បញ្ហាវិបត្តិកូវីដ បញ្ហាជម្លោះនៅអ៊ុយក្រែន និងអតិផរណា កំពុងបន្តរុញច្រានសកលលោកឲ្យផុងខ្លួនកាន់តែខ្លាំងឡើង ហើយកត្តាទាំងអស់នេះបានក្លាយទៅជាមូលហេតុដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់សកលនៅក្នុងឆ្នាំ២០២២នេះប្រឈមមុខទៅនឹងការថមថយថែមមួយកម្រិតទៀតជាក់ជាមិនខាន។

ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ និងព្យាករណ៍ដែលទើបត្រូវបានដាក់បង្ហាញជាផ្លូវការដោយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះបានមើលឃើញថា កំណើនសេដ្ឋកិច្ចជាសកលនឹងមានការធ្លាក់ចុះមកត្រឹមតែ ៣,២ភាគរយប៉ុណ្ណោះនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។

អត្រាធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាសកលនេះ ដោយសារតែដំណើរសេដ្ឋកិច្ចថយចុះនៃប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងទាំង៣ រួមមាន សហរដ្ឋអាមេរិក ចិន និងតំបន់អឺរ៉ុប ដែលបានធ្វើឲ្យសេដ្ឋកិច្ចសកលមានកំណើនយឺតយ៉ាវ ។ បច្ចុប្បន្ននេះ ទាំងនៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុប កំពុងប្រឈមមុខទៅនឹងបញ្ហាអតិផរណាខ្ពស់មិនធ្លាប់មានបន្ថែមពីលើសំពាធដែលកំពុងកើតមានស្រាប់អស់រយៈពេលជាង២ឆ្នាំទៅហើយនោះគឺបញ្ហារីករាលដាលនៃវិរុសកូវីដ។ ក្រៅពីនោះ បញ្ហាសំខាន់ៗផ្សេងទៀតដែលមានបូករួមទាំងជម្លោះភូមិសាស្ត្រនយោបាយ ដូចជានៅអ៊ុយក្រែន និងរុស្ស៊ី ជាដើម កំពុងបន្តដាក់ទម្ងន់យ៉ាងខ្លាំងទៅដល់តំបន់អឺរ៉ុបចំពោះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គួរឲ្យដឹងដែរថា កាលពីខែមេសាកន្លងមកនេះ IMF ធ្លាប់បានធ្វើការព្យាករណ៍ថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នឹងទទួលបានកំណើនប្រមាណជា២,៥ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលទីផ្សារសកលលោកនឹងទទួលបានកំណើន៣,៦ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content