ភ្នំពេញ៖ វិស័យរដ្ឋ និងឯកជនបានសហការគ្នាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ស្របពេលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា កាលពពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មីជូនថ្នាក់ ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួនប្រមាណ ៤០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុង កិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជនដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគនេះពិតជាមានសារៈសំខាន់ និងចំពេល ខណៈដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺ កូវីដ-១៩ ហើយច្បាប់នេះនឹងចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចបាននាពេលថ្មីៗនេះ។
ក្នុងន័យនេះ ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះនឹងពិតជាបង្កើត បាននូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកប ដោយភាពអំណោយផលដល់ការវិនិយោគ។ អ្នកឧកញ៉ាក៍បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមកកាន់វិស័យ ឯកជន។
ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំនិង សមាជិកសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិកដែលនៅតាមបណ្តាខេត្តនានាដែលបានបង្ហាញពីការ ផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់របស់ផ្នែកឯកជនដល់ច្បាប់នេះ ថ្វីត្បិតការជួបជុំនាពេលនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ឯកឧត្តម បានជម្រាបជូនអង្គសិក្ខាសាលាអំពីសាវតារនៃការ តាក់តែងច្បាប់វិនិយោគដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សា ស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើន រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជនផងដែរ។
ក្នុងន័យនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាដែលចូលរួមផ្តល់ធាតុចូលល្អ។ ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់នេះ ក៏ដូចជាក្នុងបេសកកម្មជំរុញ និងទាក់ទាញវិនិយោគនាពេលកន្លងមក។
ឯកឧត្តមបានលើកឡើងថា ៖
«ច្បាប់វិនិយោគថ្មីនេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច បដិវត្តឧស្សាហកម្មទី៤, បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ច្បាប់វិនិយោគថ្មីនេះក៍បានផ្ដល់ការគិតគូរដល់ការ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហត្រាសធុន តូចនិងមធ្យមក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ»
ឯកឧត្តមក៏បានលើកឡើងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនគឺជាកត្តាដ៍ចាំបាច់ មិនអាចខ្វះបាន ដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការជួយឱ្យសេដ្ឋកិច្ចមានភាពលូតលាស់ ហើយមិនមែនតែការវិនិយោគផ្ទាល់មកពីបរទេសទេដែលមានសារៈសំខាន់ ប៉ុន្តែការវិនិយោគដោយវិនិយោគិនក្នុងស្រុកក៏បានចូលរួម ហើយនឹងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ ថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្ម កម្ពុជាបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងបង្កើនការបណ្តាក់ទុនវិនិយោគរបស់ខ្លួនបន្ថែមមួយកម្រិតទៀត ក៏ដូចជាជួយផ្សព្វផ្សាយដល់វិនិយោគិននៅក្នុង និងក្រៅប្រទេសផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content