សកម្មភាពវិនិយោគពី​បរទេស​ចូលមកកម្ពុជា​ចាប់ផ្ដើម​មានសញ្ញា​វិជ្ជមានវិញហើយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ទោះបីជាស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ហាក់​នៅមិនទាន់ប្រសើរ​ដូច​មុន​វិបត្តិ​កូ​វីដ​១៩​ក្ដី​ ប៉ុន្តែ​ការ​វិនិយោគ​ពីបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នៅតែមាន​ជា​ហូរហែ ជាក់ស្ដែង​ ​ក្នុងឆមាសទី២​ ឆ្នាំ២០២៤​នេះ សកម្មភាពវិនិយោគពីបរទេ​ស​ចូលមកកម្ពុជា​ចាប់ផ្ដើម​មានសញ្ញា​វិជ្ជមាន​រហូតដល់រាប់រយគម្រោង។​

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយជំនួបរវាង​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​​នៃកម្ពុជា និង​​វិនិយោគិន​ចិនមួយ​ក្រុម​ កាលពីថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុន​ធំៗ​របស់ចិន​រហូតដល់១២​ក្រុម​ហ៊ុន​ផ្សេងទៀតបាន​បង្ហាញចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​ដូចជា​ វិស័យ​ថាមពល​ស្អាត និង​បរិស្ថាន​ សុខាភិបាល កសិកម្ម​ ឧស្សាហកម្ម ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមជាមួយនឹងអនុវិស័យមួយចំនួនទៀត ។​

នៅក្នុងជំនួប​នោះដែរ សម្ដេច​ធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​បង្ហាញ​ពី​គោ​ល​​​នយោបាយ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​បង្កើតនូវ​ក្របខណ្ឌ​សម្រាប់​វិនិយោគិន​បរ​ទេស ដែលរួមមានដូចជា ការ​ដាក់ចេញនូវ​ច្បាប់​ស្ដីពីការ​វិនិយោគ​នៃព្រះរាជាណាចក្រកម្ពុជា លិខិត​បទដ្ឋាន​គតិ​យុត្តិ និងវិធានការ​ចាំបាច់​នានា ជាមួយ​នឹង​កញ្ចប់​វិធានការ​លើកទឹកចិត្ត​ដែល​បង្កើត​នូវ​បរិយា​កាស​វិនិ​យោគ​មានលក្ខណៈអំណោយផល អាចប៉ាន់​ប្រមាណ​បាន​ និងសម្បូរបែប​។

​គួររំលឹកថា កាលពីថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២៤ ​ថ្មីៗនេះដែរ​ ក្រុមហ៊ុនអចលនទ្រព្យ​ដ៏ធំមួយនៅ​ក្នុង​ប្រទេស​កម្ពុជា WorldBridge Group បានចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ អភិវឌ្ឍន៍​អចលន​ទ្រព្យ​ល្បី​ឈ្មោះរបស់​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​កិច្ច​សហការ​នេះ ក្រុមហ៊ុនទាំង ២ ​នឹង​បង្កើត​គម្រោង​វិនិយោគនានា​ជាច្រើននៅក្នុង​ប្រទេស​កម្ពុជា​ ដោយជាជំហានដំបូង ក្រុម​ហ៊ុន​​ទាំ​ង​ ២ បាន​សម្រេច​​​បង្កើត​គម្រោង​នៅក្នុង​ខេត្តកំពត​ ហើយបន្ទាប់ពីនេះ ​នឹង​​សិក្សា​លទ្ធ​ភាព​​ក្នុងការ​បង្កើត​គម្រោង​វិនិយោគថ្មីនៅតាមបណ្តាខេត្តសក្ដានុពលផ្សេង​ទៀត​​ក្នុង​ប្រទេស​កម្ពុជា ។

ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និងថាមពល ក្នុងពិធី​បើក​ការដ្ឋានសាងសង់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​នៅក្នុង​តំបន់សេដ្ឋកិ​ច្ចពិសេស​ខេត្តពោធិ៍សាត់​ កាលពីពេល​ថ្មីៗ​នេះ​បាន​លើក​ឡើងថា កត្តា​សុខ​សន្តិ​ភាព​ គឺជា​កត្តា​ដ៏សំខាន់​ក្នុងការទាក់ទាញ​វិនិយោគិន​ក្នុង​ និង​ក្រៅ​ប្រទេស​ឱ្យបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយបើគ្មានសន្តិភាពទេ គ្មានឡើយ​ការ​វិនិយោគ​ដូចសព្វ​ថ្ងៃនេះ ។​

ឯកឧត្តមក៏បាន​បន្ថែមថា កាលពីមុន​ ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ភាគច្រើនផ្ដោតលើកម្លាំង​ពលកម្ម​ ហើយកម្មករ និយោជិត​ក៏ទទួលបានកម្រៃតិចតួច ប៉ុន្តែបច្ចុប្បន្ន​វិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគ​នៅ​កម្ពុ​ជា​​ ជាពិសេស​នៅតាមតំបន់សេដ្ឋកិច្ចពិសេស​នានាក្នុង​ប្រទេស​ បានផ្លាស់ប្តូរឧស្សាហកម្ម​ដែលប្រើ​កម្លាំង មកជា​ឧស្សាហកម្មដោយប្រើ​ចំណេះ និងជំនាញ ដូចជា​រោងចក្រ​ដំឡើង​រថយន្ត រោងចក្រ​ផលិត​បន្ទះសូឡា រោង​ចក្រ​ផលិត​សម្ភារៈអគ្គិសនីជាដើម ដែ​ល​ការ​វិនិយោគ​លើ​រោងចក្រ​ទាំង​នេះ តម្រូវឱ្យ​កម្មករ និយោជិត​មានចំណេះ មានជំនាញ និងឆ្លងកាត់​ការ​បណ្ដុះបណ្ដាល  ជាមួយនឹងការទទួលបាន​ប្រាក់ខែ​ខ្ពស់ជាងមុន​។

ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជំនាញ ​បច្ចេកទេស​ បន្ថែម​រហូតដល់ ​១,៥លាននាក់ ដើម្បីត្រៀមស្វាគមន៍​ការ​វិនិយោគ​ថ្មីៗ​ និង​ដើម្បីជំរុញឱ្យកម្ពុជា​ក្លាយជា​ប្រទេស​មានប្រា​ក់​ចំ​ណូ​ល​​​មធ្យមម​កម្រិត​ខ្ពស់ឆ្នាំ២០៣០ និង​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០​ខាងមុខ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​មានជំនាញ មានចំណូល​ខ្ពស់​តាមរយៈការងារ​ដែលមានប្រាក់បៀវត្សរ៍​ខ្ពស់ជាងមុន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *