វិស័យមីក្រូហិរញ្ញវត្ថុ បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុ ដែលជាវិស័យមួយស្ថិតក្នុងប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ បានធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ជាក់ស្តែង គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទ្រីលានរៀល (១១,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល  (៩,៧ ពាន់លានដុល្លារអាមេរិក)​ ដោយមាន ២,២ លានគណនី។  នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ អង្គភាពគ្រួសារ ៣៤% (មានកំណើន ១៨,៤%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (១៥%) កសិកម្ម ១៧,៦% (១៣,២%) សេវាកម្ម ១៣,៤% (៨,៩%) ដឹកជញ្ជូន ៤,២% (០,២%) សំណង់ ៤,៤% (១៤%) កម្មន្តសាល ១,៩% (៣០,៨%) និងផ្សេងៗ ១,៣% (៤២,៤%)។

ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទ្រីលានរៀល (៤,៩ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៧ លានគណនី។

អត្រាការប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមធ្យមមាននិន្នាការកើនឡើងដល់ ៨,១៨% និង៨,០៨% រៀងគ្នា ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (៧,២៥% និង ៧,២៣%)។  ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ ដល់ ១៧,៣៥% និង ១៦,០១% រៀងគ្នា ពី ១៦,៦៨% និង ១៤,៩៤% ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ ​បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣ បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែ រក្សាបាន​ភាពធន់និ​ងរឹងមាំ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះ ៖

“ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមកធនាគារជាតិនៃកម្ពុជាបានអនុវត្តនយោបាយម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ។ […] សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។”

វិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រប៉ុន្នោះទេ ហើយថែមទាំងបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ ផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ។

លោកបានថ្លែងបន្តថា ៖

“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាធានាអោយបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា៕”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ និងវិស័យឯកជន ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់