ជំនួយគំនិត ៖ វិធីសាស្ត្រជំរុញការដាក់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងសម័យកូវីដ

អចលនទ្រព្យ៖​ បញ្ហាកូវីដបានធ្វើឲ្យសេដ្ឋកិច្ចមិនថាបុគ្គល ឬប្រទេសជាតិឡើយសុទ្ធតែប៉ះពាល់ដូចគ្នា ​ដោយមនុស្សគ្រប់រូបត្រូវតែប្រឹងឲ្យអស់​ពីលទ្ធភាព​ខ្លួនឯងតាមរយៈគ្រប់វិធីគ្រប់ច្រកល្ហកដើម្បីអាចមានចំណូលទប់ទល់នឹងស្ថានការដ៏អាក្រក់នេះ រាប់ទាំងបញ្ហាបំណុលធនាគារឯកជន និងការចំណាយ​ប្រចាំថ្ងៃដែលជារឿងសំខាន់បំផុត ។

ដំណាក់កាលចុងក្រោយនៅពេលនេះអ្វីដែលយើងអាចដឹងនោះគឺថាមនុស្សមួយចំនួននឹងអាចឈានទៅដល់ការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាមិនខានដើម្បីសំរួលបញ្ហាហិរញ្ញវត្ថុទាំងពីរខាងលើនេះ ប៉ុន្តែប្រសិនបើអ្នកចង់ឆាប់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងពេលកូវីដដោយ​គ្រាន់តែ​ដាក់​ស្លាកលក់ផ្ទះនោះលទ្ធភាពក្នុងការលក់ចេញគឺមានអត្រាតិចបំផុត។ មាន័យថា អ្នកត្រូវតែប្រើប្រាស់នូវវិធីសាស្ត្រផ្សេងបន្ថែម។

ទិចនិកខាងក្រោមនេះអ្នកអាចសាកល្បងយកទៅប្រើប្រាស់បានបើចង់លក់ផ្ទះឲ្យឆាប់ដាច់ ៖

១.ធ្វើវីដេអូ និងរូបភាពពណ៌នាពីផ្ទះរបស់អ្នក ៖ មនុស្សភាគច្រើនដាក់លក់ផ្ទះមានបង្ហាញត្រឹមតែថតរូបមួយសន្លឹក ឬ២សន្លឹកមកប្រកាសលក់ ប៉ុន្តែទោះ​បី​ជាមានអ្នកមកសុំមើលផ្ទះ ១០០ ឬ ២០០ដងក្តី ក៏ផ្ទះរបស់អ្នកនឹងមិនអាចរកម្ចាស់ថ្មីបានឡើយ ពីព្រោះរូបភាពមិនអាចបង្ហាញស្ថានភាពជាក់ស្តែងឡើយ។ វីដេអូពីផ្ទះរបស់អ្នកនឹងអាចជួយឲ្យអ្នកកំណត់បាននូវអតិថិជនដែលពេញចិត្តពិតប្រាកដទោះបីជាមានតែ ១ ឬ ២នាក់ក្តី ដែលនឹងមកសុំមើលផ្ទះ​របស់​អ្នក។

២.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់៖កូវីដមិនត្រឹមតែផ្តល់ផលលំបាកសម្រាប់សេដ្ឋកិច្ចអ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើង​ដោយ​មាន​កំណត់ផងដែរ។ ការជួបគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានិភ័យផង ដូចនេះការត្រៀមឯកសាររួចជាស្រេចគឺជារឿងល្អ ព្រោះថានៅពេលដែលអ្នកអាចកំណត់បានអតិថិជនរួចហើយពិនិត្យមើលឯកសារតែម្តងពិតជារឿងល្អបំផុត។

៣.យកចិត្តទុកដាក់បន្ថែមអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក ៖ អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នក ពួកគេជាអ្នកដែលបានទទួលព័ត៌មាន​ស្ទើរតែ ១០០ ភាគរយទៅហើយតាមរយៈវីដេអូលម្អិតខាងលើ ដូចនេះភាគរយលក់គឺស្ទើរតែសម្រេចទៅហើយប្រសិនបើពួកគេសម្រេច​ចិត្តមកសុំ​មើលផ្ទះ​នោះ។ ដូចនេះរឿងដែលត្រូវធ្វើបន្ទាប់គឺយកចិត្តទុកដាក់ចំពោះរាល់អ្វីដែលអតិថិជនបាននិយាយជាមួយគ្នា។

៤.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ៖ភ្នាក់ងារលក់ផ្ទះ និងក្រុមហ៊ុនអចលនទ្រព្យជាមនុស្សដែលអ្នកមិនគួរមើលរំលងនោះទេ ពីព្រោះថាពួកគេមាន​ជំនាញ​មូលដ្ឋានច្បាស់ជាងអ្នក។ ពួកគេមានទិចនិកក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះត្រូវបង្កើនការទំនាក់ទំនងជា​មួយ​នឹង​ក្រុមនេះគឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។

៥.ការផ្សព្វផ្សាយតាមបែបឌីជីថល ៖ បច្ចុប្បន្ន ការផ្សព្វផ្សាយលក់ផ្ទះពិតជាងាយខ្លាំងមែនទែន និងមិនចំណាយលុយច្រើននោះទេ។ គេហទំព័រលក់ផ្ទះ និង​បណ្តាញសង្គមអាចជួយឲ្យការព័ត៌មានប្រកាសលក់ផ្ទះរបស់អ្នកទៅដល់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលវាមានប្រសិទ្ធភាពជាងការព្យួរស្លាកនៅផ្ទះតែមួយកន្លែង ហើយរង់ចាំសម្លេងទូរស័ព្ទហៅចូលរបស់ភ្ញៀវ។ សូមសាកល្បងតាមការបង្ហាញជូនខាងលើនេះ នោះប្រសិទ្ធភាពនៃការលក់ផ្ទះក្នុងសម័យកាលកូវីដរបស់អ្នកអាចនឹងមានអត្រាខ្ពស់ជាមិនខាន៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​