បញ្ហាកាប់បំផ្លាញព្រៃឈើ បានកើតឡើងស្ទើរគ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលសូម្បីតែនៅអាមេរិក ក៏មានការបង្ហាញពីភាពមហន្តរាយព្រៃឈើជារៀងរាល់ឆ្នាំ រាប់ទាំងការឆេះព្រៃផងដែរ ខណៈដែល The Nature បានស្រាវជ្រាវរកឃើញថា ដើមឈើប្រមាណជាង ១៥ពាន់លានដើមត្រូវបានកាប់រលំដើម្បីយកមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។

ឈើមួយចំនួនធំត្រូវបានយកទៅប្រើប្រាស់ជាការសាងសង់ផ្ទះ និងគ្រឿងលំអផងដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ និងត្រូវបានលើកឡើងដោយ Fuseproject នោះ គឺជាការបង្ហាញពីដំណើរការនៃការទាញយកដើមឈើមកប្រើប្រាស់ជាប្រយោជន៍ ដោយវាបានបន្សល់ទុកនូវកំទេចឈើ ឬអាចម៍ឈើស្ទើរពាក់កណ្តាលដែលត្រូវបានបោះបង់ចោលរហូតមក។

ប្រភពដដែលនេះបានបង្ហាញទៀតថា កំទេចឈើទាំងនោះក្រៅតែពីមិនត្រូវបានយកទៅប្រើប្រាស់កែច្នៃឡើងវិញ វាក៏អាចបង្កទៅជាសារធាតុពុលដល់អាយុជីវិតរបស់មនុស្សជាតិផងដែរ តាមរយៈការហូរច្រោះទៅកាន់ផ្លូវទឹក និងទឹកស្តុកនៅក្រោមដីជាដើម។

ដោយសារមើលឃើញនូវបញ្ហាទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍ប្រើប្រាស់ដោយ 3D មួយដែលមានឈ្មោះថា Desktop Metal បានខិតខំសិក្សាស្រាវជ្រាវស្វែងរកឃើញនូវដំណោះស្រាយដ៏ល្អប្រសើរមួយក្នុងការកែច្នៃកាកសំណល់ឈើ ទៅជាផលិតផលប្រណិតដែលអាចប្រើប្រាស់បានជាប្រយោជន៍ច្រើនយ៉ាងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងមាននិរន្តភាព រួមដូចជា ចានទំរ ចានសម្រាប់រក្សាអាហារស្រស់ ព្រមទាំងឧបករណ៍សម្រាប់តុបតែងលម្អជាច្រើនមុខទៀត ។
ទោះបីជាយ៉ាងណាក្តី Desktop Metal គឺមិនមែនជាក្រុមហ៊ុនតែមួយនោះទេដែលកំពុងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការកែច្នៃឈើដែលត្រូវបានបោះបង់ចោលមកជាផលិតផលដ៏មានប្រយោជន៍វិញនោះ ពោលគឺនៅមានក្រុមហ៊ុន Baltimor Wood Project ដែលជាអ្នកប្រមូលយកឈើចាស់ៗពីផ្ទះបែកបាក់មកកែច្នៃឡើងវិញ និងក្រុមហ៊ុន ChopValure ដែលយកចង្កឹះចាស់ៗមកច្នៃបង្កើតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងតុបតែងក្នុងផ្ទះយ៉ាងទាក់ទាញដូចគ្នាផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content