វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ឆ្នាំ២០២៥ ជំរុញការចាប់យកប្រព័ន្ធសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបសម្រាប់អនាគត

ភ្នំពេញ ៖ វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ ឆ្នាំ២០២៥ (Healthcare Forum & Innovation​Exhibition 2025 )បានប្រារព្ធឡើងកាលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ នាសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងចាប់យកបច្ចេកវិទ្យាទំនើបវិស័យសុខាភិបាលនៅកម្ពុជានាពេលអនាគត។

រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham )នៅកម្ពុជា វេទិកានេះមានការចូលរួមពីតំណាងរដ្ឋាភិបាល អ្នកជំនួញ និងក្រុមហ៊ុនអន្តរជាតិ ដើម្បីស្វែងរកវិធី និងយុទ្ធសាស្ត្រជំរុញ ធ្វើឱ្យវិស័យសុខាភិបាលកាន់តែល្អប្រសើរ ទាន់សម័យតាមរយៈបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍។

ក្រោមប្រធានបទ« ការជំរុញតម្លៃនៅយុគបន្ទាប់៖ ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)ដល់កំណែទម្រង់គោលនយោបាយ» ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំដោយអ្នកធ្វើគោលនយោបាយ វិនិយោគិន និងអ្នកបង្កើតនវានុវត្តន៍ ដើម្បីជជែកពិភាក្សាពីកំណែទម្រង់ និងផ្លាស់ប្តូរឌីជីថល អភិបាលកិច្ច និងអន្តរប្រតិបត្តិការនៅក្នុងបរិវត្តកម្មប្រព័ន្ធអេកូសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Tassilo Brinzer អនុប្រធាន Euro​Cham​ នៅកម្ពុជា និងជាប្រធានធុរកិច្ចអាល្លឺម៉ង់-កម្ពុជា ដែលបានអញ្ជើញជាអធិបតីនៃវេទិកា បានថ្លែងរំលេចពីការប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាលក្នុងការជំរុញសុខភាពឌីជីថល ដែលជាមូលដ្ឋានគ្រឹះនៃការផ្តល់សេវាប្រសើរឡើង និងភាពធន់ជាតិ។

លោក Tassilo Brinzer បានមានប្រសាសន៍ថា៖

«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាត COVID-19 បានរឹតបន្តឹងយ៉ាងខ្លាំងដល់ការប្រមូលផ្តុំរបស់មនុស្ស ហើយក៏​បាន​ពន្លឿន​កំណើន​នៃ​ការ​បង្កើត​ថ្មី​ឌីជីថល ខណៈ​បុគ្គល និង​សហគមន៍​ជុំវិញពិភពលោក​​បានងាកទៅរកបច្ចេកវិទ្យាសម្រាប់ការងារ ការទាក់ទង និងការទទួលបានសេវាកម្មសំខាន់ៗក្នុងអំឡុងពេលបិទខ្ទប់។ ការផ្លាស់ប្តូរជាសកលនេះ បានបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធថែទាំសុខភាពក្នុងការទទួលយកបច្ចេកវិទ្យា និងសេវាកម្មឌីជីថលកាន់តែច្រើន និងកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងនិន្នាការថ្មីៗទាំងនេះ សំដៅធ្វើឱ្យកាន់តែមានភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការអ្នកជំងឺប្រកបដោយគុណតម្លៃ គុណភាពពិតប្រាកដនៅក្នុងឧស្សាហកម្មថែទាំសុខភាព»។

លោកអនុប្រធាន EuroCham បានលើកឡើងទៀតថា៖ របៀបវារៈថ្ងៃនេះ បាននាំក្រុមអ្នកជំនាញជាតិ និងអន្តរជាតិឈានមុខមកចែករំលែកការយល់ដឹងរបស់ពួកគេលើប្រធានបទថែទាំសុខភាពមួយចំនួន រួមមានបទប្បញ្ញត្តិការ ថែទាំសុខភាព និន្នាការ និងការច្នៃប្រឌិតឌីជីថល ការផ្តល់សេវា ការការពារទិន្នន័យអ្នកជំងឺ និងនិរន្តរភាពហិរញ្ញវត្ថុក្នុងវិស័យនេះ។

ឯកឧត្ត ឡូ វាសនាគីរី បានមានប្រសាសន៍ថា៖

«កិច្ចសន្ទនា និងទំនាក់ទំនងដែលយើងបានបង្កើតនៅថ្ងៃនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរសុខភាពឌីជីថលរបស់កម្ពុជា ឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលកាន់តែឆ្លាតវៃ រឹងមាំជាងមុន និងបរិយាបន្ន ។ នៅក្នុងសករាជនៃការផ្លាស់ប្តូរបច្ចេកវិទ្យា ដែលផ្លាស់ប្តូរការថែទាំសុខភាពជាសាកលនេះ  ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកនវានុវត្តន៍ ដែលមានដូចជា  AI ជំនាន់ថ្មីប្រកបដោយទំនួលខុសត្រូវ »។

គួរជម្រាបថា៖ នៅក្នុងវេទិកាពិភាក្សា លោក Elias Engelking សហប្រធាននៃគណៈកម្មាធិការថែទាំសុខភាព EuroCham ក៏បានចែករំលែកពីតួនាទីនៃថ្នាលទិន្នន័យនៅក្នុងប្រព័ន្ធអេកូថែទាំសុខភាពគួរឱ្យទុកចិត្ត។ លោកបានបន្ថែមថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះ ការកសាងប្រព័ន្ធសុខភាពឌីជីថល នឹងអាស្រ័យលើការបង្កើតរួមគ្នារវាងរដ្ឋ និងឯកជន ប្រកប​ដោយប្រសិទ្ធភាព ដោយលាយបញ្ចូលគ្នានូវបទប្បញ្ញត្តិ ជាមួយនឹងដើមទុន និងនវានុវត្តន៍របស់វិស័យឯកជន។

ចំណែក លោក Oudom Rony នាយកផ្នែកបច្ចេកវិទ្យា ការត្រួតពិនិត្យហានិភ័យ និងនវានុវត្តន៍នៃធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមចែករំលែកបទពិសោធន៍ពីហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញវត្ថុសម្រាប់ពង្រឹងអភិ​បា​ល​កិច្ចទិន្នន័យផ្នែកសុខាភិបាល។

លោកបានលើកឡើងថា៖ ការថែទាំសុខភាពមិនមែនជាហិរញ្ញវត្ថុទេ ប៉ុន្តែវាពឹងផ្អែកលើការជឿទុកចិត្ត និងទិន្នន័យ ខណៈវិស័យសុខាភិបាលរបស់កម្ពុជាត្រៀមទទួលយកការផ្លាស់ប្តូរ​ឌីជី​ថល។

ជាមួយគ្នានេះដែរ លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធសាធារណរដ្ឋ​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​គាំទ្រ​របស់​អាល្លឺម៉ង់​ចំពោះវិស័យសុខាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងធុរកិច្ចអ៊ឺរ៉ុប និងអ្នកពាក់ព័ន្ធក្នុងស្រុកដើម្បីលើកកម្ពស់នវានុវត្តន៍ឌីជីថលប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *