ការប្រើប្រាស់កម្ចីផ្លូវការ គឺជាប្រភពទុនដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅ និងមានផែនការច្បាស់លាស់អាចជួយពង្រីកអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងជីវភាពក្រុមគ្រួសារមានភាពប្រសើរឡើង​។ ជាក់ស្តែង ការប្រើប្រាស់កម្ចីផ្លូវការបានជួយពង្រីកសិប្បកម្មវេចខ្ចប់អំបិល និងចែកចាយគ្រឿងទេសនៅទូទាំងប្រទេស។

លោក កុង ឡា សិប្បកម្មវេចខ្ចប់អំបិល និងចែកចាយគ្រឿងទេសនៅទូទាំងប្រទេស បានរៀបរាប់ថា លោកចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ២០១០ ជាអាជីវកម្មតូចតាច ដែលក្នុងមួយថ្ងៃវេចខ្ចប់អំបិលប្រហែល ១ តោន ហើយនាពេលលោកបានជួបឧបសគ្គជាច្រើន ដូចជា បញ្ហាបទពិសោធន៍ និងដើមទុន។

លោកបានថ្លែងបន្តថា ការចាប់ផ្តើមអាជីវកម្មដំបូងប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនទាំងស្រុង ហើយក្នុងឆ្នាំ២០១១ លោកបានសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ជាទុនក្នុងការទិញរម៉ក អំបិល និងគ្រឿងទេសចូលបន្ថែម។

លោក កុង ឡា បានឱ្យដឹងបន្តថា បន្ទាប់ពីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម នៅក្នុងឆ្នាំ២០១៦ លោកបានសម្រេចប្រើប្រាស់កម្ចីជាលោកទី២ ដើម្បីពង្រីកសិប្បកម្មកែច្នៃអំបិលអ៊ីយ៉ូត ក្នុងសមត្ថភាពកែច្នៃ ២៥ តោន ក្នុងមួយថ្ងៃ  និងបន្ថែមគ្រឿងទេសច្រើន ដែលអាចឱ្យលោកឈានទៅដល់ការចែកចាយទៅទូទាំងប្រទេស។

លោកបានឱ្យដឹងថា សមិទ្ធផល ដែលោកទទួលបានរហូតមកដល់សព្វថ្ងៃនេះ គឺលោកបានពង្រីកអាជីវកម្មបានធំជាងមុន ហើយមិនត្រឹមតែចែកចាយនៅក្នុងទីក្រុងភ្នំពេញនោះទេ តែថែមអាចបង្កើនការចែកចាយបាននៅទូទាំងប្រទេស។ បន្ថែមពី សមិទ្ធផលផ្សេងទៀតគឺបានធ្វើឱ្យជីវភាពគ្រួសាររបស់លោកមានភាពប្រសើរជាងមុន ហើយថែមអាចបង្កើតឱកាសការងារដល់បុគ្គលិកចន្លោះពី ៣០ ទៅ ៤០ នាក់ទៀតផង។

លោកបានឱ្យដឹងថា ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺឱ្យត្រូវចំគោលដៅ ហើយមុនខ្ចីមក គឺត្រូវមានផែនការច្បាស់លាស់។ ប្រសិនបើប្រើប្រាស់គ្មានគោលដៅច្បាស់លាស់ទេ នោះវាអាចបង្កើនបន្ទុកបំណុលទៅវិញ។

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។

លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

លោកបានថ្លែងបន្តថា វិស័យនេះបានផ្តល់នូវ​ឱកាសការងារ​ ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ និង​ជនបទ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​ឱ្យកាន់តែប្រសើរឡើង។

លោក ឌី ស៊ីថា បានថ្លែងដូច្នេះថា សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏បានជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និងការធ្វើកសិកម្ម ជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)