ទីផ្សារមាសបន្តធ្លាក់ចុះ ខណៈដែលអត្រាអ្នកអត់ការងារបានធ្លាក់ចុះដូចគ្នា

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Kitco បានរាយការណ៍ថា ទីផ្សារមាសកំពុងមើលឃើញប្រាក់ចំណេញ ខណៈដែលអ្នកវិនិយោគមាសជាច្រើនមិនអើពើនឹងភាពរឹងមាំនៅក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការងារសហរដ្ឋអាមេរិកបង្ហាញថា ភាពគ្មានការងារធ្វើប្រចាំសប្តាហ៍បានធ្លាក់ចុះពី ១៩២ ០០០ ទៅ ១៩០ ០០០។ ទិន្នន័យទីផ្សារការងារចុងក្រោយបង្អស់នេះមានភាពប្រសើរជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលរំពឹងថានឹងកើនឡើង ១៩៦ ០០០ ។ ស្របពេលជាមួយគ្នានេះដែរ ទីផ្សារមាសមិនឃើញមានប្រតិកម្មច្រើនចំពោះទិន្នន័យសេដ្ឋកិច្ចនោះទេ ដោយសារតម្លៃមាសបានចុះ ០,៤៥ ភាគរយ ឬ ១ ៨៣៧ ដុល្លារក្នុងមួយអោន។

យោងតាមអ្នកវិភាគមួយចំនួន ទិន្នន័យដែលបង្ហាញពីការធ្លាក់ចុះនៃអត្រាគ្មានការងារធ្វើ គឺបានបន្តបន្ធូរបន្ថយការព្រួយបារម្ភនៃសេដ្ឋកិច្ចអាមេរិកដែលកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច។  ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យនេះក៏មិនរំពឹងថាធនាគារកណ្តាល Federal Reserve នឹងបន្ធូរបន្ថយអត្រាការប្រាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះនោះទេ។ ម្យ៉ាងវិញទៀត ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះទស្សនៈរបស់ខ្លួនថា ខ្លួននៅតែយកចិត្តទុកដាក់ទីផ្សារការងារដែលនៅមានភាពទន់ខ្សោយ ដើម្បីកែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុដ៏ខ្លាំងក្លារបស់ខ្លួន។ ប្រសិនបើមានការផ្លាស់ប្តូរយ៉ាងរឹងមាំនៅក្នុងទីផ្សារ នោះពួកវិនិយោគិននឹងចាប់ផ្តើមរំពឹងថា ធនាគារកណ្តាលនឹងបន្តដំឡើងអត្រាការប្រាក់ដើម្បីរក្សាជំហររបស់ពួកគេឲ្យបានយូរជាងការរំពឹងទុក។  អ្នកសេដ្ឋកិច្ចមួយចំនួនកំពុងគិតថា អត្រាការប្រាក់របស់ Fed អាចឡើងដល់ ៦ ភាគរយនៅឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារមាសអាចប្រឈមនឹងការលំបាក នៅពេលដែលការផ្លាស់ប្តូរទាំងនេះជំរុញឱ្យមានការតំឡើងការប្រាស់កើនឡើងខ្ពស់។  កាល​ពី​ខែ​មុន ទីផ្សារ​មាស​បាន​ដំណើរការ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២១ ដោយ​សារ​ការ​កើន​ឡើង​អត្រាការប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ