ការជួញដូរភាគហ៊ុន VS ល្បែងស៊ីសង

ភ្នំពេញ ៖ ការជួញដូរភាគហ៊ុន VS ល្បែងស៊ីសង គឺជាប្រធានបទដែលគេតែងបានឮប្រជាជនខ្មែរនិយាយជាញឹកញាប់ ហើយមនុស្សភាគច្រើននៅមិនទាន់ញែកដាច់ពីគ្នានៅឡើយរវាងការជួញដូរភាគហ៊ុន និងល្បែងស៊ីសង។

យោងតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ការផ្សារភ្ជាប់ទង្វើទាំងពីរនេះជាមួយគ្នាភាគច្រើនគឺផ្អែកលើការធ្លាប់ឃើញ ធ្លាប់ឮ នៅក្នុងខែ្សភាពយន្តនានា ដូចជាភាពយន្តហុងកុង និងអាមេរិក ជាដើម។

ផ្សារហ៊ុនត្រូវបានគេបង្កើតឡើងរាប់រយឆ្នាំមកហើយ គឺដើម្បីបង្កភាពងាយស្រួលក្នុងការរកឱ្យឃើញរវាងម្ចាស់ក្រុមហ៊ុននានាដែលត្រូវការទុនវិនិយោគបន្ថែមតាមរយៈការបញ្ចូលភាគហ៊ុនិកថ្មីៗបន្ថែម និងអ្នកដែលមានទុនចង់ចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុនផ្សេងៗ។ ការរកឃើញគ្នានេះ អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះទទួលបានទុនយកទៅពង្រីកការវិនិយោគរបស់ខ្លួន ដែលជាប្រយោជន៍សម្រាប់ក្រុមហ៊ុនផង និងភាគហ៊ុនផ្ទាល់ផង ក៏ដូចជាសេដ្ឋកិច្ចទាំងមូលផង។

ដូច្នេះ ជាមូលដ្ឋានគ្រឹះ ការជួញដូរភាគហ៊ុនគឺជាការជួញដូរភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនមួយ។ ការទិញភាគហ៊ុននៃក្រុមហ៊ុនមួយដែលចុះបញ្ជីនៅផ្សារហ៊ុន គឺជាការចូលហ៊ុនរកស៊ីនៅក្នុងក្រុមហ៊ុននោះ។ នេះគឺជាទម្រង់មួយនៃការវិនិយោគ ដូចការធ្វើអាជីវកម្មដទៃទៀតដែរ។ ជាជាងការបើកអាជីវកម្មផ្ទាល់ខ្លួន ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយមិត្តភក្តិ/បងប្អូន ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារហ៊ុន។ ដូច្នេះ លទ្ធភាពចំណេញ ឬហានិភ័យនៃការខាតបង់ គឺដូចគ្នានឹងហានិភ័យនៃអាជីវកម្មមួយដែរ។ បានន័យថា យើងអាចនឹងរកស៊ីចំណេញបានច្រើនឬខាតច្រើន ប៉ុន្តែក្នុងពេលវេលាមួយយូរ មិនមែនតែមួយប៉ព្រិចភ្នែកដូចការលេងល្បែងស៊ីសងឡើយ។ ម៉្យាងទៀត បើជួបការខាតបង់ ក៏មិនមែនខាតម្តងទាំងអស់ដូចការលេងល្បែងស៊ីសងនោះដែរ លើកលែងតែក្រុមហ៊ុននោះក្ស័យធនតែម្តង។

នៅមួយជ្រុងទៀត បើយើងពិនិត្យមើលលក្ខណៈរបស់ល្បែង គឺវាជាការភ្នាល់លុយទៅលើអ្វីមួយដោយផ្សងព្រេង និងសង្ឃឹមច្រើនលើសំណាងថានឹងឈ្នះ ដោយមិនមានការសិក្សា និងវិភាគជាលក្ខណៈវិទ្យាសាស្ត្រឱ្យបានល្អិតល្អន់ជាមុនឡើយ។ ដូច្នេះ ឱកាសនៃការចាញ់ ឬខាតបង់អាចមានច្រើនជាង។ ផ្ទុយមកវិញ ចំពោះការវិនិយោគលើអាជីវកម្មមួយ គេមានក្បួន និងវិធីសាស្រ្តច្បាស់លាស់ជាច្រើន ដូចជាការសិក្សា និងវិភាគលើតម្រូវការទំនិញលើទីផ្សារគូប្រជែងលើទីផ្សារ និងគួរប្រកួតប្រជែងសក្តានុពល ការគ្រប់គ្រងបុគ្គលិក ប្រសិទ្ធភាពគ្រប់គ្រងក្រុមហ៊ុន និងយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្រុមហ៊ុនជាដើម។ ការសិក្សា និងវិភាគទាំងអស់នេះនឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពទទួលបានជោគជ័យនៅក្នុងការវិនិយោគ។
ទោះជាយ៉ាងនេះក៏ដោយ ការប្រដូចផ្សារហ៊ុនទៅនឹងកន្លែងល្បែងស៊ីសង មិនមែនខុសទាំងស្រុងនោះទេ។ ការជួញដូរនេះអាចទៅជាល្បែងស៊ីសងប្រសិនបើអ្នកជួញដូរភាគហ៊ុនចង់ឱ្យវាទៅជាល្បែងស៊ីសង។
ល្បែងស៊ីសងនៅលើផ្សារហ៊ុន មានន័យថាជាការស្មានថ្លៃហ៊ុនទុកមុន រួចភ្នាល់ទៅលើថ្លៃហ៊ុននោះ។ បើមនុស្សម្នាក់ភ្នាល់ថាថ្លៃភាគហ៊ុនមួយនឹងឡើង នោះគាត់នឹងទិញភាគហ៊ុននោះពីពេលឥឡូវ រួចទុករងចាំភាគហ៊ុននោះឡើងថ្លៃដូចការរំពឹងទុក ហើយគាត់នឹងលក់វាចេញវិញដើម្បីយកប្រាក់ចំណេញ។ ផ្ទុយមកវិញ បើមនុស្សម្នាក់ភ្នាល់ថាថ្លៃភាគហ៊ុនមួយនឹងធ្លាក់ចុះ នោះគាត់នឹងលក់វាចេញពីពេលឥឡូវឱ្យហើយ។ ការស្មានទុកមុននិងភ្នាល់នេះ មានហានិភ័យខ្ពស់ ដោយសារថ្លៃភាគហ៊ុនដែលឡើងចុះនៅលើទីផ្សារ គឺវាអាស្រ័យទៅលើការយល់ឃើញនិងអារម្មណ៍របស់វិនិយោគិនទាំងឡាយផ្សេងទៀតនៅលើទីផ្សារ។ ជាធម្មតា ការយល់ឃើញនិងអារម្មណ៍របស់មនុស្សពិបាកនឹងស្មានយល់ ហើយអាចប្រែប្រួលគ្រប់ពេលវេលា។ ដូច្នេះហើយបានជាការស្មានទុកជាមុននិងភា្នល់នេះច្រើនធ្វើឡើងលើរយៈពេលខ្លី ជាទូទៅពីរយៈពេលប៉ុន្មាននាទី ទៅប៉ុន្មានថ្ងៃ។ ហើយការណ៍ដែលអាចចំណេញឬខាតច្រើន ក្នុងរយៈពេលខ្លីបែបនេះហើយ ដែលធ្វើឱ្យការជួញដូរហ៊ុនកាន់តែមានលក្ខណៈដូចល្បែងស៊ីសង។

ការជួញដូរភាគហ៊ុនរបៀបលេងល្បែងនេះ ជាទូទៅកើតឡើងនៅពេលដែលថ្លៃភាគហ៊ុនមានការឡើងចុះខ្លាំងនិងញឹកញាប់ (volatility) ដែលធ្វើឱ្យអ្នកចូលចិត្តកេងចំណេញពីបម្រែបម្រួលថ្លៃនៅលើទីផ្សារ (speculators) មានឱកាសច្រើនក្នុងការទិញលក់ៗ កេងចំណេញពីគម្លាតថ្លៃឡើងចុះ។ ប្រសិនបើថ្លៃភាគហ៊ុនមិនសូវប្រែប្រួលទេ ការជួញដូរកេងចំណេញលើថ្លៃភាគហ៊ុនរបៀបជាល្បែងនេះ ក៏មិនសូវមានដែរ។
សរុបសេចក្តីមក ការជួញដូរភាគហ៊ុនក្នុងលក្ខណៈជាការវិនិយោគ ឬជាការលេងល្បែងស៊ីសង គឺវាអាស្រ័យលើបុគ្គលិកលក្ខណៈរបស់វិនិយោគិនផ្ទាល់នីមួយៗ៖ ថាតើបុគ្គលិកលក្ខណៈរបស់គាត់ជាអ្នកចូលចិត្តភ្នាល់ចង់បានប្រាក់ចំណេញច្រើនក្នុងពេលតែមួយថ្ងៃឬប៉ុន្មានថ្ងៃ ឬជាអ្នកវិនិយោគដែលមានគោលដៅរកប្រាក់ចំណេញពីអាជីវកម្មដូចអាជីវកម្មទូទៅធម្មតា? ប្រសិនបើគាត់ជាអ្នកវិនិយោគដែលមានគោលដៅទទួលបានប្រាក់ចំណេញឬភាគលាភពីក្រុមហ៊ុន នោះគាត់មិនចាំបាច់ខ្វល់ពីថ្លៃភាគហ៊ុននៅលើទីផ្សារដែលប្រែប្រួលរាល់ថ្ងៃនោះទេ។ ការវិនិយោគបែបនេះគឺត្រូវប្រើពេលវេលាយូរ ដូចការវិនិយោគលើអាជីវកម្មធម្មតាទូទៅដែរ។ ដូច្នេះ លុយដែលយកមកវិនិយោគលើភាគហ៊ុនក្នុងគោលដៅនេះ គួរតែជាលុយសន្សំដែលអាចកប់ទុកក្នុងការវិនិយោគរយៈពេលវែងបាន។ ការយកលុយដែលអាចប្រើបានតែក្នុងរយៈពេលខ្លី មកជួញដូរភាគហ៊ុន គឺធ្វើឱ្យការជួញដូរនេះមានលក្ខណៈកាន់តែដូចល្បែងស៊ីសង។ ហើយការជួញដូរហ៊ុនរបៀបជាល្បែងនេះ ត្រូវបានគេហៅថាជាការ “លេងហ៊ុន” ទៅវិញ មិនមែនជាការវិនិយោគលើភាគហ៊ុនឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)