ភ្នំពេញ ៖ ប្រមុខដឹកនាំរដ្ឋាភិបាល បានលើកឡើងថា បើសិនកម្ពុជាមិនគោរពតាមលក្ខខណ្ឌសម្រាប់តំបន់បេតិកភណ្ឌពិភពលោក ដូចដែលអង្គការយូណេស្កូតម្រូវនោះទេ នោះកម្ពុជាអាចនឹងបាត់បង់លក្ខណៈសម្បត្តិ ដែលបេតិកភណ្ឌពិភពលោក និងជាការបាត់បង់របស់ជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងអំណរគុណដល់ គណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ជុំវិញបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ សម្តេចតេជោ បានមានប្រសាសន៍ថា ៖
“យើងត្រូវដោះស្រាយបញ្ហាកំពុងប្រឈម បើមិនដូច្នោះទេ អ្វីដែលយើងនឹងទទួលបានការខាតបង់គឺធំធេង។ ប្រពលរដ្ឋមិនអាចដោះស្រាយបាននូវបញ្ហា និងមិនអាចពង្រីកសិទ្ធអំណាចរបស់ខ្លួន ក្នុងការកាន់កាប់សិទ្ធស្របច្បាប់លើដីធ្លី ឬការកសាងផ្ទះសម្បែង ដោយរស់នៅដោយភ័យខ្លាច”
សម្តេចតេជោ បានរំលឹកផងដែរថា តាមរយៈការខិតខំប្រឹងប្រែងរបស់ព្រះអង្គ (ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ) និងការយោគយល់ពីសំណាកមិត្តភក្ភិរបស់យើង ជាពិសេសអង្គការយូណេស្កូ (UNESCO) បានយល់ព្រមទទួលយកនូវប្រសាទអង្គរ ដាក់ចូលមបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។
លើសពីនេះទៀតថា សម្តេចតេជោបានមានប្រសាសន៍បន្តថា ៖
“បញ្ហានៅត្រង់ថា ដើម្បីយើងចូលបាននូវបេតិកភណ្ឌពិភពលោក យើងត្រូវគោរពទទួលយកលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូតម្រូវ អ៉ីចឹងទេ ចំណុចនេះគឺជាចំណុច ដែលយើងត្រូវដោះស្រាយ ត្រូវគោរពលក្ខខណ្ឌ។ បើសិនជាយើងមិនដោះស្រាយទេ នៅពេលក្រោយនេះ អង្គរវត្តរបស់យើងនឹងត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា”
សម្តេចតេជោបានលើកឡើងថា មនុស្សទៅទីតាំងលំនៅខុសច្បាប់ ឬកន្លែងដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនសមស្របតាមបច្ចេកទេស ហើយគេនឹងអាចដកចេញតំបន់រមណីយដ្ឋានអង្គរពីបេតិកភណ្ឌ នៅពេលដែលកម្ពុជាបាត់បង់លក្ខណៈសម្បត្តិបេតិកភណ្ឌពិភពលោក ឬក៏មិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។
សម្តេចតេជោបានថ្លែងថា បើសិនជាយើងមិនគោរពតាមលក្ខខណ្ឌដូចដែលគេបានបែងចែកតំបន់ ជាតំបន់១ ជាតំបន់២ ជាតំបន់៣ យើងមិនគោរពបានលក្ខខណ្ឌនោះ ក៏យើងត្រូវបានបាត់បង់លក្ខណៈសម្បត្តិ ដែលបេតិកភណ្ឌពិភពលោក និងការបាត់បង់របស់ជាតិយើង។
សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា ៖
“ការដែលយើងទទួលបានលក្ខខណ្ឌជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ យើងទទួលបាននូវការគាំទ្រពីមិត្តភក្ភិបរទេស ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួសជុល ថែទាំ និងអភិរក្សនូវប្រាងប្រាសាទនានា ដែលបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចជាប្រសាទអង្គរវត្ត តំបន់រម្មនីយដ្ឋានអង្គរ ប្រសាទព្រះវិហារ និងប្រសាទសំបូរព្រៃគុកជាដើមជាដើម”
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content