ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៣ មកពីប្រទេស​៣ផ្សេង​គ្នា​ សិក្សា​ស្វែង​យល់ពីឱកាស​វិនិយោគ​នៅកម្ពុជា​

ភ្នំពេញ ៖  ចុងឆ្នាំ២០២៣​នេះ មានក្រុមហ៊ុនបរទេស​ជាច្រើន​បានចាប់អារម្មណ៍​លើកា​រវិនិយោគនៅក្នុងប្រ​ទេស​កម្ពុជា​ទៅតាមជំនាញ ​និង​បទពិសោធរបស់ពួកគេ ដោយក្នុងនោះដែរ​ប្រទេសចិន ​​និ​ងប្រទេស​ក្នុងតំបន់អាស៊ាន ហាក់​មានការចាប់អារម្មណ៍​លើការ​វិនិយោគក្នុ​ងប្រទេស​កម្ពុជាច្រើន​ជាង​ប្រទេស​ផ្សេងៗ ជាក់ស្ដែង​​នៅថ្ងៃទី​៦ ខែធ្នូ​ ឆ្នាំ២០២៣​នេះ មាន​ក្រុមហ៊ុនចំនួន​បី មក​ពី​ប្រទេស​ចិន ថៃ និងម៉ាឡេស៊ី​ បានចូលជួប​ជជែក​ពិភាក្សា​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​អនុប្រធានទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដើម្បី​សិក្សា​ពី​ឱកាស​វិនិ​យោ​គ​នៅកម្ពុជា ។​

ក្រុមហ៊ុនទាំង​បី ដែលបានជួបជាមួយឯកឧត្តម ​ស៊ុន ចាន់ថុល​ ​រួមមាន​ក្រុមហ៊ុន Beijing Urban Construction Group និង​ក្រុម​ហ៊ុន​ Prime Road Power Public Co., Ltd  និង​ក្រុមហ៊ុន Rafulin Holdings ។

​ក្រុមហ៊ុនទាំង​បី ដែល​ជួប​ជាមួយ​នឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សុទ្ធសឹងតែក្រុមហ៊ុន​ធំៗ​មានប្រតិបត្តិ​ការ​​នៅក្រៅប្រទេស ជាក់ស្ដែងក្រុមហ៊ុន​ Prime Road Power Public កំពុងមាន​ប្រតិ​បត្តិការ​នៅប្រទេស​ថៃ​ ជប៉ុន ​ តៃវ៉ាន់​ និងកម្ពុជា​ ។ ក្រុមហ៊ុននេះ​ក៏មានគម្រោងពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅកម្ពុជា​បន្ថែមទៀត ។

​ចំណែក​ក្រុមហ៊ុន​ Rafulin Holdings sdn Bhd  ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ នៅបណ្ដាប្រទេស​ផ្សេងៗ ក៏បាន​បង្ហាញពីគម្រោងវិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​ ដោយបច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវ​ការ​ កា​រវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធបន្ថែម​ដើម្បីបំពេញតម្រូវការជាក់ស្ដែង ។​

ចំណែកក្រុមហ៊ុនមួយទៀត​ដែល​បានជួប​ជាមួយមន្ត្រីជាន់ខ្ពស់​កម្ពុជាដដែលនេះ គឺជា​ក្រុមហ៊ុនធំមួយ​របស់​ចិន​ Beijing Urban Construction Group ដែលមានបទពិសោធន៍​ក្នុងការ​វិនិយោគ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ ហើ​យ​​ក៏​បានបង្ហាញពី​ចំណាប់អារម្មណ៍​លើការ​វិនិយោគ​នៅកម្ពុជាផងដែរ ដោយ​បាននិងកំពុងសិក្សា​ពី ឱកា​ស​​វិនិយោគរបស់ខ្លួននៅកម្ពុជា ។​

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើង​ថា កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស ដោយ​ត្រូវ​អភិវឌ្ឍន៍​លើ​ស្ពាន​ ថ្នល់​ ផ្លូ​វល្បឿន​លឿន ផ្លូ​វដែក​ជាដើម ។​

គួរ​បញ្ជាក់ថា​នៅក្នុងឆ្នាំ ២០២៣​នេះ ក្រោយ​វិបត្តិកូវីដ​១​៩បានធូរស្រាល​ឡើងវិញ មានក្រុមហ៊ុន​បរទេស​ជាច្រើន​​ចូលមកកម្ពុជា​ ដើម្បីរកឱកា​សក្នុងកា​រដាក់ទុន​វិនិយោគ មានទាំង​ក្រុមហ៊ុនក្នុងតំបន់​អាស៊ាន​ តំបន់អាស៊ី និងប្រទេស​ជាច្រើននៅលើ​ពិភពលោក​ ។ កម្ពុជា​ក៏រំពឹងថា​ពីការ​ទទួលបាន​ក្រុមហ៊ុន​ថ្មីៗ​បន្ថែម​ទៀត​ចូលមកបណ្ដាក់ទុនវិនិយោគ​បង្កើ​តឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យកាន់តែ​ប្រសើរឡើង​បន្ថែមទៀត ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន