គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងអនុញ្ញាតឱ្យយន្តហោះចុះចតក្នុងរយៈពេល១២ខែខាងមុខនេះ

ភ្នំពេញ ៖​ ទោះបីជា​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​យ៉ាង​ណា​ក្ដី​ គម្រោងសាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​នឹង​បញ្ចប់ទៅតាម​ផែនការ​គ្រោង​ទុក ដោយ​បច្ចុប្បន្ន​ក្រុមការងារ​សាងសង់​​បាន និងកំ​ពុង​មមាញឹក​ក្នុងការ​សាងសង់​ដើម្បីឱ្យ​បញ្ចប់ទៅតាម​ផែនការ និងទទួលឱ្យ​យន្តហោះ​ចុះចត​ជាផ្លូវការ​នៅរយៈ​ពេល​​១២​ខែខាង​មុខ ខណៈដែលបច្ចុប្បន្នសម្រេចបានប្រមាណ៤៤ភាគរយ។​

ឯកឧត្តម ​ស៊ីន ចាន់​សិរីវុត្ថា ​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរ​ស៊ី​វិលបានមានប្រសាសន៍​តាមទូរសព្ទឱ្យដឹងថា​ គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​មិនមានកា​រប្រែប្រួល​អ្វីនោះទេ ដោយក្រុមហ៊ុន​សាងសង់បាន​អះអាង​ថា​នឹង​បញ្ចប់ទៅតាម​ផែនការ​របស់គាត់ គឺនៅក្នុងឆ្នាំ២០២៣​ខាងមុខនេះ  ។

ឯកឧត្តម​បន្តថា​ ៖

“គម្រោង​នេះ​នឹង​បញ្ចប់នៅអំឡុងខែ​មីនា ឆ្នាំ២០២៣ ហើយ​នៅខែតុលា​២០២៣ ​នឹង​ចាប់​ផ្ដើមដំណើរការ​ដែលមានន័យថា​នឹង​ចាប់ផ្ដើម​ទទួលឱ្យយន្តហោះឱ្យ​ចុះចតជាផ្លូវការ ហើយបច្ចុប្បន្ន​គម្រោង​នេះ​កំពុង​តែមមាញឹក​ខ្លាំងក្នុងការ​សាងសង់​​ដើម្បីឱ្យបញ្ចប់​ទាំងស្រុង”

ឯកឧត្តម​បន្តទៀតថា​ ៖

“មកដល់ដំណាច់ខែ​កញ្ញា​ ឆ្នាំ២០២២​ គម្រោងនេះ​បានសម្រេច​លទ្ធផល​ប្រមាណ​៤៤​ភាគរយ​ហើយ  ហើយគម្រោង​នៅសល់​នឹង​ពន្លឿន​ឱ្យ​បានលឿន​បំផុត ពីព្រោះ​គម្រោង​អ្វីមួយ​ វាយូរ​បំផុត​ពី​ការ​​សាង​សង់​បាតគ្រឹះ​ នៅពេល​បាតគ្រឹះ​ ឬខាងក្រោមរួចរាល់ នៅសល់ខាង​លើ​គឺលឿនទេ អញ្ចឹង​ហើយ​គ​ម្រោ​ង​នេះ​នឹង​សម្រេច​ទៅតាម​ផែនការ ហើយ​ដំណើរការ​ជាផ្លូវ​ការ​ទៅតាម​ពេលវេលា​កំណត់”

ឯកឧត្តម​បានលើក​ឡើង​ថា បច្ចុប្បន្ន កម្ពុជា​បាន និងកំពុង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិ​ធំៗ​ពីរ​ គឺមួយ​នៅ​ខេត្ត​សៀមរាប និងមួយទៀត​នៅ​ស្រុកកណ្ដាល​ស្ទឹងខេត្តកណ្ដាល ( ព្រលានយន្តហោះតេជោ ) ដោយ​គម្រោ​ងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​នឹង​ដំណើរការ​មុន​គម្រោងអាកាសយានដ្ឋានអន្តរជាតិ​ខេត្ត​ក​ណ្ដាល​ ពីព្រោះគម្រោង​នៅខេត្តសៀមរាប​បានអនុវត្តន៍​មុន ​និង​បើក​ដំណើរការ​សាងសង់​មុន​គម្រោង​​នៅ​ខេត្ត​កណ្ដាល ។

លោក ​សំ សីហា​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ ​Century 21 Zillion Holding ប្រចាំខេត្ត​សៀមរាប​បាន​ឱ្យដឹងថា​​ បច្ចុប្បន្ននេះ​ តំបន់ជុំវិញគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​គឺមានការ​ចាប់​អា​​​រ​ម្ម​ណ៍​​​ពីសំណាក់​វិនិយោគិន​ក្នុងស្រុក និងបរទេស ប៉ុន្តែ​ដោយសារតែស្ថានភាពសេដ្ឋកិច្ច​សកល​មិនទាន់​ដំណើ​រ​ការ​បានល្អប្រសើរ​នៅឡើយ ទើបធ្វើឱ្យ​ការ​បណ្ដាក់ទុនវិនិយោគថ្មីៗ​នៅតំបន់នោះមិនទាន់មាន​សកម្មភាព​កក្រើ​ក​ ។

លោក​បន្តថា នៅខេត្តសៀមរាប​ មានសក្ដានុពល​មួយចំនួន​ដែលទាក់ទាញ​ដល់​ការ​វិនិយោគពីសំណាក់​វិនិយោគិន​ ក្នុងនោះមានផ្លុវ៣៨​ខ្សែ ជា​តំបន់រមណីយដ្ឋាន​ដ៏ល្បីលើ​ពិភពលោក ​និង​មានព្រលានយន្តហោះ​ពីរ​នៅ​ក្នុងខេត្ត​នេះ ដូច្នេះ​នៅពេល​វិបត្តិ​កូវីដ​១៩ និងសង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​បានបញ្ចប់​នឹង​អាច​ទាក់ទាញ​ការ​វិនិយោគថ្មីៗ​ជាច្រើនទៀត​មកកាន់ខេត្តតំបន់ទេសចរណ៍មួយនេះ ៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត