ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ២ ៦៨០លានដុល្លារ ស្មើនឹងប្រមាណ៩៥ភាគរយនៃផែនការប្រមូលពន្ធប្រចាំឆ្នាំ ខណៈច្បាប់ពន្ធដារថ្មីនឹងត្រូវអនុម័តពេលខាងមុខនេះ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅក្នុងឱកាសកម្មវិធីស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពាណិជ្ជកម្មអាមេរិក» ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ប្រាក់ចំណូលពន្ធបានប្រមូលជាង៩៥ភាគរយហើយ ស្មើនឹងជាង ២៦៨០លានដុល្លារ ដោយអគ្គនាយកដ្ឋានពន្ធដារនៅសល់ពេល៣ខែទៀតក្នុងការប្រមូលពន្ធ ខណៈដែលផែនការនៅក្នុងច្បាប់ថវិកាជាតិ ការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ២០២២ បានកំណត់ចំនួន ២ ៨០០លានដុល្លារ ដែលនៅសល់ចំនួនប្រមាណ១២០លានទៀតតែប៉ុណ្ណោះ នឹងគំរប់ផែនការប្រមូលពន្ធក្នុងឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល ថ្លែងបញ្ជាក់ថា ៖
“នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយមិនមានបញ្ហាអ្វី នោះឡើយ។ ដោយឡែក ទាក់ទិនទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីពន្ធដារនឹងត្រូវអនុម័តដោយរដ្ឋាភិបាល និងសភាជាតិនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ត្រូវបានធ្វើឡើងឱ្យស្របទៅនឹងបរិបទសេដ្ឋកិច្ចប្រទេស តំបន់ និងពិភពលោក ដើម្បីទាក់ទាញវិនិយោគថ្មីៗដ៏មានសក្តានុពលឱ្យមកវិនិយោគនៅប្រទេសកម្ពុជា”
ឯកឧត្តមបានបញ្ជាក់ថា ៖
“សេចក្តីព្រាងច្បាប់នេះ ត្រូវបានក្រុមការងារច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ (GDT) បានធ្វើជាយូរឆ្នាំមកហើយ ដោយផ្អែកលើការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចកម្ពុជា និងស្របតាមកំណើនសេដ្ឋកិច្ច ឬការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺផ្អែកលើធាតុចូលពីវិស័យឯកជនផងដែរ និងតាមរយៈក្រុមការងារពន្ធដារ ក្រុម «ឃ» ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងវិស័យឯកជន”
គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងសំដៅធ្វើយ៉ាងណាឱ្យមានលក្ខណៈងាយស្រួលសម្រាប់អ្នកជាប់ពន្ធ និងសមស្របជាមួយច្បាប់ស្តីពីការវិនិយោគដោយសង្ឃឹមថានៅចុងឆ្នាំនេះ ឬនៅចុងអាណត្តិនេះច្បាប់ពន្ធដារថ្មីនឹងអាចអនុម័តដោយរដ្ឋាភិបាល និងរដ្ឋសភា ខណៈដែលបច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះស្ថិតក្នុងដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content