ហ្សាការតា៖ ទិន្នន័យជាផ្លូវការមួយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា សេដ្ឋកិច្ចជាតិនៃប្រទេសគិតចាប់ពីខែមេសាដល់ខែមិថុនា ឥណ្ឌូនេស៊ីអាចមើលឃើញកំណើនដ៏ខ្លាំងមួយស្មើនឹងប្រមាណជា ៧,០៧ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។
ផ្អែកតាមតួលេខខាងលើនេះបានបញ្ជាក់ថាជាអត្រាកើនឡើងខ្ពស់បំផុតចាប់តាំងពីប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលទៅក្នុងវិបត្តិកូវីដ ហើយក៏ត្រូវបានអ្នកជំនាញមើលឃើញដែរថា ជាពេលដែលប្រទេសនេះចាប់ផ្តើមងើបចេញពីវិបត្តិសេដ្ឋកិច្ចផងដែរ។
ឥណ្ឌូនេស៊ីដែលធ្លាប់ជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍បានទទួលបទពិសោធនៃការធ្លាក់ចុះសេដ្ឋកិច្ជខ្លាំងជាប្រវត្តិសាស្ត្រលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ដោយសារតែពលរដ្ឋនិងប្រតិបត្តិការអាជីវកម្មនានាត្រូវបានរឹតត្បិតខ្លាំងបំផុតកាលពីឆ្នាំកន្លងទៅនេះផងដែរ។
ទំហំកើនឡើងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះមានកម្លាំងខ្លាំងធៀបទៅនឹងត្រីមាសដំបូងចាប់ពីខែមករាដល់ខែមីនា ដែលគ្រានោះឥណ្ឌូនេស៊ី បានត្រឹមឃើញការធ្លាក់ចុះនៃសញ្ញាសេដ្ឋកិច្ចប្រមាណជា ០,៧ ភាគរយប៉ុណ្ណោះធៀបទៅនឹងពេលវេលាកាលពីឆ្នាំទៅ។
ប្រធានអជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យលោក Margo Yuwono បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដែលទទួលបាននៅក្នុងខែមេសាដល់ខែមិថុនានេះគឺបានដោយសារតែការកើនឡើងវិញនៃការចាយវាយក្នុងស្រុកក្នុងអត្រាកំណើនប្រមាណជា ៥,៩៣ ភាគរយ ជាពិសេស ការនាំចេញរបស់ប្រទេស ដែលមានកំណើនរហូតទៅដល់ ៥៥,៨៩ ភាគរយ។
ក្នុងនោះដៃគូនាំចេញធំបំផុតរបស់ឥណ្ឌូនេស៊ីដែលសុទ្ធតែទទួលបានកំណើនសេដ្ឋកិច្ចពីការនាំចេញ ដូចជា សហរដ្ឋអាមេរិក មានអត្រាកំណើន ១២,២ ភាគរយនៃការនាំចេញ, ប្រទេសចិនមានកំណើន ៧,៩ ភាគរយលើការនាំចេញ និងប្រទេសសិង្ហបុរីមានកំណើនប្រមាណជា ១៤,៣ ភាគរយលើការនាំចេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១កន្លងទៅនេះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
ជំនួញ, ព្រឹត្តិការណ៍
អន្តរជាតិ ៖ កំណើននៃតម្រូវការប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីនៅលើទីផ្សារអាស៊ី កំពុងជំនួសឱ្យទីផ្សារអឺរ៉ុបដែលដកខ្លួនចេញ និងធ្វើឱ្យជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់បស្ចិមលោកក្នុងការទណ្ឌកម្មក្រុង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ ពូជស្រូវសែនក្រអូបបានក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជាក្នុងទីផ្សារអន្តរជាតិ ដែលប្រជាកសិករកម្ពុជាគប្បីពង្រឹង និងពង្រីកការបង្ករបង្កើនផល ស្របពេលដែលតម្រូវការ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ បន្ទាប់ពីតម្រូវការទីផ្សារធំៗរបស់កម្ពុជា ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាន និងកំពុងងើបឡើងជាបណ្តើរៗ គេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញ ៖ វិស័យសំណង់ និងអចលនទ្រព្យត្រូវបានគេមើលឃើញថាមានការរីកចម្រើន និងទទួលបានការវិនិយោគយ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងរយៈពេល…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
កិច្ចប្រជុំកំពូល BRICS លើកទី ១៤ ដែលមានចិនធ្វើជាម្ចាស់ផ្ទះឆ្នាំនេះនឹងបញ្ចប់ទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ កិច្ចប្រជុំដែលនឹងផ្តោតលើកិច្ចសហប្រតិបត្តិការផ្ទៃក្នុងរវាង…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
ភ្នំពេញ ៖ តាមរយៈក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ បានប្រកាសឱ្យដឹងអំពីដំណើរការក្នុងការស្នើសុំទៅកាន់អង្គការ UNESCO សម្រាប់ការបញ្ចូលតំបន់អភិរក្សចំនួន២កន្លែង ដាក់ចូលទៅក្នុងបញ្ជី…
ជំនួញ, ព្រឹត្តិការណ៍
ស្របទៅនឹងយុទ្ធនាការអន្ទាក់សូន្យ ក្រសួងបរិស្ថានបានចេញធ្វើសកម្មភាពជាច្រើន ក្នុងនោះក៏មានផងដែរនូវការជំរុញ លើកទឹកចិត្តអាជីវករដែលជាម្ចាស់ភោជនីយដ្ឋាននានាបញ្ឈប់ការផ្គត់ផ្គង់ម្ហូបអាហារ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអនុម័តកញ្ចប់ថវិកាចំនួន ២០ លានដុល្លារអាមេរិក សម្រាប់ជួយដល់រដ្ឋសមាជិកនៃសមាគមប្រជាជាតិ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា ខណៈ NBC បញ្ជាក់ថា ទុនបម្រុងអន្តរជាតិរបស់…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចប្រកាសស្ដីពីការកែសម្រួលចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ…