ខណ្ឌចំនួន5ក្នុងចំណោមទាំង14 ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាន និងកំពុងបន្តភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យរាប់ទាំងការវិនិយោគក្នុងវិស័យដីធ្លី ការអភិវឌ្ឍវិស័យសំណង់ និងលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មចំរុះផ្សេងៗផងដែរ។
ខណ្ឌទាំង5ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងទីផ្សារអចលនទ្រព្យ និងកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ននេះរួមមាន ខណ្ឌដូនពេញ ខណ្ឌ7មករា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។
លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19» ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថា តម្លៃដីនៃខ័ណ្ឌទាំង5នេះចាប់ផ្ដើមមានកំណើនតាំងពីឆ្នាំ2011 រហូតដល់ឆ្នាំ2016 ដោយសារតែមានការអភិវឌ្ឍច្រើននៅក្នុងទីក្រុងភ្នំពេញ ហើយម៉្យាងទៀតខណ្ឌទាំងនេះ សុទ្ធសឹងតែជាកន្លែងទីប្រជុំជន។

លោក សន សៀប បានសង្កត់ធ្ងន់ថា ៖
” ដោយសារតែជាទីប្រជុំជនផង ដែលមានកំណើនប្រជាសាស្ត្រច្រើន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍កើនឡើងច្រើនផងនោះ ទើបធ្វើឲ្យទីផ្សារ និងត្រូវការប្រើប្រាស់ដីនៅតំបន់ទាំង5នេះហក់ឡើងខ្ពស់ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កំណើននៃតម្លៃដី និងអចលនទ្រព្យនៅតំបន់ទាំងនេះហាក់ជួបសភាពទ្រឹងក្រោយកើតមានវិបត្តិនៃជំងឺកូវីដ-19 បន្ទាប់ពីមានសន្ទុះកាលពីឆ្នាំ2018-2019នោះមក”
ផ្អែកតាមការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយក្រុមហ៊ុន KEY Real Estate បានឲ្យដឹងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបវិបត្តិដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដជាសកលក្នុងឆ្នាំ2020 តម្លៃអចលនទ្រព្យក្នុងខ័ណ្ឌទាំង5ខាងលើនេះមានការកើនឡើងត្រឹមប្រមាណ 0.5ភាគរយ ដែលជាកំណើនតិចតួចបំផុត។
គួរបញ្ជាក់ថាកំណើន GDP នៅក្នុងឆ្នាំ2020 បានធ្លាក់ចុះរហូតទៅដល់ -3.15ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញចំនួន 4ភាគរយនៅក្នុងឆ្នាំ2021នេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content