អារ៉ាប៊ីសាអូឌីត មានបំណងឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ខណៈដែលកំពុងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងចិន

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការជួញដូររូបិយប័ណ្ណនានាក្រៅពីប្រាក់ដុល្លារអាមេរិក ខណៈដែលខ្លួនក៏កំពុងពង្រឹងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សចិន។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អារ៉ាប៊ីសាអូឌីត លោក Mohammed Al-Jadaan បានលើកឡើងថា ៖ វាមិនមានបញ្ហាអ្វីនោះទេក្នុងការពិភាក្សាអំពីរបៀបដោះស្រាយក្នុងការរៀបចំខ្សែចង្វាក់ពាណិជ្ជកម្ម ថាតើគួរប្រើប្រាស់ជាប្រាក់ដុល្លារអាមេរិក ជាប្រាក់អឺរ៉ូ ឬ ជាប្រាក់រីយ៉ាល់របស់អារ៉ាប៊ីសាអូឌីត?

ផែនការនេះត្រូវបានរៀបចំឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការទិញថាមពលជាប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការនៃតំបន់ឈូងសមុទ្រ (GCC)។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការផ្លាស់ប្តូរនេះផងដែរ នៅក្នុងកិច្ចប្រជុំកំពូលចិន-អារ៉ាប់ ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃដើមសប្តាហ៍នេះកន្លងទៅនេះ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត បានបង្ហាញពីឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រេងជាមួយប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។ កាលពីខែកន្លងទៅនេះ ចិន និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាក្នុងការពង្រីកពាណិជ្ជកម្មប្រេងឆៅ ខណៈដែលពួកគេបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping នៅរដ្ឋធានីរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត។

មិនត្រឹមតែប៉ុណ្ណោះ ​ចិនមានបំណង​​ជំរុញ​រូបិយប័ណ្ណ​ប្រាក់យ័នរបស់​ខ្លួននៅ​ក្នុង​ពាណិជ្ជកម្ម​ប្រេង​អន្តរជាតិ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះផងដែរ លោកប្រធានាធិបតី Xi Jinping បានសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ននៅក្នុងវិស័យថាមពល និងបានស្នើនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីតថា បណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការនៃតំបន់ឈូងសមុទ្រ (GCC) គួរតែអនុវត្តការទូទាត់ពាណិជ្ជកម្មរបស់ខ្លួនជាប្រាក់យ័ន។

ថ្មីៗនេះ និន្នាការឆ្ពោះទៅរកការផ្លាស់ប្តូរទៅជារូបិយប័ណ្ណជាតិ ត្រូវបានអនុវត្តដោយប្រទេសសំខាន់ៗនៅក្នុងខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោក ដោយសារគោលនយោបាយនៃទណ្ឌកម្មបន្ទាប់បន្សំរបស់ទីក្រុងវ៉ាស៊ីនតោននៅតែបន្តមាន។ គេយល់ឃើញថា ការចៀសឆ្ងាយពីប្រាក់ដុល្លារ អាចជាលទ្ធផលដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មមកលើរុស្ស៊ី ដែលជាប្រទេសផលិត និងអ្នកនាំចេញថាមពលដ៏សំខាន់មួយរបស់ពិភពលោក ជាពិសេសវិធានការនេះត្រូវបានអនុវត្តមុនដំបូងគេក្នុងវិស័យថាមពល។

គួរឲ្យបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសសម្បូរប្រេងដ៏ធំមួយរបស់ពិភពលោក ពេលនេះកំពុងស្វែងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ រួមទាំងប្រទេសចិនផងដែរ។ ការត្រៀមខ្លួនសម្រាប់ការពិភាក្សាលើបញ្ហាដែលរៀបចំដោយទីក្រុងរីយ៉ាដ អាចជាសញ្ញាថាក្រុមហ៊ុននាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកបានបើកចំហររួចជាសេ្រចក្នុងការចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិក ខណៈដែលរីយ៉ាល់គឺជារូបិយប័ណ្ណជាតិរបស់អារ៉ាប៊ីសាអូឌីតធ្លាប់មានសម្ព័ន្ធភាពល្អជាមួយនឹងប្រាក់ដុល្លារអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)