ស្ទឹងភ្លុក គឺជាឈ្មោះកន្លែងទេសចរណ៍ធម្មជាតិមួយដែលស្ថិតនៅក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់នេះជាទូទៅទទួលបានទេសចរបែបបោះតង់ចូលមកសម្រាកកំសាន្ដ ប៉ុន្តែដោយឡែក ស្ទឹងភ្លុកនៅមិនទាន់បានវិវត្តខ្លួនទៅជាសហគមន៍ទេសចរណ៍ ដូចតំបន់ផ្សេងៗនៅឡើយទេ ។

ជាមួយនឹងទឹកហូរត្រជាក់រហឹម និងដើមឈើដុះហុំព័ទ្ធជុំវិញ បានបង្កើតទស្សនីយភាពឱ្យតំបន់នេះកាន់តែគួរឱ្យទាក់ទាញ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិវត្តខ្លួនទៅជាតំបន់ទេសចរណ៍មួយទៅថ្ងៃអនាគត។
ក្នុងនាមជាមន្ត្រីឧទ្យានុរក្សដែលការពារតំបន់ស្ទឹងភ្លុកនេះ លោក ចាប សៀកនី បានថ្លែងពីទស្សនៈរបស់លោកថា លោកចង់ឃើញតំបន់នេះប្រែក្លាយខ្លួនទៅជាសហគមន៍អេកូទេសចរណ៍មួយដែលអាចរកចំណូលជូនអ្នករស់នៅក្នុងតំបន់នេះស្រាប់ ជាពិសេសគឺជាការសម្រួលការងារល្បាតរបស់ក្រុមលោកបានមួយផ្នែកផងដែរ ដោយសារតែ នៅពេលតំបន់មួយអ៊ូអរ មានទេសចរចូលមក ករណីបទ ល្មើសផ្សេងៗនឹងត្រូវបានកាត់បន្ថយដោយខ្លួនឯង ព្រោះចង់មិនចង់ អ្នកទេសចរគឺប្រៀបបាននឹងអ្នកផ្សព្វផ្សាយមួយរូបដែរ។

លោក ចាប សៀកនី ដែលជាមន្ត្រីឧទ្យានុរក្សប្រចាំការនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលបានថ្លែងថា ៖
“ទេសចរណ៍សហគមន៍អាចបង្វែរអ្នករស់នៅជុំវិញតំបន់នេះឱ្យប្ដូរពីការប្រព្រឹត្តិបទល្មើស ដូចជាកាប់ឈើ ឬរុករានដីព្រៃជាដើម មកប្រកបរបរក្នុងវិស័យទេសចរណ៍វិញ…ដែលជារឿងល្អមួយសម្រាប់តំបន់មួយនេះ”

លោកបានបញ្ជាក់បន្ថែមផងដែរថា គិតមកទល់បច្ចុប្បន្ន បទល្មើសនៅក្នុងតំបន់នេះបានកាត់បន្ថយអស់ច្រើន នៅសល់ត្រឹម ២០% ទៅ ៣០% ប៉ុណ្ណោះ ដោយសារតែទីនេះចាប់ផ្ដើមមានមនុស្សចេញចូល ដូច្នេះលោករំពឹងថា បើមានទេសចរចូលមកកាន់តែច្រើន បទល្មើសអាចនឹងលែងមានទៀតសម្រាប់តំបន់ស្ទឹងភ្លុក។ គួរបញ្ជាក់ថា ក្រៅពីតំបន់ស្ទឹងភ្លុក ក៏នៅមានតំបន់មួយចំនួនទៀតដែលជាសក្ដានុពលទេសចរណ៍ដ៏សំខាន់នៅក្នុងស្រុកវាលវែងផងដែរ ដូចជាទឹកធ្លាក់ឆាយរកា និងទឹកធ្លាក់ឆាយប្រុយជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content