ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ គឺជាមធ្យោបាយមួយជួយប្រជាជនបង្កើតមុខរបរ

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលសំដៅទៅលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអជ្ញាប័ណ្ណត្រឹមត្រឹវពីធនាគារជាតិនៃកម្ពុជា គឺជាមធ្យោបាយមួយជួយដល់ប្រជាជនក្នុងការពង្រីក ឬបង្កើតមុខរបរចិញ្ចឹមជីវិត ពិសេសជួយឱ្យជីវភាពប្រជាជនមានភាពល្អប្រសើរជាងមុន។

ជាស្តែង អ្នកស្រី ឆាង លក្ខិណា អាយុ ២៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានមុខរបរជាអ្នកផាត់មុខ និងធ្វើសក់ នៅក្នុងផ្សារមួយដែលនៅជិតផ្ទះរបស់គាត់បានសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមួយកន្លែងដែលជាមួយធម្យោបាយជួយបង្កើតមុខរបរផ្ទាល់ខ្លួនសម្រាប់អ្នកស្រី ហើយបានជួយក្រុមគ្រួសារអ្នកស្រីមានជីវភាពល្អប្រសើរជាងមុន។

ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប អ្នកស្រីបានរៀបរាប់ថា អ្នកស្រីត្រូវចិញ្ចឹមកូនស្រីតូចម្នាក់ និងម្តាយផងដែរ។ ដោយសារតែអ្នកស្រីជាស្រ្តីមេម៉ាយ ហេតុដូចនេះ នៅក្នុងឆ្នាំ២០១៨ អ្នកស្រីបានសម្រេចចិត្តបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោយប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងជាលើកដំបូងចំនួន ៥០០ ដុល្លារ ដើម្បីទិញសម្ភារដូចជា ម៉ាស៊ីនកៀបសក់ កៅអី និងផលិតផលថែរក្សាសក់ផ្សេងៗ។

អ្នកស្រីបានមានប្រសាសន៍បន្តថា ដោយសារតែចំនួនអតិថិជនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រីក៏បានប្រើប្រាស់កម្ចីជាលើកទី៤ ចំនួន ៣ លានរៀល ដើម្បីយកទៅទិញផលិតផល និងសម្ភារបន្ថែម។ មកដល់ឆ្នាំ២០២២ អ្នកស្រីបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះជាលើកទី៧ ចំនួន ៤ លានរៀល ដើម្បីយកមកកែលម្អតូបរបស់អ្នកស្រីឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន មានការប្រកួតប្រជែងនៅក្នុងទីផ្សារយ៉ាងខ្លាំងសម្រាប់អាជីវកម្មមួយនេះ។

អ្នកស្រីបានឱ្យដឹងថា ចាប់តាំងពីប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកន្លងមក ក្រុមគ្រួសារអ្នកស្រីមានជីវភាពល្អប្រសើរជាងមុន តាំងពីមិនមានយានជំនិះផ្ទាល់ខ្លួនប្រើប្រាស់ត្រឹមត្រូវ រហូតដល់មានអ្វីៗជាច្រើនដែលគាត់ត្រូវការ។ លើសពីនេះទៅទៀត អ្នកស្រីអាចរកប្រាក់ចំណូលបានក្នុងមួយថ្ងៃពី ១០ ម៉ឺនរៀល ទៅ ២០ ម៉ឺរៀល បើធៀបពីមុនអ្នកស្រីអាចរកចំណូលបានត្រឹមតែ ៤ម៉ឺន ទៅ ៥ម៉ឺរៀល តែប៉ុណ្ណោះក្នុងមួយថ្ងៃ។

នាពេលអនាគត អ្នកស្រីមានបំណងចង់ទិញតូបមួយបន្ថែមទៀត និងផ្ទះផ្ទាល់ខ្លួន ដោយសារសព្វថ្ងៃនេះ អ្នកស្រីរស់នៅជាមួយម្តាយ។ ជាចុងក្រោយ អ្នកស្រីបានលើកឡើងដោយរីករាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីជូនដល់អ្នកស្រីដែលធ្វើឱ្យអ្នកស្រីមានមុខរបរផ្ទាល់ខ្លួនមួយច្បាស់លាស់ និងមានជីវភាពល្អប្រសើរ លើសពីនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាស្ថាប័នដែលគ្មានការរើសអើងទៅលើស្ត្រីមេម៉ាយនោះឡើយ។

លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពរបស់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន។

លោកបានបន្តថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃពីសំណាក់រាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ កន្លងទៅនេះ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុបជាង ១,៥លាននាក់។ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង ២០០០លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត ២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិមានសរុបជាង ៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង ២ម៉ឺននាក់។ គួរបញ្ជាក់ថា ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....