បញ្ហាដ៏ចម្រូងចម្រាស់រវាងមហាយក្សចិន និងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះនៅតែបន្តជម្លោះចំពោះការតម្លើងពន្ធនៅឡើយខណៈដែលសង្គ្រាមពាណិជ្ជកម្មមួយនេះបានកើតមានឡើងតាំងតែពីសម័យដឹកនាំប្រទេសអាមេរិកដោយអតីតប្រធានាធិបតីលោក Donald Trump ។

ថ្មីៗនេះ ភាគីខាងចិនដោយមានលោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មប្រទេសចិនបានលើកឡើងសាជាថ្មីថាប្រសិនបើពន្ធទំនិញទាំងនោះត្រូវបានដកចេញទាំងស្រុងនោះវានឹងអាចជួយផ្តល់អត្ថប្រយោជន៍ទាំងភាគីចិន និងភាគីអាមេរិកផ្ទាល់ ហើយអាស្រ័យផលល្អទៅដល់ពិភពលោកទាំងមូលផងដែរ។

ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យរូបនេះបានធ្វើឡើងបន្ទាប់ពីតំណាងវិស័យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីដើមខែឧសភាកន្លងបានប្រកាសថា អាមេរិកនឹងបើកការត្រួតពិនិត្យឡើងវិញទៅលើមាត្រាទី៣០១នៃច្បាប់ពន្ធដាអាមេរិកដែលត្រូវបានដាក់ឲ្យអនុវត្តទៅលើផលិតផលនាំចូលទាំងឡាយរបស់ប្រទេសចិនកាលពីសម័យឆ្នាំ២០១៨ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក Donlad Trump។
ជាដំណឹងដ៏ល្អចេញពីភាគីខាងអាមេរិកវិញ នៅថ្ងៃដើមសប្តាហ៍នេះប្រធានធិបតីអាមេរិកលោក Joe Biden បានបង្ហើបអំពីការពិចារណារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា នឹងអាចឈានទៅដល់ការលើកលែងពន្ធទំនិញមួយចំនួនជាមួយនឹងប្រទេសចិន ហើយប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា ទណ្ឌកម្មទាំងនោះគឺមិនមែនជាការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកឡើយ។
លោក Biden បានថ្លែងបែបនេះថា ៖
“ពួកយើងមិនមែនជាអ្នកដាក់ទណ្ឌកម្មណាមួយឡើយប្រឆាំងទៅនឹងប្រទេសចិន ហើយរដ្ឋាភិបាលកំពុងតែធ្វើការពិចារណាក្នុងការដកទណ្ឌកម្មទាំងនោះចេញមកវិញ”
គួរឲ្យដឹងដែរថា ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា សហដ្ឋអាមេរិកនឹងចាប់ផ្តើមប្រមូលមតិយោបល់ពីសំណាក់បណ្តាក្រុមអ្នកឧស្សាហកម្មរបស់ចិនដែលមានទំហំប្រមាណជា៣៤ពាន់លានដុល្លារហើយ សហរដ្ឋអាមេរិកក៏នឹងអនុវត្តនីតិវិធីដូចគ្នាជាលើកទី២ទៅលើក្រុមអ្នកនាំចូលដែលមានទំហំទីផ្សារដល់ទៅ១៦ពាន់លានដុល្លារចាប់ពីថ្ងៃទី២៤ខែមិថុនា ដល់ថ្ងៃទី២២ ខែសីហាខាងមុខនេះផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content