សំពាធពាណិជ្ជកម្មដោយសហរដ្ឋអាមេរិក អាចបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងចិន-កូរ៉េខាងត្បូងនិងជប៉ុន

បរទេស ៖ កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ តំណាងរបស់រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រោមប្រធានបទផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងសកល។

ក្នុងហេតុការណ៍កន្លងទៅនេះគេសង្កេតឃើញថា ដោយសារបញ្ហាសំពាធដែលបណ្តាលមកពីការតម្លើងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាពិសេសទៅលើពន្ធនាំចូលរថយន្តទាំងឡាយមកចូលក្នុងទីផ្សារសហរដ្ឋអាមេរិកដែលវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសទាំង៣ ដែលស្ថិតក្នុងតំបន់អាស៊ីខាងលើនេះខ្លាំងជាងគេ ទើបធ្វើឲ្យមានការរៀបចំជាជំនួបកំពូលនេះកើតឡើង។

សេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហាញជាសាធារណៈក្រោយជំនួបគ្នាបានរៀបរាប់បែបនេះថា៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង៣ បានព្រមព្រៀងគ្នាក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយដើម្បីអាចលើកកំពស់សកម្មភាពពាណិជ្ជកម្មទាំងក្នុងតំបន់ និងក្នុងសកលលោក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក Ahn Duk Geun ដែលបានចូលរួមកិច្ចប្រជុំនេះដែរនោះបានថ្លែងថា៖ វាគឺជារឿងចាំបាច់ក្នុងពេលបច្ចុប្បន្នដើម្បីអាចពង្រឹងការអនុវត្តកិច្ចព្រមព្រៀង RCEP ដែលប្រទេសទាំង៣ក៏ជាអ្នកចូលរួមរួចទៅហើយនោះ ព្រមទាំងបង្កើតក្របខ័ណ្ឌសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសទាំង ៣ តាមរយៈកិច្ចចរចាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ថ្មីមួយទៀតកូរ៉េ-ចិន-ជប៉ុនផងដែរ។

គួរឲ្យដឹងដែរថា ជំនួបរវាងរដ្ឋមន្ត្រីទាំង៣បានធ្វើឡើងនៅមុនពេលដែលការអនុវត្តពន្ធដោយអាមេរិកនឹងត្រូវធ្វើឡើង។ រដ្ឋាភិបាលទីក្រុងសេអ៊ូល ប៉េកាំង និងតូក្យូ គឺជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកក្នុងក្របខណ្ឌកិច្ចព្រមព្រៀង និងបញ្ហានយោបាយជាច្រើនរបស់សកលលោកផង ក៏ជាអ្នកនាំចូលធំជាងគេទៅលើផលិតផលរថយន្តផង។

កាលពីសប្តាហ៍មុន លោក Trump បានប្រកាសតម្លើងពន្ធ២៥ភាគរយទៅលើគ្រប់ផលិតផលរថយន្តទាំងអស់ដែលវានឹងអាចធ្វើឲ្យប៉ះពាល៉ធ្ងន់ធ្ងរដល់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិនយ៉ាងខ្លាំង។

ចាប់តាំងតែពីឆ្នាំ២០១២ កិច្ចខិតខំរបស់ប្រទេសទាំង៣ ដើម្បីបង្កើតបានទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីគឺធ្វើឡើងមិនអាចទៅរួចនោះទេ លើកលែងដែលកិច្ចព្រមព្រៀង RCEP ដែលបានអនុវត្តកាលពីឆ្នាំ២០២២ ទើបអាចមានវត្តមានចូលរួមដោយកូរ៉េខាងត្បូង ជប៉ុន និងចិនកើតឡើង។ តាមរយៈការពិភាក្សាគ្នាលើកនេះ ភាគីទាំង ៣ ក៏បានយល់ព្រមថា នឹងត្រូវតែជួបប្រជុំគ្នាម្តងទៀត ដោយគ្រោងធ្វើឡើងនៅក្នុងប្រទេសជប៉ុន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *