IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ ហើយបានព្រមានអំពីអត្រាការប្រាក់ខ្ពស់អាចនឹងបន្តក្នុងរយៈពេលយូរ ដោយសារអតិផរណានៅតែខ្ពស់ដដែល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនដល់ ៥ ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលកើនឡើងពីការព្យាកណ៍ក្នុងខែមេសាត្រឹម ៤,៦ ភាគរយ។ IMF បានបង្កើនការព្យាករណ៍លើសេដ្ឋកិច្ចចិននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួន (WEO) ដោយសារការស្ទុះងើបឡើងវិញជាលំដាប់នៃការប្រើប្រាស់ក្នុងស្រុក និងការកើនឡើងនៃការនាំចេញ។ ការកើនឡើងការព្យាករណ៍នេះក៏បង្ហាញពីការបង្កើនទំនុកចិត្តជាសាកលនៅក្នុងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីរមួយនេះរបស់ពិភពលោកផងដែរ។

របាយការណ៍ WEO បានលើកឡើងថា ការកើនឡើងនៃការនាំចេញរយៈពេលខ្លីទំនងជាការឆ្លើយតបចំពោះការកើនឡើងយឺតនៃតម្រូវការពិភពលោកកាលពីឆ្នាំមុន និងបានជួយឱ្យការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនងើបឡើងវិញ ព្រមទាំងជំរុញកំណើនវិជ្ជមានរបស់ប្រទេសនៅក្នុងត្រីមាសទីមួយថែមទៀតផង។ សម្រាប់ទស្សនវិស័យនៅក្នុងឆមាសទីពីរ ទាំងទស្សនៈក្នុងស្រុក និងអន្តរជាតិមានទំនុកចិត្តយ៉ាងខ្លាំងអំពីកំណើនសេដ្ឋកិច្ចចិន ៥ ភាគរយ។ ការដំឡើងការព្យាករណ៍របស់ IMF បានកើតឡើងមួយថ្ងៃបន្ទាប់ពីទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថា GDP របស់ចិនបានកើនឡើង ៥ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ឬ  ៦១,៦៨ ទ្រីលានយ័ន (៨,៤៩ ទ្រីលានដុល្លារ)។

អ្នក​ជំនាញ​បាន​និយាយ​ថា ​ចិនអាចយកឈ្នះកំណើន ៥ ភាគរយ ដែល​​ពិបាក​នឹងយក​ឈ្នះ​ ដោយ​សារ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូលជួបបញ្ហាប្រឈមជាញឺកញាប់។ ពួកគេបានកត់សម្គាល់ឃើញថា  កំណើនដ៏រឹងមាំក្នុងការនាំចេញកើនឡើង ៦,៩ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាបរិយាកាសខាងក្រៅមិនសូវមានសន្តិភាព និងការកើនឡើងលទ្ធិគាំពារនិយមផ្នែកពាណិជ្ជកម្ម ប៉ុន្តែពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនសម្រេចបានលទ្ធផលល្អ ដែល​ជា​ប្រភព​នៃ​ការ​បង្កើន​ទំនុក​ចិត្ត​ក្នុង​សេដ្ឋកិច្ច​របស់​​ចិន​។ ទន្ទឹមនឹងនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមទី ២០ របស់បក្សកុម្មុយនិស្តចិនត្រូវបានមនុស្សជាច្រើនរំពឹងថា នឹងមានគោលនយោបាយសេដ្ឋកិច្ចសកម្ម និងរៀបចំផែនការកំណែទម្រង់ដែលជំរុញការអភិវឌ្ឍន៍ប្រទេសចិនប្រកបដោយគុណភាពខ្ពស់។ សម័យប្រជុំនេះបានចាប់ផ្តើមនៅថ្ងៃចន្ទ និងបន្តដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកំណែទម្រង់របស់ចិន ហើយត្រូវបានគេរំពឹងថានឹងផ្តោតលើកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពខ្ពស់ ការអភិវឌ្ឍន៍ និងជំរុញទំនើបកម្មរបស់ចិន។

ទោះបីជា IMF បានបង្កើនការព្យាករណ៍កំណើនរបស់ចិនក៏ដោយ ប៉ុន្តែខ្លួននៅតែរក្សាការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៣,២ ភាគរយមិនផ្លាស់ប្តូរ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនវិស័យរបស់ IMF កាន់តែអាប់អួរសម្រាប់សេដ្ឋកិច្ចធំៗ ដោយបានព្យាករណ៍ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំក្រោយ និងព្រមានអំពីអត្រាការប្រាក់ខ្ពស់អាចនឹងបន្តខ្ពស់ក្នុងរយៈពេលយូរ ដោយសារអតិផរណានៅតែខ្ពស់ដដែល។ នៅក្នុងទស្សនវិស័យចុងក្រោយបំផុតរបស់ IMF សម្រាប់សេដ្ឋកិច្ចពិភពលោក បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកើនឡើង ២,៦ ភាគរយសម្រាប់ឆ្នាំនេះ និងធ្លាក់ចុះ ១,៩ ភាគរយនៅឆ្នាំក្រោយ ដោយសារការកើនឡើងនៃអត្រាអត់ការងារធ្វើ  និងការប្រើប្រាស់មានកម្រិតមធ្យម។ លើសពីនេះ អតិផរណាខ្ពស់នៅដដែលមានងាយធ្លាក់ចុះត្រូវបានជំរុញតម្លៃសេវាកម្មខ្ពស់ ប្រាក់ឈ្នួលខ្ពស់ និងភាពតានតឹងពាណិជ្ជកម្មភូមិសាស្ត្រនយោបាយ ដែលអាចធ្វើឲ្យអត្រាការប្រាក់ខ្ពស់មានរយៈពេលយូរ។ ប្រធានធនាគារកណ្តាលលោក Jerome Powell លើកឡើងថា ដើម្បីកំណត់គោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ពួកគេត្រូវមានទំនុកចិត្តថាសម្ពាធតម្លៃត្រូវបានបន្ធូរបន្ថយ មុនពេលដែលធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ