សម្តេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យស្លន់ស្លោចំពោះការដួលរលំនៃធនាគារនៅអាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យស្លន់ស្លោចំពោះមុខការដួលរលំនៃធនាគារនៅអាមេរិក ព្រោះការដួលរលំនៃធនាគារនៅអាមេរិកមិនមានផលប៉ះពាល់ដល់កម្ពុជានោះទេ។ ការអំពាវនាវរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង នាឱកាសពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណ ៤ ៥៦៦នាក់ ក្នុងនោះមាននារី ២០៣២នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានលើកឡើងថា រឿងនេះធ្លាប់បានកើតឡើងលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៊ី-វិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ ពេលនោះពិតជាច្របូលច្របល់នៃប្រព័ន្ធធនាការនៅតាមបណ្តាប្រទេសរាប់ទាំងកម្ពុជាផងដែរ។ ប៉ុន្តែធនាគារយើងកាលពីពេលនោះគឺនៅតូចៗណាស់។

សម្តេចតេជោបានបន្តថា ៖  

“ពលរដ្ឋរបស់យើងទៅបង្ខំដកលុយក្នុងរយៈពេលប្រហែល ៣ សប្តាស៍ ប៉ុន្តែ៣សប្តាហ៍ ពលរដ្ឋរបស់យើងយកលុយទៅដាក់វិញ ធ្វើឱ្យធនាគាររបស់យើងមួយចំនួនរាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស ធនាគារកាណាឌីយ៉ា កាលពីនោះរឹងមាំឡើងវិញ។ ប៉ុន្តែនាពេលនោះផងដែរ ធនាគារប្រហែលជា ២ ឬ៣ ត្រូវបានដួលរលំ ដោយសារតែបង្ខំដកប្រាក់ធ្វើឱ្យអត់សាច់ប្រាក់។”

សម្តេចបានថ្លែងបន្តថា ៖

“នៅ ឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលផ្តើមចេញពីការដួលរលំនៃធនាគាររបស់អាមេរិកមួយដែរ វាអត់បានធ្វើឱ្យប៉ះពាល់កម្ពុជានោះទេ។ ពិតមែនតែពេលនោះ យើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយសារដំឡើងអត្រាកាតព្វកិច្ច (អត្រាទុនបម្រុងកាតព្វកិច្ច)ពី ៧ភាគរយ ទៅ ១២ភាគរយ នាពេលនោះ បម្រុងទុកសម្រាប់ស្ថានភាពអាក្រក់”

សម្តេចតេជោបានមានប្រសាសន៍ថា ៖

“ឥឡូវនេះ បន្ទាប់ពីបណ្តាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយអត្រាបម្រុងកាតព្វកិច្ចមកត្រឹម ៧ភាគរយ។ អ៊ីចឹងទេ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ដែលមានដាក់ប្រាក់ក្នុងធនាគារ សូមកុំស្លន់ស្លោ។ ការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍ ប្រាក់របស់យើងទៅដាក់ដើម្បីយកការប្រាក់រយៈពេល ៩ខែ ឬ១ឆ្នាំ បើដកយកមុន គឺយើងបាត់បង់ការទទួលបានអត្រាការប្រាក់ ដែលមិនទាន់ដល់កាលកំណត់។ ប្រទេសថៃក៏បានប្រកាសផងដែរថា ការរលំរបស់ធនាគារនៅអាមេរិកមិនមានផលប៉ះពាល់ដល់ប្រទេសថៃនោះទេ”

សូមបញ្ជាក់ផងដែរថា ធនាគារធំៗចំនួនពីរនៅអាមេរិកបានប្រកាសពីការដួលរលំរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង រាប់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ រួមមានធនាគារ Silvergate និងធនាគារ SVB (Silicon Valley Bank ។ រឿងដ៏គួរឲ្យបារម្ភចំពោះសេដ្ឋកិច្ចនោះគឺ ធនាគារទាំងពីរនេះជាស្ថាប័នផ្ដល់សេវាកម្មពាក់ព័ន្ធនឹងវិស័យធុរកិច្ចថ្មី(tech startups) និងវិស័យគ្រីបតូ ឬរូបិយប័ណ្ណអេឡិចត្រូនិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី