ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ជាផ្លូវការនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយខាងលើ និងឆ្លើយតបទៅនឹងបរិបទគន្លងប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ច។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួង-ស្ថាប័នដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីជាច្រើនរូបទៀត ពិធីដាក់ដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” បានប្រព្រឹត្តទៅយ៉ាងរលូនតាមប្រព័ន្ធវីដេអូ Zoom ហើយក៏មានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទំព័រហ្វេសប៊ុករបស់ក្រសួង-ស្ថាប័នដៃគូ។

ក្រសួងសេច្ឋកិច្ច បានឱ្យដឹងថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានដាក់ចេញកាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង។

ក្នុងការសម្រេចបាននូវគោលបំណងខាងលើក្របខណ្ឌគោលនយោបាយនេះ បានកំណត់យកនូវគោលដៅសំខាន់ចំនួន ៥ ជាគ្រឹះ និងសសរស្តម្ភនៃក្របខណ្ឌគោលនយោបាយ ដែលមួយក្នុងចំណោមនោះ បានចង្អុលបង្ហាញពីការជំរុញធុរកិច្ចឌីជីថល ដោយផ្ដោតចម្បងលើការលើកទឹកចិត្តដល់សហគ្រាសក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ, ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ធុរកិច្ច និងការផ្សារភ្ជាប់ជាមួយខ្សែច្រវាក់ឌីជីថលក្នុងតំបន់ និងសកលក្នុងន័យទាញយកប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តនវានុវត្តន៍ទៀតសោត ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលត្រូវកាត់បន្ថយការជួបមុខគ្នាដោយផ្ទាល់, ការធ្វើធុរកិច្ចមិនថានៅកម្ពុជា ក្នុងតំបន់ ឬបណ្តាប្រទេសនានាលើពិភពលោក ក៏បានចាប់ផ្ដើមវិវឌ្ឍទៅរកចំណុចមួយថ្មី ដោយចាប់យកបច្ចេកវិទ្យាជាស្នូលនៃការផ្តល់សេវាកម្ម ឬបង្កើតទំនិញ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា ៖
«ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយខាងលើ និងឆ្លើយតបទៅនឹងបរិបទគន្លងប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសហការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ»
កម្មវិធីថ្នាក់ជាតិនេះ ផ្ដោតលើគោលបំណងធំៗចំនួន ៤ រួមមាន ៖ (១) តភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល (២) សហការបណ្តុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅវិញទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីតាមយន្តការសហបង្កើតថ្មី (៣) ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយទាក់ទងនឹងធុរកិច្ចថ្មី សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថល និង(៤) រៀបចំជាវេទិកាជាតិមួយសម្រាប់ថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា ដូចជា Startup Singapore, StartupVietnam Startup Thailand ជាដើម ដើម្បីជំរុញ និងបង្កើតក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងសាកលលោក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content