ភ្នំពេញ ៖ នៅកំឡុងឆ្នាំ2009- 2010 ប្រព័ន្ធ GPS ជាបច្ចេកវិទ្យាថ្មីមួយដែលប្រជាជនខ្មែរនៅពុំទាន់ស្គាល់ទូលំទូលាយនៅឡើយ ក៏ប៉ុន្តែចំពោះអ្នកដែលស្រឡាញ់បច្ចេកវិទ្យាវាជាឱកាសមួយដែលពួកគាត់ខិតខំសិក្សាបន្ថែម និងស្វែងរកបទពិសោធន៍ថ្មីៗ។ ដោយឡែកមកដល់ពេលបច្ចុប្បន្ននេះ GPS ត្រូវបានគេស្គាល់ និងប្រើប្រាស់យ៉ាងសកម្មក្នុងនាមជាប្រព័ន្ធសុវត្ថិភាពថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជាគ្រួសារ ជាពិសេសមានការពេញនិយមប្រើនៅក្នុងអាជីវកម្មផងដែរ។
លោក សូផា រតនៈ អ្នកគ្រប់គ្រងទូទៅរបស់ Ocean Technology ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធបច្ចេកវិទ្យាម្យ៉ាងមានសមត្ថភាពប្រមូលទិន្នន័យ និងកំណត់ទីតាំងយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ លោកបានប្រាប់ឱ្យដឹងថា៖« យើងបានសិក្សាពី GPS ហើយវាមានប្រយោជន៍ខ្លាំងសម្រាប់សង្គម ម្ចាស់អាជីវកម្ម និងបុគ្គលផ្ទាល់បានជាយើងសម្រេចថា យើងនឹងយកវាមកឱ្យប្រជាជនយើង ក៏ដូចជាប្រទេសរបស់យើងមានការប្រើបច្ចកវិទ្យាមួយនេះ»។
ទាក់ទងនឹងផលិផល GPS អ្នកគ្រប់គ្រងរូបនេះបានបន្តឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានផលិតផលច្រើនប្រភេទដូចជា GPS សម្រាប់គ្រប់គ្រងម៉ូតូ យានយន្តទូទៅ និងគ្រឿងចក្រធំៗ។ ក្រៅពីនេះ ក៏មានផលិតផលក្នុងការអភិវឌ្ឍ Software និងមួយទៀតគឺទាក់ទងនឹងការបង្កើតគេហទំព័រផ្សារអនឡាញ E-Commerce Platform ដែលមានច្រើនប្រភេទផ្សេងគ្នា។
លោកបានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុន Ocean Technology បានបង្កើត Mobile App ចំនួនពីរគឺ O-TAG និង Trace4C ដើម្បីជាជំនួយក្នុងការទប់ស្កាត់ការរីករាកដាលនៃវីរុសកូវីដនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ Mobile App ដែលជាការបង្កើតថ្មីមួយទៀតគឺ Smart Parking ដែលជាម៉ាស៊ីនចតឡានសម័យថ្មីជួលសម្រួលដល់ចរាចរណ៍ និងការចតរថយន្តនៅកន្លែងតូចចង្អៀតផងដែរ។ ទម្រាំតែអាចឱ្យមហាជនស្គាល់ពីផលិតផលរបស់ក្រុមហ៊ុនមួយនេះ គេចំណាយពេលដល់ទៅ10ឆ្នាំក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ពិសេសគឺការពង្រឹងគុណភាពផលិតផលបច្ចេកវិទ្យា។ Ocean Technology ត្រូវបានបង្កើតឡើងដំបូងក្នុងដើមទុនប្រមាណជាង 2ម៉ឺនដុល្លារនៅឆ្នាំ2010។
ចំពោះការចំណាយវិញគ្រប់អាជីវកម្មទាំងអស់តែងតែមានជាចាំបាច់ ពិសេសក្រុមហ៊ុនខាងលើនេះត្រូវធ្វើការចំណាយលើបច្ចេកវិទ្យា ត្រូវតែដើរឱ្យទាន់សម័យកាល ពោលគឺត្រូវការទិញសម្ភារបច្ចេកវិទ្យាក៏ដូចជា Platform ថ្មីៗយកមកប្រើប្រាស់។ មួយវិញទៀត បុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនក៏ត្រូវការអភិវឌ្ឍចំណេះដឹងដោយត្រូវការរៀនឱ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យាដែរ។ ដោយឡែកការផ្ដល់សេវាកម្មវិញ គេត្រូវការចំនួនបុគ្គលិកឱ្យបានគ្រប់គ្រាន់ទៅតាមកំណើនរបស់អតិថិជន បើមិនដូច្នោះទេ គេពុំអាចផ្ដល់សេវាកម្មល្អដល់អតិថិជនបានឡើយ។
យ៉ាងណាមិញ កត្តាប្រឈមក៏ជាចំណុចមួយដែលយើងគួរដឹងផងដែរដោយពួកគេត្រូវមានទំនាក់ទំនងល្អជាមួយភ្ញៀវ ដោយសារគេត្រូវពន្យល់ពីការប្រើប្រាស់ អត្ថប្រយោជន៍ និងថែទាំផលិតផលរបស់អតិថិជន ព្រោះវាជាឧបករណ៍បច្ចេកវិទ្យាមានភាពស្មុគស្មាញច្រើន។ ម្យ៉ាងវិញទៀត តម្លៃក៏ជាបញ្ហាមួយផងដែរ ដោយសារភ្ញៀវអាចធ្វើការប្រៀបធៀបតម្លៃនៅលើទីផ្សារ និងតម្លៃរបស់ក្រុមហ៊ុនទម្រាំតែពួកគេយល់ថា វាមានរូបរាងដូចគ្នាតែគុណភាពវាខុសគ្នា។
សម្រាប់យុវជនដែលចង់ចាប់ផ្ដើមផ្នែក Technology ពួកគេត្រូវការភាពអត់ធ្មត់ ការតស៊ូ និងការធ្វើការងារជាក្រុម ព្រោះការងារដែលទាក់ទងនឹងបច្ចេកវិទ្យាត្រូវការពេលយូរដើម្បីសម្រេចជោគជ័យបាន។ វាអាចមួយថ្ងៃ អាចមួយខែ អាចមួយឆ្នាំ ឬច្រើនឆ្នាំ ព្រោះផលិតផលបច្ចេកវិទ្យាគឺមិនមែនអាចផលិតភ្លាម លក់ភ្លាម ចំណេញភ្លាមនោះទេ ពោលគឺទាមទារធ្វើយ៉ាងណាឱ្យអតិថិជនយល់ សាកប្រើហើយណែនាំទៅកាន់អ្នកផ្សេងឱ្យស្គាល់ពីបច្ចេកវិទ្យាថ្មីរបស់យើង។ នេះជាដំបូន្មានខ្លះៗដែលស្ថាបនិករូបនេះបានផ្ដល់ឱ្យ។
គួរបញ្ជាក់ដែរថា សម្រាប់គោលដៅ និងជាចក្ខុវិស័យរបស់ក្រុមហ៊ុន Ocean Technology ពួកគេចង់អភិវឌ្ឍឱ្យទៅជាក្រុមហ៊ុនមួយដែលមានភាពសម្បូរបែបទាំងផលិតផល ទាំងសេវាកម្មផ្នែកបច្ចេកវិទ្យានៅក្នុងទីផ្សារកម្ពុជា និងទៅដល់ទីផ្សារក្នុងតំបន់ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content