ជំនួយគំនិត ៖ វិធីសាស្ត្រជំរុញការដាក់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងសម័យកូវីដ

អចលនទ្រព្យ៖​ បញ្ហាកូវីដបានធ្វើឲ្យសេដ្ឋកិច្ចមិនថាបុគ្គល ឬប្រទេសជាតិឡើយសុទ្ធតែប៉ះពាល់ដូចគ្នា ​ដោយមនុស្សគ្រប់រូបត្រូវតែប្រឹងឲ្យអស់​ពីលទ្ធភាព​ខ្លួនឯងតាមរយៈគ្រប់វិធីគ្រប់ច្រកល្ហកដើម្បីអាចមានចំណូលទប់ទល់នឹងស្ថានការដ៏អាក្រក់នេះ រាប់ទាំងបញ្ហាបំណុលធនាគារឯកជន និងការចំណាយ​ប្រចាំថ្ងៃដែលជារឿងសំខាន់បំផុត ។

ដំណាក់កាលចុងក្រោយនៅពេលនេះអ្វីដែលយើងអាចដឹងនោះគឺថាមនុស្សមួយចំនួននឹងអាចឈានទៅដល់ការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាមិនខានដើម្បីសំរួលបញ្ហាហិរញ្ញវត្ថុទាំងពីរខាងលើនេះ ប៉ុន្តែប្រសិនបើអ្នកចង់ឆាប់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងពេលកូវីដដោយ​គ្រាន់តែ​ដាក់​ស្លាកលក់ផ្ទះនោះលទ្ធភាពក្នុងការលក់ចេញគឺមានអត្រាតិចបំផុត។ មាន័យថា អ្នកត្រូវតែប្រើប្រាស់នូវវិធីសាស្ត្រផ្សេងបន្ថែម។

ទិចនិកខាងក្រោមនេះអ្នកអាចសាកល្បងយកទៅប្រើប្រាស់បានបើចង់លក់ផ្ទះឲ្យឆាប់ដាច់ ៖

១.ធ្វើវីដេអូ និងរូបភាពពណ៌នាពីផ្ទះរបស់អ្នក ៖ មនុស្សភាគច្រើនដាក់លក់ផ្ទះមានបង្ហាញត្រឹមតែថតរូបមួយសន្លឹក ឬ២សន្លឹកមកប្រកាសលក់ ប៉ុន្តែទោះ​បី​ជាមានអ្នកមកសុំមើលផ្ទះ ១០០ ឬ ២០០ដងក្តី ក៏ផ្ទះរបស់អ្នកនឹងមិនអាចរកម្ចាស់ថ្មីបានឡើយ ពីព្រោះរូបភាពមិនអាចបង្ហាញស្ថានភាពជាក់ស្តែងឡើយ។ វីដេអូពីផ្ទះរបស់អ្នកនឹងអាចជួយឲ្យអ្នកកំណត់បាននូវអតិថិជនដែលពេញចិត្តពិតប្រាកដទោះបីជាមានតែ ១ ឬ ២នាក់ក្តី ដែលនឹងមកសុំមើលផ្ទះ​របស់​អ្នក។

.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់កូវីដមិនត្រឹមតែផ្តល់ផលលំបាកសម្រាប់សេដ្ឋកិច្ចអ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើង​ដោយ​មាន​កំណត់ផងដែរ។ ការជួបគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានិភ័យផង ដូចនេះការត្រៀមឯកសាររួចជាស្រេចគឺជារឿងល្អ ព្រោះថានៅពេលដែលអ្នកអាចកំណត់បានអតិថិជនរួចហើយពិនិត្យមើលឯកសារតែម្តងពិតជារឿងល្អបំផុត។

៣.យកចិត្តទុកដាក់បន្ថែមអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក ៖ អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នក ពួកគេជាអ្នកដែលបានទទួលព័ត៌មាន​ស្ទើរតែ ១០០ ភាគរយទៅហើយតាមរយៈវីដេអូលម្អិតខាងលើ ដូចនេះភាគរយលក់គឺស្ទើរតែសម្រេចទៅហើយប្រសិនបើពួកគេសម្រេច​ចិត្តមកសុំ​មើលផ្ទះ​នោះ។ ដូចនេះរឿងដែលត្រូវធ្វើបន្ទាប់គឺយកចិត្តទុកដាក់ចំពោះរាល់អ្វីដែលអតិថិជនបាននិយាយជាមួយគ្នា។

.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញភ្នាក់ងារលក់ផ្ទះ និងក្រុមហ៊ុនអចលនទ្រព្យជាមនុស្សដែលអ្នកមិនគួរមើលរំលងនោះទេ ពីព្រោះថាពួកគេមាន​ជំនាញ​មូលដ្ឋានច្បាស់ជាងអ្នក។ ពួកគេមានទិចនិកក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះត្រូវបង្កើនការទំនាក់ទំនងជា​មួយ​នឹង​ក្រុមនេះគឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។

៥.ការផ្សព្វផ្សាយតាមបែបឌីជីថល ៖ បច្ចុប្បន្ន ការផ្សព្វផ្សាយលក់ផ្ទះពិតជាងាយខ្លាំងមែនទែន និងមិនចំណាយលុយច្រើននោះទេ។ គេហទំព័រលក់ផ្ទះ និង​បណ្តាញសង្គមអាចជួយឲ្យការព័ត៌មានប្រកាសលក់ផ្ទះរបស់អ្នកទៅដល់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលវាមានប្រសិទ្ធភាពជាងការព្យួរស្លាកនៅផ្ទះតែមួយកន្លែង ហើយរង់ចាំសម្លេងទូរស័ព្ទហៅចូលរបស់ភ្ញៀវ។ សូមសាកល្បងតាមការបង្ហាញជូនខាងលើនេះ នោះប្រសិទ្ធភាពនៃការលក់ផ្ទះក្នុងសម័យកាលកូវីដរបស់អ្នកអាចនឹងមានអត្រាខ្ពស់ជាមិនខាន៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ