កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ភ្នំពេញ ៖ កំពង់​ស្ពឺ​ និង​ស្វាយរៀង ជាខេត្ត​ដែលមានការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង ​និងក្រៅ​ប្រទេស ជាក់ស្តែង ក្នុង​រយៈ​ពេល៦ខែដើមឆ្នាំ២០២៤​នេះ ខេត្តទាំងពីរនេះទទួលបានគម្រោ​ងវិ​និ​យោគ​​​ច្រើនជាងគេ​ទាំ​ង​គម្រោងវិនិយោគ​ថ្មី និងគម្រោងពង្រីកផលិត​កម្ម​វិនិយោគ​ និងបានធ្វើឱ្យ​ខេត្ត​ទាំងពីរ​នេះ កាន់តែមានភាពទាក់​ទាញ​ពីសំណាក់​វិនិយោគិន​បរទេស​បន្ថែមទៀត ។​

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយកាលពីដើមខែ​កក្កដា ២០២៤​នេះ​បាន​ឱ្យ​​ដឹ​ងថា ក្នុង​ចំណោម​បណ្ដាខេត្តរាជធានីនៅក្នុង​ប្រទេស​កម្ពុជា កំពង់ស្ពឺ និង​ស្វាយរៀង​ ជា​ខេត្តដែល​ទទួល​បាន​គម្រោងវិនិយោគច្រើន​ជាង​គេ​ ក្នុងនោះ រយៈ​ពេល​៦កន្លងមកនេះ កំពង់ស្ពឺទទួលបានគម្រោង​វិនិ​យោគ​ចំ​នួន៤៣គម្រោង​ និង​ខេត្ត​ស្វាយរៀង​ទទួលបាន​ចំនួន​៤០គម្រោង ខណៈភ្នំពេញ ទទួលបានគម្រោង​វិនិ​យោ​គ​​ចំ​​នួន​២៧គម្រោង ។

គម្រោង​វិនិយោគ​ភាគច្រើន​ដែល​បោះទីតាំង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង​​ គឺជា​គម្រោង​រោងចក្រ​ឧស្សាហកម្ម ជាក់​ស្ដែងគម្រោងពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគផលិត​សំបក​កង់រថ​យន្ត​តម្លៃ ​២១២​លាន​​ដុល្លារក៏មានទីតាំង​នៅខេត្ត​ស្វាយរៀង​ គម្រោង​វិនិយោគ​ផលិត​បន្ទះហ្វ្រាំង​គ្រប់​ប្រភេទតម្លៃ​ ៣០​លាន​ដុល្លា​រ​នៅខេត្តស្វាយរៀង គម្រោងបង្កើតតំបន់​សេដ្ឋកិច្ចពិសេស​មួយ​ក៏នៅខេត្ត​ស្វាយរៀង​ ។​

តើ​កត្តាអ្វី ដែលធ្វើឱ្យវិនិយោគិនជ្រើស​រើស​យក​ខេត្ត​កំពង់ស្ពឺ​ និងខេត្តស្វាយរៀងជាទីតាំង​វិនិយោគរបស់ខ្លួន?

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ​ជាច្រើនបានលើ​ក​បង្ហាញ​ថា តំបន់​មួយចំនួន​នៅខេត្តកំពង់ស្ពឺ ជា​ពិ​សេស​​នៅតាមបណ្ដោយផ្លូវ​លេខ​៣ លេខ​៤ លេខ​៤១ និង​ផ្លូវជាតិលេខ​៥១​ គឺជាតំបន់ដែលមានភាព​ងាយ​ស្រួ​ល​​ក្នុងការ​ដឹកជញ្ជូនទំនិញទៅ​ច្រកព្រំដែន​​ ដូចជាទៅច្រកទ្វារអន្តរជាតិ​កម្ពុជា-ថៃ ​និង​ងាយ​ស្រួល​ក្នុងការ​ដឹក​ទំនិញចេញចូល​កំពង់ផែទឹកជ្រៅ​ក្រុងព្រះសីហនុ​ជាដើម ។​  

លោក ប៉ូ អ៊ាវគង់ អគ្គ​នាយ​ក​ក្រុមហ៊ុន​ Advance Real Estate បាន​ឱ្យដឹងថា តំបន់ប៉ែក​ខាងលិចជាពិសេស​នៅបណ្ដោយផ្លូវជាតិលេខ​៤ លេខ​៤១ និង​៥១ ជា​តំបន់ដែលមានការទាក់ទាញ​លើ​ការ​វិនិយោគលើ​រោងចក្រ សហគ្រាស និងឃ្លាំង​ស្តុកទំនិញ ពីព្រោះថា​តំបន់ទាំងនេះងាយស្រួល​ភ្ជាប់ទៅកាន់​ផ្លូវធំៗ ដូច្នេះ​នៅពេល​វិនិយោគិន​ចង់បណ្ដាក់ទុនវិនិយោគលើ​រោងចក្រ​សហគ្រាស គេនឹង​សម្លឹង​ទៅមើល​តំបន់​ទាំង​នោះ ។

ក្នុង​រយៈពេល ១ឆមាស​ក្នុងឆ្នាំ២០២៤​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៩០​គម្រោង ​ហើយគ្រាន់តែខេត្ត​កំពង់ស្ពឺ ស្វាយរៀង​ និងភ្នំពេញ​បានស្រូបយក​គម្រោង​វិនិយោគ​ប្រមាណ​១១០​​គម្រោងទៅហើយ​ ក្រៅពីនោះ​មាន​ដូចជា​នៅខេត្ត​ព្រះសីហនុ តាកែវ កណ្ដាល កំពង់ឆ្នាំង កំពង់ចាម​កោះកុង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និង​ព្រះវិហារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *