ភ្នំពេញ ៖ កំពង់ស្ពឺ បានក្លាយជាតំបន់គោលដៅមួយសម្រាប់វិនិយោគិនក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម និងលំនៅឋាន ដោយបច្ចុប្បន្ន វិនិយោគិនជាច្រើនបានសម្លឹង និងបណ្ដាក់ទុនជាហូរហែលើខេត្តមួយនេះ ក្នុងការសាងសង់រោងចក្រ សហគ្រាសជាបន្តបន្ទាប់ ហើយនៅពេលឆាប់ៗនេះ ខេត្តមួយនេះនឹងទទួលបានការវិនិយោគពីបរទេសកាន់តែច្រើនទៅលើវិស័យឧស្សាហកម្ម និងលំនៅឋាន ។

លោក បូ សេងហូ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការវិនិយោគលើឧស្សាហកម្ម ដូចជារោងចក្រ សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺ មានសកម្មភាពគួរឱ្យកត់សម្គាល់ ក្នុងនោះដែរ តំបន់មួយចំនួនមានសកម្មភាពសាងសង់ឃ្លាំង និងរោងចក្រសម្រាប់ជួលជាច្រើន សម្រាប់បំពេញតម្រូវការជូនវិនិយោគិន ដែលឈានជើងចូលទៅកាន់ទឺកដីនៃខេត្តមួយនេះ ។

លោកបន្តថា ៖
“វិនិយោគិនបរទេសនឹងមកកាន់ទឹកដី ខេត្តកំពង់ស្ពឺនៅពេលឆាប់ៗនេះ ហើយវាជាឱកាសល្អសម្រាប់អ្នកវិនិយោគដីធ្លី ក្នុងការឆកយកឱកាសនេះដើម្បីប្រមូលទិញដីសម្រាប់ផ្ដល់ជូនវិនិយោគនៅពេលពួកគេមកដល់។ វិនិយោគិនដែលនឹងមកដល់ខេត្តកំពង់ស្ពឺ នឹងសម្លឹងទៅលើវិស័យកសិកម្មផងដែរក្រៅពី វិស័យឧស្សាហកម្ម ដែលកំពុងមានសក្ដានុពលស្រាប់នាពេលបច្ចុប្បន្ននេះ”
លោក សេងហូ បានឱ្យដឹងថា ៖
“តម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ ឃើញថាបានចាប់ផ្ដើមហក់ឡើងបន្តក្នុងឆ្នាំ២០២២ នេះ ជាក់ស្ដែងកាលពីឆ្នាំមុនម្ចាស់ដីដែលពឹងឱ្យក្រុមហ៊ុនយើងជួយលក់ក្នុងតម្លៃប្រមាណ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ តែឆ្នាំនេះបានឡើងដល់ទៅ១៨ឬ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ តែយ៉ាងណាក៏ដោយតម្លៃនេះក៏មិនប្រាកដថានឹងអាចត្រូវរ៉ូវគ្នាជាមួយអ្នកទិញនោះដែរ។ ម្ចាស់ដីខ្លះលក់បានតម្លៃត្រឹមតែ ១០ម៉ឺនដុល្លារក្នុងមួយប្លង់គាត់និយាយថា១២ម៉ឺនដុល្លារដើម្បីឱ្យដីនៅតំបន់ពួកគាត់មើលទៅកាន់តែមានតម្លៃខ្ពស់”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ផែនការពង្រីកក្រុងភ្នំពេញនឹងជះឥទ្ធិពលដល់តំបន់មួយចំនួនក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះចន្លោះផ្លូវក្រវ៉ាត់ក្រុងទី៣ទៅផ្លូវក្រវ៉ាត់ក្រុងទី៤នឹងមានការអភិវឌ្ឍខ្លាំងទៅលើលំនៅឋាន និងតំបន់ឧស្សាហកម្មហើយនឹងបន្តទៅដល់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺផងដែរ ។
លោកបន្តថា បើស្ថានភាពបានត្រលប់ទៅល្អប្រសើរឡើងវិញនោះនៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំក្រោយ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាស្វែងរកការវិនិយោគជាបន្តបន្ទាប់ឡើងវិញ ពេលនោះអ្នកដែលមានឱកាសនឹងទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់ខ្លួន ហើយពេលនោះដែរ វិស័យអចលនទ្រព្យកម្ពុជានឹងកាន់តែរួមចំណែកធំដល់សេដ្ឋកិច្ច ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

ចំណូលប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/10/2026
ចំណូលរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content