ស្វែងយល់ពីការប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ!

ភ្នំពេញ ៖ នាពេលកន្លងមក សាធារណៈជនតែងតែដឹង​ និងឮនាទីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់សេវាហិរញ្ញវត្ថុនានាដល់ប្រជាជន ប៉ុន្តែមិនទាន់ច្បាស់ពីតួនាទីរបស់អ្នកប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ តើលោកអ្នកដឹងទេថា អី្វទៅជាទំនួលខុសត្រូវក្នុងការប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់អតិថិជន ? ដូច្នេះ ថ្ងៃនេះ AMS សូមលើកឡើងពីការប្រើប្រាស់កម្ចីប្រកបដោយជំនួលខុសត្រូវ ជាមួយសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់កម្ចី ជូនសាធារណៈជនឱ្យបានជ្រាប។​

ដើម្បីប្រើប្រាស់កម្ចីប្រកបដោយជំនួលខុសត្រូវ អតិថិជនត្រូវផ្តល់ព័ត៌មានពិតប្រាកដជូនគ្រឹះស្ថានហិរញ្ញវត្ថុ ឬភ្នាក់ងារឥណទាន ដែលខ្លួនមានបំណងប្រើប្រាស់កម្ចី។ ឧទាហរណ៍ ៖ លោក ក ស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីទិញម៉ូតូសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅបំពេញការងារ ដែលបង្កើតជាប្រាក់ចំណូលត្រឡប់វិញ ដូច្នេះ លោក ក ត្រូវប្រាប់ព័ត៌មានផ្ទាល់ខ្លួន ដូចជាទីលំនៅជាក់ស្តែង ស្ថានភាពការងារ ប្រាក់ចំណូល និងស្ថានភាពគ្រួសារជាដើម ជាមួយនឹងបំណងរបស់ខ្លួនបានឱ្យជាក់លាក់ទៅកាន់គ្រឹះស្ថានដែលខ្លួនដាក់ស្នើសុំ។

បន្ទាប់ពីទទួលបានព័ត៌មានពី លោក ក រួច នោះគ្រឹស្ថាននឹងចាប់ផ្តើមសិក្សាលក្ខខណ្ឌរបស់លោក ក មុននឹងផ្តល់កម្ចីជូនលោក ក ហើយបន្ទាប់ពីទទួលបានប្រាក់កម្ចីពីគ្រឹះស្ថាន ដែលលោក ក បានស្នើសុំ លោក ក ត្រូវមានកាតព្វកិច្ច និងទំនួលខុសសត្រូវក្នុងការសងត្រឡប់ទៅគឹ្រះស្ថាននោះវិញ។ មួយវិញទៀត លោក ក ពិតជាប្រើប្រាស់កម្ចីទៅទិញម៉ូតូ ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរទៅបំពេញការងារ បង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ និងមានលទ្ធភាពសងត្រឡប់ពិតប្រាកដមែន នោះមានន័យថា លោក ក កំពុងប្រើប្រាស់កម្ចីប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ។

ផ្ទុយទៅវិញ ប្រសិនបើ លោក ក ប្រើប្រាស់កម្ចីទិញម៉ូតូនោះ ខុសគោលដៅ ហើយបែរយកលុយនោះលេងល្បែងស៊ីសង នោះមានន័យថា លោក ក កំពុងប្រើប្រាស់កម្ចីប្រកបដោយការខ្វះទំនួលខុសត្រូវ ដែលអាចឈានជាប់ទន្ទាក់បំណុលលើសលុប ដោយសារតែលោក ក មិនបានប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ និងមិនមានគោលច្បាស់លាស់។

ទន្ទឹមនេះ អតិថិជនត្រូវមានគោលដៅច្បាស់លាស់ក្នុងការប្រើប្រាស់ឥណទាន ហើយត្រូវនឹងគោលបំណង ដែលខ្លួនដាក់ស្នើសុំ។ ឧទាហរណ៍ ស្នើសុំកម្ចីក្នុងគោលបំណងពង្រីកអាជីវកម្ម។ ពិសេសនេះទៅទៀតនោះ អតិថិជនយល់អំពីលក្ខខណ្ឌ័ និងខចែងក្នុងកិច្ចសន្យា និងគោរពទៅតាមលក្ខខណ្ឌ័ទាំងនោះ។

ទន្ទឹមការប្រើប្រាស់កម្ចីប្រកបដោយជំនួលខុសត្រូវទៀតសោត អតិថិជនក៏ត្រូវយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនជាមុនសិន មុននឹងអតិថិជនប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។ ត្រូវយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច ពីព្រោះថាអតិថិជនម្នាក់ៗត្រូវតែពិនិត្យមើលកិច្ចសន្យារបស់ខ្លួនជាមួយគ្រឹះស្ថានហិរញ្ញាវត្ថុឱ្យបានច្បាស់លាស់ថា តើកិច្ចសន្យានោះត្រឹមត្រូវឬទេ?

បើអតិថិជនពិនិត្យឃើញថា កិច្ចសន្យានោះធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ខ្លួន នោះត្រូវសុំឱ្យអ្នកផ្តល់ប្រាក់កម្ចីពិនិត្យកិច្ចសន្យា ឬកែតម្រូវកិច្ចសន្យានោះម្តងទៀត ជៀសវាងទទួលប្រាក់កម្ចីហើយបានតវ៉ា។

ម្យ៉ាងវិញទៀត ប្រសិនបើនៅក្នុងកិច្ចសន្យានោះអតិថិជននៅមានចម្ងល់ផ្សេងៗ អតិថិជនមានសិទ្ធិ ដើម្បីឱ្យស្ថាប័នផ្តល់ប្រាក់កម្ចីពន្យល់ឱ្យបានច្បាស់នៅចំណុចសំខាន់ៗដែលខ្លួនមិនយល់។ ទន្ទឹមនឹងសិទ្ធិនេះដែរ អតិថិជនក៏ត្រូវដឹងផងដែរពីកាតព្វកិច្ចរបស់ខ្លួនថា តើក្រោយទទួលប្រាក់កម្ចី ហើយនោះតើកាតព្វកិច្ចរបស់ខ្លួនមានអ្វីខ្លះ ហើយត្រូវគោរពតាមលក្ខណ្ឌនៃកិច្ចសន្យាយ៉ាងណាខ្លះ? ដូច្នេះសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់កម្ចីជារឿងសំខាន់ដែលអតិថិជនគ្រប់រូបមិនអាចមើលរំលងបានទេ។

ដើម្បីទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ ឬធនាគារ និងប្រើប្រាស់កម្ចីបានជោគជ័យ អតិថិជនត្រូវសិក្សាពីលក្ខខណ្ឌសំខាន់ៗរបស់ខ្លួនមួយចំនួនដូចជា ៖ អតិថិជនត្រូវពិនិត្យលើលទ្ធភាពសងត្រឡប់របស់ខ្លួន ទៅកាន់ស្ថាប័នដែលប្រើប្រាស់កម្ចី មានប្រភពចំណូលច្បាស់លាស់ មានទីតំាងអចិន្រ្តៃយ៍ និងមានគោលបំណងនិងផែនការអាជីវកម្ម ដើម្បីបង្ហាញអំពីតម្រូវការពិតប្រាកដរបស់ខ្លួថា តើប្រើប្រាស់ក្នុងគោលបំណងអ្វីឱ្យបានច្បាស់លាស់?

ជារួម មុននឹងសម្រេចជ្រើសរើសកម្ចីពីស្ថាប័នណាមួយ អ្នកប្រើប្រាស់កម្ចីត្រូវតែដឹងថា ខ្លួនមានទំនួលខុសត្រូវ សិទ្ធិ និងកាតព្វកិច្ចក្នុងការប្រើប្រាស់កម្ចី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)