ភ្នំពេញ ៖ ប្រទេសកម្ពុជាកំពុងស្វែងយល់ពីប្រតិបត្តិការឆ្លងដែនរបស់ Cambodia explores cross-border (CBDC) ដោយធនាគារជាតិនៃកម្ពុជា (NBC) បន្តការវិវត្តជាមួយនឹងគំនិតផ្តួចផ្តើមដូចរូបិយ ប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដែលមានឈ្មោះថា«បាគង»ដែលចាប់ផ្តើមដំណើរការចុងឆ្នាំ ២០២០ ដោយគម្រោងប្រាក់ឌីជីថលរបស់កម្ពុជា«បាគង»នេះបានឈានដល់អ្នកប្រើប្រាស់ចំនួន ២០ម៉ឺននាក់ បើធៀបនឹងបីខែមុន ដែលបង្ហាញថាមានការកើនឡើងទ្វេដង និងបង្ហាញពីគម្រោងសំខាន់ៗជាច្រើន។

អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា NBC និងជាអ្នកដឹកនាំគម្រោង«បាគង» លោកលោកជំទាវ ជា សិរី បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Nikkei ថា ៖
«កាបូបលុយអេឡិចត្រូនិករបស់«បាគង»បានទៅដល់អ្នកប្រើប្រាស់ ២០ ម៉ឺននាក់នៅក្នុងខែមិថុនាដែលកើនឡើងទ្វេដងបើធៀបនឹង៣ខែមុន។ ផ្អែកលើបច្ចេកវិទ្យា blockchain សេវាកម្មទូទាត់ និងផ្ទេរប្រាក់បាគងត្រូវបានបង្កើតដំបូងដោយ NBC នៅខែតុលាឆ្នាំ ២០២០»
លោកជំទាវបានឱ្យដឹងថាគម្រោងប្រាក់ឌីជីថលបានប្រមូលផ្តុំអ្នកប្រើប្រាស់ជិត ៦ លាននាក់នៅឆមាសទីមួយនៃឆ្នាំ ២០២១ រួមទាំងអ្នកដែលឈានដល់ ដោយប្រយោល តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារសមាជិក ដែលបានកត់ត្រាប្រតិបត្តិការសរុបចំនួន ១,៤ លានដែលមានតម្លៃជិត ៥០០ លានដុល្លារ។

មន្រ្តីជានខ្ពស់រូបនេះ ក៏បានបង្ហាញថាបច្ចុប្បន្ន NBC កំពុងស្វែងយល់ពីប្រតិបត្តិការឆ្លងដែនឆ្លងកាត់«បាគង»ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារកណ្តាលថៃ និងធនាគារមេយប៊ែង ធំជាងគេរបស់ម៉ាឡេស៊ី។
លោកជំទាវ ជា សិរី ក៏បានពន្យល់ថា ប្រតិបត្តិការឆ្លងដែនបាគងនឹងផ្តល់ឱ្យប្រជាជនកម្ពុជានៅបរទេសនូវ“ វិធីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេ” ។ លោកជំទាវ បានកត់សម្គាល់ថាវិធីបង់ប្រាក់ថ្មីនេះ នឹងមានអត្ថប្រយោជន៍សម្រាប់ស្ត្រីខ្មែរជាច្រើននាក់ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
លោកជំទាវ ក៏បានរាយការណ៍ផងដែរថាការបើកដំណើរការ«បាគង» បានបង្កើនការប្រើប្រាស់ប្រាក់រៀល ជារូបិយប័ណ្ណជាតិរបស់កម្ពុជាយ៉ាងច្រើន ដែលជាផ្នែកមួយនៃប្រព័ន្ធរូបិយប័ណ្ណទ្វេរបស់ប្រទេស រួមជាមួយប្រាក់ដុល្លារអាមេរិក។ ទោះយ៉ាងណាគម្រោងប្រាក់ឌីជីថល នឹងមិនអាចផ្លាស់ប្តូរប្រទេសកម្ពុជាពីសេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលបានទេ។
លោកជំទាវ ជា សិរីបានបញ្ជាក់ដែរថា៖
«មានគោលនយោបាយផ្សេងទៀតដែលចាំបាច់ត្រូវមានដូចជាការផ្លាស់ប្តូរអត្រាប្តូរប្រាក់ និងអត្រាអតិផរណាប្រកបដោយស្ថិរភាព»
យោងតាមទិន្នន័យរបស់ Wall Street Journal ប្រាក់ដុល្លារអាមេរិកបច្ចុប្បន្នត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុចំនួន ៩០% នៅក្នុងប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content