បរទេស៖ ក្រុមប្រទេសសេដ្ឋកិច្ចលំដាប់កំពូលទាំង ២០ ឬ ហៅកាត់ថាក្រុមប្រទេស G-20 បានគាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធសាជីវកម្មពិភពលោក ដែលដាក់ចេញដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃ G-20 ធ្វើឡើងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា នៅឯទីក្រុងពាណិជ្ជកម្មបុរាណ Venice ប្រទេសអ៊ីតាលី។

កិច្ចប្រជុំកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាកិច្ចប្រជុំជួបមុខគ្នាដោយផ្ទាល់លើកដំបូងរវាងរដ្ឋមន្ត្រីសមាជិក G20 ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែមានរដ្ឋមន្ត្រីខ្លះដូចជា រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក Liu Kun បានចូលរួមតាមប្រព័ន្ធវីដេអូ។ ក្រោយពីប្រជុំបានបញ្ចប់ ក្រុមរដ្ឋមន្ត្រី និងទេសាភិបាលធនាគារបានចេញសេចក្ដីថ្លែងការណ៍រួមប្រវែង ៦ ទំព័រ ដែលនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាយុត្តិនាការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ផងដែរ។
តាមរយៈសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើនេះ ក្រុមប្រទេស G-20 បានប្រកាសពីការឯកភាពគ្នាលើចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងថ្មីសម្រាប់កំណែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិរបស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ដែលយល់ព្រមដោយប្រទេសចំនួន ១៣១ កាលពីសប្ដាហ៍មុននេះ។ ក្របខ័ណ្ឌកំណែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិនេះមាន ២សសរស្ដម្ភ ដែលជាលទ្ធផលនៃការចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក្របខ័ណ្ឌមានបំណងពង្រឹងស្ថិរភាពប្រព័ន្ធពន្ធអន្តរជាតិទៀតផង។
សសរស្ដម្ភទាំង ២នេះមានដូចជា (១) ធានាឱ្យបាននូវការបែងចែកសិទ្ធិក្នុងការយកពន្ធពីក្រុមហ៊ុនពហុជាតិធំៗ ដែលរួមមានក្រុមហ៊ុន Amazon និង Google ជាដើម ទៅតាមបណ្ដាប្រទេសដែលក្រុមហ៊ុនទាំងនេះបានទទួលប្រាក់ចំណេញ។ នេះបានសេចក្ដីថា ក្រុមហ៊ុនទាំងនេះត្រូវតែបង់ពន្ធឲ្យប្រទេសនានា ដែលសាខារបស់ខ្លួនដំណើរការ ដោយមិនត្រឹមតែបង់ពន្ធឱ្យប្រទេសដែលមានទីស្នាក់ការកណ្ដាលនោះទេ។ (២) កំណត់អត្រាពន្ធសាជីវកម្មអប្បបរមាឱ្យស្មើគ្នាជុំវិញពិភពលោក ដើម្បីកុំឱ្យក្រុមហ៊ុនទាំងនោះគេចចេញពីការបង់ពន្ធ ដោយរើទីស្នាក់ការកណ្ដាលសាជីវកម្មរបស់ខ្លួន ទៅប្រទេសដែលមានអត្រាពន្ធទាបបំផុត។ ពន្ធសាជីវកម្មជាពន្ធដែលយកលើប្រាក់ចំណេញរបស់ចំណូលក្រុមហ៊ុនធំៗ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ G-20 មិនបញ្ជាក់ថា ពិភពលោកត្រូវកំណត់យកពន្ធប៉ុន្មាននោះទេ ដោយការចរចាពីព័ត៌មានលម្អិតផ្សេងៗទៀតគឺនៅបន្តនៅឡើយ។ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឱ្យដឹងថា ក្រុមរដ្ឋមន្ត្រីនឹងធ្វើការចរចាជាលើកចុងក្រោយនៅខែតុលាខាងមុខនេះ។ ប្រសិនបើការចរចាបានសម្រេច គម្រោងកំណែទម្រង់អស់ទាំងនេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៣។
កម្រិតពន្ធសាជីវកម្មអប្បបរមា ១៥% ជាគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃដិន។
បើតាមការប៉ាន់ស្មានរបស់ OECD បានឲ្យដឹងថា ពិភពលោកអាចនឹងចំណេញប្រាក់ប្រមាណ ១០០ពាន់លានដុល្លារពីសសរស្ដម្ភទី១ និង១៥០ពាន់លានដុល្លារពីសសរស្ដម្ភទី២។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content