តោះ ! មកដឹងពីស្ថានភាព​តម្លៃដីធ្លីនៅក្នុងតំបន់ឫស្សីកែវ​ឡើង​ចុះដល់ណា​ហើយ​

ភ្នំពេញ ៖ ខណ្ឌឫស្សីកែវ​ ត្រូ​វបានគេចាត់ទុកជា​តំបន់មួយនៅកណ្ដាល​រាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្ន​នេះ​មានការអភិវឌ្ឍ​លើ​វិស័យសំណង់អគារ​ខ្ពស់​ៗ សំណង់​លំនៅឋាន​យ៉ាង​ច្រើន ជាពិសេស​ មួយរយៈពេលចុងក្រោយនេះ សំណង់​ធំៗ​មួយ​ចំនួនត្រូវ​បាន​លេចចេញ​រូប​រាង​ជា​បន្តបន្ទាប់ ដែលអាច​នឹងធ្វើឱ្យតម្លៃដីធ្លីក្នុង​តំបន់នោះ​មាន​សន្ទុះ​កើនឡើង។ ដឹងទេថា តម្លៃដីធ្លី​ក្នុង​ខណ្ឌមួយ​នេះ មានកា​រប្រែ​ប្រួល​ដល់កម្រិតណា​នៅពេលបច្ចុប្បន្ន។

ថ្ងៃនេះបណ្ដាញព័ត៌មាន AMS Economy នឹង​លម្អិត​ពីតម្លៃដីធ្លី​នៅតាមសង្កាត់នីមួយ​ៗដែលស្ថិត​ក្នុ​ងខណ្ឌឬស្សីសម្រាប់ជា​ទុន​ និងជាចំណេះដឹងដល់អ្នកវិនិយោគងាយស្រួលក្នុងការស្វែងរក​ដីសម្រាប់អភិវឌ្ឍន៍គម្រោង ​ឬ​វិនិយោគ​នាពេលអនាគត ។​

១. សង្កាត់​ឬស្សីកែវ ៖​ សង្កាត់មួយនេះ ​ហាង​ឆេងដីមានតម្លៃចន្លោះពី ៥៥០ដុល្លារ​អាមេរិក​ ដល់​ ៣ ៤០​០​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះទីតាំង​តាម​បបណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី​ ១ ៣០០​ដុល្លារអាមេរិក ដល់ ​៣ ៤០០​ដុល្លារអាមេរិក ​​និងទីតាំង​ដី​នៅតាម​បណ្ដោយផ្លូវតូច​វិញមានតម្លៃចន្លោះពី​ ៥៥០ដុល្លារអាមេរិក​ ដល់​​ ១ ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។​

២.សង្កាត់ទួល​សង្កែ​ទី១​ ៖ តម្លៃដីក្នុង​សង្កាត់មួយនេះ​អាច​រក​បានក្នុងតម្លៃចន្លោះពី ​១ ៣០០ដុល្លារអាមេរិក​ ទៅ​ ​៣​ ៧០០ដុល្លារអាមេរិក​​សម្រាប់ទីតាំង​នៅតាមបផ្លូវធំ​និង​តម្លៃចន្លោះពី​ ៧៥០​ដុល្លារ​អាមេ​រិក​​ ដល់ ​១​ ៩​០០​ដុល្លា​រ​អា​មេរិក​សម្រាប់ទីតាំង​ដីនៅតាមបណ្ដោយផ្លូវ​តូច ។​

៣.សង្កាត់ទួលសង្កែទី​២ ៖ ក្នុងសង្កាត់នេះ​តម្លៃដី ក្រោមសង្កាត់ទី​១​ច្រើនបន្តិច ក្នុងនោះ​នៅតាមបណ្ដោយផ្លូវ​ធំមានតម្លៃចន្លោះពី​ ៩០០ដុល្លារអាមេរិក​ ទៅ ​២ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ និងតម្លៃពី​ ៤៥០​ដុល្លា​រ​អា​មេរិក ទៅ​ ១ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​នៅតាមបណ្ដោយផ្លូវតូច ។​

៤.សង្កាត់​គីឡូម៉ែត្រ​លេខ៦ ៖ សង្កាត់​នេះ​តម្លៃដីធ្លី​ប្រហាក់​ប្រហែលនឹងសង្កាត់ទួល​សង្កែទី​២ដែរ ក្នុងនោះ​ទីតាំង​ដីនៅតាមបណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី ​៩០០ដុល្លារអាមេរិក​ ដល់ ​១ ៩០០​ដុល្លារ​អាមេ​រិក​ក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី​ ៦៥០ដុល្លារអាមេរិក​ ដល់​ ១ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​នៅ​តាមបណ្ដោយផ្លូវតូច ។

៥.សង្កាត់ច្រាំង​ចំរេះទី​១ ៖ សង្កាត់នេះ​តម្លៃដីមិនខុសពីសង្កាត់គីឡូម៉ែត្រលេខ​៦​នោះទេ គឺទីតាំង​ដីនៅតា​មប​ណ្ដោ​យផ្លូវធំ​មានតម្លៃចន្លោះពី​ ៩០០ដុល្លារអាមេរិក ​ដល់ ​១ ៩០០ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ និងតម្លៃច​ន្លោះពី​​ ៦​៥​០​ដុល្លារអាមេរិក​ ដល់ ​១ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​នៅ​តាមបណ្ដោ​យ​ផ្លូ​វតូច​ ។

៦.សង្កាត់​ច្រាំងចំរេះទី២ ក៏ដូចគ្នា​នឹ​ងសង្កាត់ច្រាំង​ចំរេះទី​១ដែរ ដោយទីតាំង​ដីនៅតាមបណ្ដោយផ្លូវធំ​មាន​តម្លៃចន្លោះពី​ ៩០០ដុល្លារអាមេរិក​ ដល់​ ១ ៩០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ និងត​ម្លៃ​ចន្លោះ​ពី ​៦​៥​០ដុ​ល្លា​រ​អាមេរិក​ ដល់ ​១ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​នៅ​តាមបណ្ដោយផ្លូវតូច ។

៧.សង្កាត់​ស្វាយប៉ាក ៖ ស្វាយប៉ាក​ជា​សង្កាត់​ឆ្ងាយជាង​គេពីរាជធានីភ្នំពេញ ក្នុង​ចំណោម​បណ្ដាសង្កាត់​នានា ដូច្នេះតម្លៃក្នុងសង្កាត់នេះក៏ទាបជាង​គេ​ដែរ​ក្នុង​ចំណោម​សង្កាត់ទាំងអស់ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្នុងនោះ​ដែរ​ទីតាំង​នៅតាមបណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី ​៥៥០​ដុល្លារអាមេរិក​ ដល់​ ១ ២០០ដុ​ល្លារ​អា​មេរិ​ក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និងតម្លៃចន្លោះពី​ ៤៥០ដុល្លារអាមេរិក​ ទៅ​ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់​ទីតាំង​នៅតាម​​បណ្ដោយផ្លូវ​តូច ។​

គួ​របញ្ជាក់ថា​ របាយការណ៍​តម្លៃដីធ្លី​នៅតាមសង្កាត់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ដែលបានលើកយកមក​ចែកជូននេះ​គឺ​ដកស្រង់ចេញពី​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​ដែល​តែងតែ​ផ្សព្វផ្សាយជូន​រៀងរាល់សប្ដាហ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង