដែរថា ក្រៅតែពីបញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីហើយនោះ អ្នកឆ្លើយតបក៏បានលើកឡើងពីបញ្ហាសេដ្ឋកិច្ចសកលពាក់ព័ន្ធនឹងបញ្ហាកូវីដផងដែរ ដែលជាកត្តាជះឥទ្ធិពលដល់វិបត្តិចំណាយចាយវាយប្រចាំថ្ងៃ ហើយលើសពីនេះក៏មានអ្នកឆ្លើយតបភាគច្រើនយល់ឃើញដែរថា គោលនយោបាយជាតិរបស់រដ្ឋាភិបាលអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរមួយនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)