សមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំសន្និបាតប្រចាំឆ្នាំ២០២២ និង ពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង

ភ្នំពេញ : សមាគមសហគ្រិនវ័យក្មេងកម្ពុជានារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីសន្និបាតប្រចាំឆ្នាំ “ឆ្នាំ២០២២” ហើយនេះជាឆ្នាំទី១៤ហើយដែលសមាគមបានរៀបចំសន្និបាតប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគមក្នុងពិធីលៀងសាយភោជន៍ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​ឯកឧត្តម អ៊ឹម សុធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រដល់សមាគម និងសមាជិក សមាជិការប្រម៉ាណជាជាង ៣០០ នាក់។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា​ មានជំនឿរួមមួយថាការជឿនលឿននៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ភាគច្រើនពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង​កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២ ជាពិសេស ឧកញ៉ាបានធ្វើការកំណត់សម្គាល់ពីសមិទ្ធផលជាប្រវត្តិសាស្រ្តនៃសមាគមសហគ្រិនវ័យក្មេង​កម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះ បានរៀបចំបានយ៉ាងល្អ និងដោយជោគជ័យបំផុតនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYE-Council) និងការប្រារព្ធមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន លើកទី៧ (7th AYE-Carnival 2022) នៅរាជធានីភ្នំពេញ ហើយទទួលបានការកោតសរសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រិនវ័យក្មេងទូទាំងអាស៊ាន។ ជាងនេះទៅទៀត ក្នុងអាណត្តិដែលសមាគមបានដឹកនាំ AYE-Council និង AYE-Carnival សមាគមបានបង្កើតឲ្យមានជាយុទ្ធសាស្ត្រ និងកម្មវិធីលើទូរស័ព្ទដៃ (AYEA App) សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ទាំងមូលប្រើប្រាស់ជាប្រយោជន៍នាថ្ងៃខាងមុខ។

ក្នុងពិធីសន្និបាតប្រចាំឆ្នាំ២០២២ នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រារព្ធពិធីអបអរសាទរ និងការដាក់ឲ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង ឬជាភាសាអង់គ្លេសថា YOUNG ENTREPRENEURS DEVELOPMENT CENTER (YEDC) ដែលជាមជ្ឈមណ្ឌលសម្រាប់ផ្តល់សេវាកម្ម ក្នុងការផ្តល់ព័ត៌មាន និង​បណ្តុះបណ្តាលសម្រាប់ផ្តល់ប្រយោជន៍ជាពិសេសដល់សមាជិក សមាជិកា និងអភិវឌ្ឍសហគ្រិនវ័យក្មេង ធុរកិច្ចបង្កើតថ្មី (Start-up) ក្នុងប្រទេសកម្ពុជា និងជាតួអង្គសេដ្ឋកិច្ចសំខាន់របស់ជាតិដែលមិនអាចខ្វះបាន។

ក្រៅពីពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង ក៏មានការលើកឡើងពីផែនការសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២២ ដែលនៅក្នុងនោះ សមាគមមានផែនការក្នុងការបង្កើតសាខាសមាគមសហគ្រិនវ័យក្មេងទៅកាន់គ្រប់ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមឆ្នាំ២០២៦។​

លោកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា៖

“សមាគមត្រូតែខ្លាំង និងធ្វើឱ្យបានកាន់តែច្រើនជាងមុន ត្រូវរិះរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រទាំងអស់ដើម្បីជួយដល់សមាជិក សមាជិការរបស់សមាគម។ សហគ្រិនត្រូវការលើកទឹកចិត្ត ការគាំទ្រ​ កាជ្រោមជ្រែង ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវបង្កើត និងបង្កើនកិច្ចអន្តរាគមន៍ដល់សហគ្រិនរបស់យើង”

លោកឧកញ៉ាប្រធាន បានថ្លែងអំណរគុណ និងបានបញ្ជាក់បន្ថែមទៀតថា​​សមិទ្ធផលសមាគមទាំងអស់នេះ នឹងមិនអាចកើតឡើងបានទេបើគ្មានការសហប្រតិបត្តិការ និងគាំទ្រពីរាជរដ្ឋាភិបាល ដៃគូគាំទ្រម្ចាស់ឧបត្ថម្ភ (Partner Sponsor, National, Main and Co-sponsor) ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ក្រុមប្រឹក្សាភិបាល និងជាពិសេសការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់របស់សមាគម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍​ខ្នាត​អន្ដរជាតិ ពង្រីក​ទីផ្សា​រអាមេរិក និង​អ៊ឺរ៉ុប

ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ម្រេចដែលកសិករ​កម្ពុជា​ផលិតផល​ប្រមាណ៩០ភាគរយ​ត្រូវ​បាននាំចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស ដោយសារតែមានការ​គាំទ្រ​ខ្លាំងពីទីផ្សារ​បរទេស​..

ប៊ុលហ្គារី​ ស្នើ​ហាម​ឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​ដំឡើង​ពន្ធ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ប៊ុលហ្គារី​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ល្បែង​ស៊ី​សង ​ដោយ​ស្នើ​ហាមឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​ព្រមទាំង​ដំឡើង​ពន្ធ ​និង​កម្រៃ​អាជ្ញាប័ណ្ណ​ឱ្យ​ខ្ពស់​ជាង​មុន​

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយសារ​ក្តី​រំពឹង​កាន់តែ​ខ្ពស់​លើ​កិច្ច​ចរចា​សន្តិភាព ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ

រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រ៉ែ ​និង​លោហធាតុ​ដ៏​ធំ​មួយ​នៅ​តំបន់​ចុង​បូព៌ា​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ពង្រឹង​ការ​ផលិត​ដែក​ថែប​ក្នុង​ស្រុក​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​នៅ​តំបន់​អាស៊ី

ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ទោះ​បី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​តូច ​និង​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដាច់ដោយឡែក​ក៏​ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ ​និង​ទេសចរណ៍​ ​តាមរយៈ​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ

រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ

កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា

ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/11/2026

គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ បាន​រួមគ្នា​ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់ ​(​Syndicated Term ​Loan Facility​)​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី ​(​Battery ​Energy Storage System​)​ ​ដែល​ជា​គម្រោង​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា