ឯកឧត្តម ជា ចាន់តូ ៖ កម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុដើម្បីគ្រប់គ្រងសម្ពាធអតិផរណា

ភ្នំពេញ ៖ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារនៅលើពិភពលោក បានជំរុញឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ ខណៈធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា ក៏ដូចជាគាំទ្រការស្តារកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា  នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងការឆ្លងនិងបង្ការការរាលដាលនៃជំងឺកូវីដ-១៩ ដោយអត្រាចាក់វ៉ាក់សាំងបានកើនដល់ជាង ៩៤% នៃចំនួនប្រជាជនសរុប ហើយអត្រាអ្នកឆ្លងមានកម្រិតទាបធៀបនឹងតំបន់  ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងជាលំដាប់។

នៅក្នុងវិស័យកម្មន្តសាល ផលិតផលកម្មន្តសាលសម្រាប់នាំចេញបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលផលិតផលកម្មន្តសាលបម្រើទីផ្សារក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស។ វិស័យទេសចរណ៍ទទួលបានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដកចេញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិចូលមកកម្ពុជា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ទោះជាក្នុងល្បឿនយឺតក៏ដោយ។

វិស័យទេសចរណ៍ក៏ត្រូវបានគាំទ្រផងដែរដោយទេសចរក្នុងស្រុក ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពេលស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល។ ចំពោះវិស័យសំណង់និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងសន្សឹមៗ ដោយសារកំណើនតម្រូវការក្នុងស្រុក លំហូរវិនិយោគបរទេស និងកំណើនឥណទានទៅកាន់វិស័យទាំងនេះ។ ចំណែកឯ វិស័យកសិកម្មបន្តកើនឡើងក្នុងល្បឿនយឺត និងបានរួមចំណែកកាត់បន្ថយសម្ពាធលើថ្លៃម្ហូបអាហារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

ឯកឧត្តម ជា ចាន់តូ  បានថ្លែងដូច្នេះថា ៖

“ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារ កំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបាន បន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ”

គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណា តម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាមផងដែរ។ ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយ៖

ទីi/- កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។

ទីii/- ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន។

ទីiii/- ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។

ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច នយោបាយរូបិយវត្ថុវិត្ថារកម្មត្រូវបានបន្តអនុវត្ត តាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧% ទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណ ដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានសាច់ប្រាក់ក្នុងដៃបន្ថែម។ កត្តានេះគួបផ្សំនឹងការបន្តអនុវត្តវិធានការម៉ាក្រូប្រុងប្រយ័ត្នដោយអនុគ្រោះ បានធ្វើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានលទ្ធភាពពេញលេញ ក្នុងការបែងចែកឥណទានដល់វិស័យអាទិភាព ជាមួយអត្រាការប្រាក់ឥណទានសមរម្យ មានស្ថិរភាព ហើយថែមទាំងបន្តឆ្លើយតបបានក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីវិបត្តិ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេស ការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់និងការធ្វើសំវិធានធនដោយអភិរក្សនិយម ដែលកត្តាទាំងនេះអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជាអាចអនុវត្តការបន្ធូរបន្ថយលើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិនិងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច។

ឯកឧត្តម ជា ចាន់តូ  ទោះយ៉ាងណា វិធានការចាកចេញពីវិបត្តិមួយចំនួនបាននិងកំពុងអនុវត្តថែមទៀតយ៉ាងប្រុងប្រយ័ត្ន ស្របតាមការងើបឡើងនៃសេដ្ឋកិច្ចនិង ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដូចជាការបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចំពោះអតិថិជនដែលមិនធ្លាប់ត្រូវបានរៀបចំឥណទានឡើងវិញ និងត្រូវចាប់ផ្តើមធ្វើសំវិធានធនជាបណ្តើរៗចំពោះឥណទានរៀបចំឡើងវិញដែលត្រូវបានចាត់ថ្នាក់ ផ្អែកតាមស្ថានភាពជាក់ស្តែង។ បន្ថែមលើនេះ អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រូវបានរក្សាក្នុងកម្រិត ០% ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានលទ្ធភាពកាន់តែច្រើន សម្រាប់ធ្វើសំវិធានធនលើឥណទានរៀបចំឡើងវិញ។

ឯកឧត្តម ជា ចាន់តូ  បានថ្លែងបន្តថា វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស។ ស្របតាមការវិវត្តនេះ ប្រព័ន្ធទូទាត់កម្ពុជាត្រូវបានអភិវឌ្ឍនិងធ្វើទំនើបកម្មជាបន្តបន្ទាប់ ផ្អែកលើការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលលើកកម្ពស់អន្តរប្រតិបត្តិការនិងការតភ្ជាប់ឆ្លងព្រំដែន និងបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

ជាក់ស្តែង ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) ប្រព័ន្ធបាគង ហើយថ្មីៗនេះ ខេអេចឃ្យូអរ (KHQR) ដែលជាឃ្យូអរកូតស្តង់ដាររួមសម្រាប់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានសមាជិកប្រព័ន្ធបាគង អាចស្កេនទូទាត់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនសមាហរណកម្មការទូទាត់កម្ពុជាទៅក្នុងតំបន់។ ប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានបង្កើនវិសាលភាពនៃការតភ្ជាប់ក្នុងតំបន់ ដែលបច្ចុប្បន្ន បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី និងកំពុងតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀត ដើម្បីគាំទ្រពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ទេសចរណ៍ និងការផ្ទេរប្រាក់របស់ពលករកម្ពុជានៅក្រៅប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ