តស់ ! តាមដានអនាគតលុយដុល្លារអាមេរិកនឹងក្លាយជាយ៉ាងណា ខណៈគុណតម្លៃ និងទំនុកចិត្តដែលពិភពលោកធ្លាប់មានកំពុងធ្លាក់ចុះខ្លាំង

បរទេស ៖ ឡើងមកកាន់តំណែងប្រធានាធិបតីថ្មីអាណត្តិនេះ លោក Donald Trump កំពុងបន្តក្រឡុកទីផ្សារ និងពាណិជ្ជកម្មជាមួយនឹងប្រទេសជាច្រើនបូករួមទាំងសម្ព័ន្ធមិត្ត និងដៃគូរកស៊ីរបស់ខ្លួនទាំងឡាយ សួម្បីតែប្រទេសជិតខាងដូចជា កាណាដា និងមិកស៊ិកូ ក៏មិនលើកលែងដែរ។

ដំណើរនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump កំពុងក្លាយជាសំណួរចោទសួរថា តើទំនុកចិត្តរបស់អាមេរិក និងគុណតម្លៃរបស់អាមេរិកក្នុងនាមជាមេដឹកនាំពិភពលោកជាយូរមកហើយនោះ នឹងទៅជាយ៉ាងណា ជាពិសេស ថាតើអនាគតរបស់លុយដុល្លារដែលរូបិយបណ្ណកំពូលរបស់ទីផ្សារសកលនោះនឹងអាចជួបបញ្ហាដែរឬទេនៅក្នុងតំណែងបច្ចុប្បន្ន។

ថ្វីត្បិតតែលុយដុល្លារនឹងមិនអាចរបូតចេញពីតំណែងក្នុងពេលឆាប់ៗក្តី ប៉ុន្តែក្នុងស្ថានភាពនេះប្រទេសទាំងឡាយលើលោកនឹងនាំគ្នាពិចារណា ថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននឹងអាចថែរក្សាទំនុកចិត្តពួកគេបានដោយរបៀបណាឡើងវិញនៅពេលខាងមុខ។

បញ្ហាទំនុកចិត្តពិតជាសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ពីព្រោះថាវាក៏នឹងអាចជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុ ជាពិសេសលុយដុល្លារអាមេរិក ។ នេះបើយោងតាមអត្ថបទវិភាគមួយដែលត្រូវបានចេញផ្សាយដោយ The Fortune។

តើទំនុកចិត្តរបស់ពិភពលោកលើអាមេរិកបាត់បង់ក្នុងកម្រិតណាទៅហើយនៅពេលនេះ?

រាល់ហត្ថលេខាទាំងឡាយដែលមានភាគីអាមេរិកស៊ីញ៉េនឹងក្លាយទៅជាក្រដាសឯកសារដែលលែងសូវមានតម្លៃទៀតហើយ ជាក់ស្តែងកង្វល់អំពីទំនាក់ទំនងរវាងអាមេរិក និងអង្គការណាតូ។ អាមេរិកប្រកាសថាអង្គការណាតូបានបាត់បង់ជីវិតរួចទៅហើយ ( NATO is dead ) ដែលឃ្លានេះអាចសមល្មមបញ្ជាក់ថា គ្មានអ្នកណាម្នាក់នឹងមានជំនឿចិត្តទៀតនោះទេទៅលើរាល់សន្ធិសញ្ញាផ្សេងទៀតដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក។

បន្ទាប់មកទៀត ដូចជា បញ្ហាទាមទារយកដែនកោះទឹកកក Greenland ពីប្រទេសកាណាដា ដោយមិនទាំងរាប់បញ្ចូលនូវការសម្រេចចិត្តដាក់តម្លើងពន្ធជាមួយនឹងរដ្ឋាភិបាលទីក្រុងអូតាវ៉ា និងទីក្រុងមិកស៊ិក ដែលវាមានភាពផ្ទុយស្រឡះទៅនឹងអ្វីដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងដែលធ្វើឡើងតាំងតែពីអំឡុងអាណត្តិដំបូងរបស់លោក Trump មកម្ល៉េះ។

សម្ព័ន្ធមិត្ត និងលុយដុល្លារ គឺជារឿង២ដាច់ដោយឡែក ប៉ុន្តែភ្ជាប់ឥទ្ធិពលយ៉ាងខ្លាំងឲ្យគ្នាទៅវិញទៅមក ពីព្រោះថាតាំងពីអតីតកាលមកសម្ព័ន្ធមិត្តរបស់អាមេរិកគឺជាអ្នកគាំទ្រ និងលើកស្ទួយ ព្រមទាំងទុកចិត្តលើដុល្លារខ្លាំងជាងគេ ហើយថែមទាំងជ្រើសយកវាជាទ្រព្យបម្រុងអន្តរជាតិរបស់ពួកគេទៀតផង ដូច្នេះបើមិនមានការទុកចិត្តទុកថ្លើមពីសំណាក់សម្ព័ន្ធមិត្តទេនោះ ម្ល៉េះលុយដល្លារនឹងអាចជួបបញ្ហាជាបន្តបន្ទាប់។

បច្ចុប្បន្ន និងអតីតកាល បូករួមទាំងអាល្លឺម៉ង់ ជប៉ុន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ផង សុទ្ធតែមានចំណែកនៃទុនបម្រុងរបស់ខ្លួនជាលុយដុល្លារទាំងអស់ ក៏ដោយសារតែពួកគេមានការពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាក្នុងវិស័យការពារជាតិ ក៏ដូចជាកិច្ចព្រមព្រៀងធានាសន្តិសុខដោយអាមេរិកជាច្រើនផង។

ដំណើរឆ្ពោះទៅរកពិភពលោកដែលប៉ុនប៉ងកាត់ផ្តាច់ទីផ្សារពីលុយដុល្លារ (De-dollarization) ដែលបច្ចុប្បន្នមានបណ្តាសមាជិកប្រទេស BRICS ជាដើមដែលជាអ្នកផ្តួចផ្តើមគំនិតដ៏លេចធ្លោនេះ។ សកម្មភាពរបស់ក្រុងវ៉ាស៊ិនតោនជាមួយនឹងប្រទេសនានាក៏កំពុងពន្លឿនឲ្យពួកគេអាចនឹងចាប់ផ្តើមពិចារណាក្នុងការដកខ្លួនចេញពីលុយដុល្លារដូចគ្នាផងដែរ។

លុយដុល្លារធៀបជាមួយនឹងមាសបង្ហាញអំពីតំរូវការធ្លាក់ចុះ និងកើនឡើងខុសពីមុន ជាពិសេសក្រោយពេលដែលបំណុលរបស់អាមេរិកបានកើនឡើងយ៉ាងខ្ពស់នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ចំណែកឯតម្លៃមាសចាប់ផ្តើមទទួលបានទំនុកចិត្តកាន់តែខ្លាំងក្រោយពេលដែលវិបត្តិនៅអ៊ុយក្រែនបានផ្ទុះឡើង ក្នុងនោះប្រទេសជាច្រើនបាននាំគ្នាពឹងផ្អែកទៅលើការជួញដូរមាស និងទិញមាសទុកកាន់ច្រើនឡើងដូចគ្នា។

ធនាគារកណ្តាល និងធនាគារជាតិនៃបណ្តាប្រទេសជាច្រើនលើពិភពលោកបាននាំគ្នាប្រមូលទិញមាសទុកដែលវាបាននាំឲ្យតម្លៃមាសចាប់ហក់ឡើងខ្ពស់តាំងតែពីឆ្នាំ២០២២រហូតមក។ ជាក់ស្ដែង នៅពេលបច្ចុប្បន្នេះ តម្លៃមាសបានហក់ឡើងក្នុងតម្លៃគុណទ្វេដងប្រមាណជាង៣០០០ដុល្លារក្នុងមួយអោន ហើយអាចនឹងឡើងទៅដល់ ៣៥០០ក្នុងមួយអោនក្នុងពេលខាងមុខទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *