គម្រោង FMIS ជួយជំរុញការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់ការដ្ឋានបន្ថែមថ្មី និងប្រើប្រាស់សមិទ្ធផលថ្មីៗជាផ្លូវការ ដើម្បីជំរុញការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ពិសេសចូលរួមចំណែកជួយគាំទ្រដល់ការឈានទៅសម្រេចបាន តាមចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់ការដ្ឋានបន្ថែមថ្មី និង ប្រើប្រាស់សមិទ្ធផលថ្មីៗជាផ្លូវការ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៤០០ រូប កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

មកដល់បច្ចុប្បន្ននេះ, FMIS (Financial Management Information System) ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, រតនាគាររាជធានី-ខេត្តទាំង ២៥, រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុប មានចំនួន ២១៣ ការដ្ឋាន ។ ជាមួយគ្នានេះ, ការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅគ្រប់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ១,៨៧០ ការដ្ឋាន ។

ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វៃក្មេងដ៏ឆ្នើម, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយបន្ថែម បច្ចេកវិទ្យា ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថី្ម សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា, រហូតមកទល់ពេលនេះ តាមរយៈវិសាលភាពនៃការប្រើប្រាស់ FMIS, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងថវិកា បានយល់ដឹង ចូលរួមចំណែក និងទទួលយកនូវការងារតាមរបៀបថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្ទើរតែទូទាំងប្រទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា “ការអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS បាន និងកំពុងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីប្រសិទ្ធភាពដ៏ធំធេង ក្នុងការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ចូលរួមចំណែកជួយគាំទ្រដល់ការឈានទៅសម្រេចបាន តាមចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០” និងបានប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ក៏ដូចជាប្រើប្រាស់សមិទ្ធផលថ្មីៗ ដូចខាងក្រោម៖

១-ការដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មីចំនួន ៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយប្រើប្រាស់នីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ។

២-ប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលចំនួន ៤៤ នៃក្រសួង-ស្ថាប័នចំនួន ១០ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងយុត្តិធម៌, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អាជ្ញាធរសវនកម្មជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយប្រើប្រាស់នីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ។

៣-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, អាជ្ញាធរសវនកម្មជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងយុត្តិធម៌ ។

៤-ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុខងារតាមដានប្រតិបត្តិការ និងស្ថានភាពអនុម័តប្រតិបត្តិការ (FMIS Transaction Monitoring) នៅគ្រប់ការដ្ឋាន FMIS ទាំងអស់ និងមុខងារតាមដាន និងត្រួតពិនិត្យការអនុវត្តថវិកា (FMIS Performance Monitoring) នៅការដ្ឋាន FMIS ដែលអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ។

៥-ប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្តង់ដារួមនៅក្នុង FMIS រួមមាន របាយការណ៍ចំណាយថវិកាថ្នាក់ជាតិ ដែលមានលេខកូដ R87 និងរបាយការណ៍សរុបចំណូល និងចំណាយថវិកាថ្នាក់ក្រោមជាតិ ដែលមានលេខកូដ R83 និង

៦-ប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលចំនួន ៤ នៃក្រសួងធនធានទឹក និងឧតុនិយម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ