ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ក្នុងរយៈពេល១សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់ក្រសួងទេសទេសចរណ៍។
ក្នុងរយៈពេលដូចគ្នានេះ ភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧នាក់ បានទិញបណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលចំនួននេះ កើនឡើង ៦,៦% និងទទួលបានចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា៖ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុបមាន ៤៥៦ ជើងហោះហើរ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន១៧ ជើងហោះហើរផងដែរ។
គួររំលឹកថា៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ ៦៤០ ៩៩៩នាក់កើនឡើង ២២.១%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្នុងចំណោមទេសចរជាង២លាននាក់នេះ មានភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦ ៤៣៥ នាក់ ផ្លូវគោកប្រមាណ ១ ៦១២ ៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២ ០១៧ នាក់។ចំណែកភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១ ៩០៦ ៨០០នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content