ក្នុង​ដំណាក់​កាលនេះ អ្នកវិនិយោគ​អាច​ក្ដោបយកឱកាសចំណេញច្រើន ខណៈតម្លៃអចលនទ្រព្យភាគច្រើននៅទាប

ភ្នំពេញ ៖​ បច្ចុប្បន្ន​ ជាដំណាក់កាលមួយ​ដែលវិស័យ​ដីធ្លីក្នុងប្រទេស​កម្ពុជាសម្បូរ​អ្នកលក់តែមិនសូវ​មាន​អ្នក​ទិញ​ដែលធ្វើឱ្យ​ការដោះដូរដីធ្លី​មានសកម្មភាពតិច​តួច ដោយក្នុងនោះដែរ​ មានអ្នកលក់​ខ្លះទៀត​ដែលមិន​ទាន់ត្រូវ​កា​​រ​លុ​យបាន​ដាក់លក់ក្នុងតម្លៃថ្លៃ ខណៈដែលចំពោះអ្នកមានតម្រូវការប្រើសប្រាស់លុយចាំបាច់បានប្រកាសលក់ក្នុងតម្លៃទាបជាងទីផ្សារ។

នៅតាមបណ្ដា​ខេត្ត ​និង​រាជធានីភ្នំពេញ សង្កេតឃើញថាការ​ស្វែងរកទិញអចលនទ្រព្យប្រភេទ​ដីធ្លីហាក់​មិនសូវ​ពិបាក​នោះទេ ប៉ុន្តែសម្រាប់ការលក់​វិញទើបពិបាក ដូច្នេះ​ហើយ​អ្នកដែល​ចង់ទិញអចលនទ្រព្យ​មិនថា​ដីធ្លី​ ឬក៏​ផ្ទះសម្បែងនោះទេ គឺ​មានភាពងាយស្រួល ទាំងការ​ទីតាំងល្អ ការទទួបាន​អចលនទ្រព្យល្អ ហើយមាន​អាទិភាពក្នុងកា​រចរចា​ជាមួយ​អ្នកលក់ក្នុងតម្លៃទាប​ថែមទៀត​ផងដែរ ។​

លោក​ មាឃ ឬទ្ធីជ័យ​ ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្ត​មណ្ឌលគីរី បានមានប្រសាសន៍​តាមទូរសព្ទឱ្យដឹងថា​ បច្ចុប្បន្ននេះស្ថានភាពនៃការ​ទិញលក់ដីធ្លី​នៅក្នុង​ខេត្តមណ្ឌលគីរីមិនសូវ​មាន​នោះទេ ដោយ​សំបូរ​អ្នកលក់​ជាង​អ្នកទិញ ក្នុងនោះអ្នកលក់​ភាគច្រើនក៏បានដាក់​តម្លៃខ្ពស់ជាង​ទីផ្សារទៅទៀត ដូច្នេះហើយ​ការ​ដោះដូរ​ក៏កាន់តែពិបាក​ធ្វើ​បាន ដោយសារតែអ្នកទិញស្វែងរកអចលនទ្រព្យ​ដែល​មានតម្លៃទាប​ជាងទីផ្សារ ​ហើយ​អ្នកលក់​ចង់បានតម្លៃខ្ពស់ជាង​ទីផ្សារ​​។​

លោកបន្តថា​ ទោះជា​យ៉ាង​ក្ដីក៏មានម្ចាស់ទ្រព្យ​មួយចំនួន​ដែលត្រូវការ​លុយ​បន្ទាន់​ បាន​ប្រកាស​លក់ដី​ក្រោ​ម​តម្លៃទីផ្សារ​ដែរ ដូច្នេះហើយ​អ្នកដែលមានទុន​មានថវិកា​គ្រប់គ្រាន់អាច​ទិញទុក​ដើម្បី​យក​ប្រាក់​ចំ​ណេ​ញ​​​នៅ​ពេល​អនាគត​ឆាប់ៗ​នេះ ។ ​

លោក កែវ សុជាតិ ប្រធាន​សាខានៃ ​KW  Kampot បានលើកឡើងផងដែរថា ក្នុងដំណាក់​កាលនេះ​ ​មា​ន​អ្ន​ក​​លក់​​​ដីធ្លីច្រើននៅក្នុង​ខេត្ត​កំពត ប៉ុន្តែតម្លៃវិញមិនទាបជាង​ទីផ្សារ​ខ្លាំងប៉ុន្មាននោះទេ គឺនៅតែខ្ពស់ដដែល​ឬអាច​ខ្ពស់​ជាងទីផ្សារទៅទៀតផងក៏មានដែរ​ ។

លោកបន្តថា យ៉ាងណាក្ដី​ ការ​វិនិយោគដីធ្លីនៅតែមានឱកាស​ចំណេញខ្ពស់​នៅពេលអនាគត​ ពីព្រោះពេលនេះ​វាស្ថិតនៅក្នុង​ដំណាក់​កាលមួយ​ដែលមិនទាន់មានភាពច្បាស់លាស់​នៃទីផ្សារ ​និ​ងសេដ្ឋកិច្ច​ដូច្នេះ​នៅពេល​ទីផ្សារ ​និង​សេដ្ឋកិច្ចល្អប្រសើរឡើង​វិញ នោះតម្លៃដីធ្លី ​និងការ​វិនិយោគ​នឹង​កើនឡើង​បន្តបន្ទាប់ ។

លោក ​រ៉ៃ​ ឬទ្ធី ប្រធានសាខា​នៃក្រុមហ៊ុន​ Century 21 Zillion Holding ប្រចាំខេត្ត​ឧត្តរមានជ័យ​ក៏បាន​ឱ្យដឹងដែរថា​ ពេលនេះ​ជាឱកាស​ល្អ​សម្រាប់អ្នកមាន​ប្រាក់គ្រប់គ្រាន់​ក្នុងការទិញ​ដីទុក​ចំណេញ​ហើយសកម្មភាពនៃ​ការ​ទិញ​​ដីទុក​ចំណេញនេះដែរ​ក៏មានកាន់តែច្រើននៅក្នុងខេត្ត​ ជាពិសេស​អ្នក​វិនិយោគ​ក្នុង​ខេត្ត​ផ្ទាល់តែម្ដង ដោ​យ​ទិញ​ទុកជាច្រើនហិកតា​ និងលក់​វិញពេលដីនោះឡើង​ថ្លៃ ពីព្រោះនៅខេត្តឧត្តរមាន​ជ័យក៏ចាប់ផ្ដើម​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដោយរំពឹងថា​នឹងធ្វើឱ្យតម្លៃដីធ្លីងើបឡើង​វិញក្នុងពេលឆាប់ៗនេះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី