ភ្នំពេញ ៖ ផលិតកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ដែលជាការវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលីមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី គិតចាប់ពីដំណើរការលើកដំបូងរហូតមកទល់ពេលនេះដែលមានរយៈពេល៩ខែ អាចផលិតមាសបាន ២ ២៧៥គីឡូហើយ ដែលជាចំណែកមួយក្នុងការគាំទ្រដល់ចំណូលសេដ្ឋកិច្ចជាតិកម្ពុជាមួយផ្នែក។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងពិធីសម្ពោធដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលកន្លងមកធ្លាប់សង្ឃឹមលើការទទួលបានចំណូលពីវិស័យប្រេងមួយចំណែក ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះនៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏នៅតែមានដំណើរការល្អ ខណៈដែលវិស័យរ៉ែមាសបានចូលខ្លួនមកជំនួសទៅវិញ ។

សម្ដេចតេជោបានមានប្រសាសន៍ផងដែរ អំពីដំណើរការនៃការចម្រាញ់រ៉ែមាស ដោយហេតុថា មាសដែលជីកបានគឺត្រូវយកទៅចម្រាញ់បន្តយកធាតុផ្សេងៗចេញដើម្បីទទួលបានមាសសុទ្ធ ហើយវាក៏អាស្រ័យទៅនឹងស្ថានភាពជាក់ស្ដែងនៃប្រភេទរ៉ែមាសដែលជីកបាន។ សម្រាប់កម្ពុជា មាសដែលជីកបានគឺទឹក ៩ ដូច្នេះត្រូវចម្រាញ់ដកយកធាតុរ៉ែផ្សេងៗចេញ ហើយក្រោយពេលដែលដកធាតុដទៃចេញបន្សុទ្ធនៅសល់មាសសុទ្ធ អាចនៅសល់ប្រហែលជា ២តោន។
បើតាមប្រសាសន៍របស់សម្ដេចដែលបានលើកឡើង កម្ពុជាយើងចាប់ផ្ដើមប្រើប្រាស់នូវធនធានធម្មជាតិមួយចំណែកដែលកម្ពុជាបាន និងកំពុងរុករកដើម្បីធ្វើអាជីវកម្ម បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រទេសជាតិ។ គួររំលឹកថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ (៧ខែនៃការចម្រាញ់រ៉ែមាស) កម្ពុជាពេលនោះផលិតបានមាសជាង ១ ៧០០គីឡូក្រាម ដែលមានន័យថា ក្នុងចន្លោះរយៈពេលជាង១ខែ កម្ពុជាមានលទ្ធភាពផលិតមាសបានជាង ៥០០គីឡូក្រាមបន្ថែមទៀត ដោយក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីរដ្ឋាភិបាល មានឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី អាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះកំពុងដំណើរការអភិវឌ្ឍរ៉ែមាសស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉ែមាសនេះដែរ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content