ឆមាសទី១ឆ្នាំ​២០២២ ទំហំ​ទឹកប្រាក់នាំចេញ​នាំចូលនៃ​សហគ្រាស​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ សម្រេចបាន​ជិត ១ ៤០០ លាន​ដុល្លារ

ភ្នំពេញ៖ ទោះជាការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែមិនទាន់ផុតរលត់ក៏ដោយ ក៏តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅតែអាចសម្រេចបានសង្វាក់ផលិតកម្មការងារនៃការនាំចេញនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន បានសម្រេចចំនួន ១ ៣៧៤ លានដុល្លារអាមេរិកដោយមានកំណើន ៣៨,២៣ ភាគរយ។

ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រូវបានលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ ក្នុងឱកាសឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឱ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងដំណើរការ វិនិយោគ និងវឌ្ឍនភាព របស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។

លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល តំបន់សេដ្ឋកិច្ចពិសេសបានឱ្យដឹងថា បន្ទាប់ពីមានការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានខិតខំធ្វើការទប់ស្កាត់ផង និងបានធានានូវសង្វាក់ផលិតកម្មផង។ នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស មកពីអឺរ៉ុប អាមេរិក ចិន និង អាស៊ីអាគ្នេយ៍ សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារ ជិត ៣០ ០០០ កន្លែង។

លោក ឈិន ចៀនកាង បានមានប្រសាសន៍ថា ៖

“សម្រាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបាន ១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង ៣៨,២៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះអ្នកវិនិយោគដែលបានមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា”

លោក ឈិន ចៀនកាង បានលើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគសម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០ លានដុល្លារ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះ យ៉ាងណាក៏ដោយ ក៏អាចរក្សាបាននូវភាពរឹងមាំ នៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។ ឯកឧត្តមរីករាយចំពោះការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនមកលើបងប្អូនកម្មករនិយោជិត ដែលជាសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អមួយ។

ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឱ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ