រយៈពេល​៧ខែ វិនិយោគិនកម្ពុជា​-ចិន ដាក់ទុនវិនិយោគរួមគ្នានៅកម្ពុជា​សរុបជាទឹកប្រាក់​ប្រមាណ ៥,៦ពាន់លានដុល្លារអាម៉េរិក​

ភ្នំពេញ ៖ ក្នុងរយៈពេល៧ខែ​ដើមឆ្នាំ២០២៥នេះ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគមកពីប្រទេស​ចំនួន​២ គឺប្រទេស​ចិន និងកម្ពុជាខ្លួនឯង ដោយគ្រាន់ប្រភពទុនវិនិយោគ​ពីប្រទេសទាំងពីរ​នេះមានសរុបប្រមាណ ៥,៦​ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៨៣,៦៣ភាគរយ​នៃទុនវិនិយោគសរុប​ក្នុង​រយៈពេល៧ខែ ។​

​បើតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៥ គម្រោង​វិនិយោគចំនួន ៤៤០គម្រោង ជាមួយ​ដើមទុនប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក​ត្រូ​វបានក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា​អនុម័ត​ជាផ្លូវការ ។ នៅក្នុង​ចំណោម​ប្រភពទុនវិនិយោគ​ក្នុង​រយៈពេល៧ខែកន្លងមកនេះ​ឃើ​ញ​ថា ​ប្រភពទុនវិនិយោគពីប្រទេស​ចិនមានរហូតដល់​៥៣,៦៦ភាគរយ ឬស្មើនឹ​ងប្រមាណ ជិត ៣,៦ពាន់លានដុល្លា​រ​​​អាម៉េរិកទៅហើយ ។ ក្រៅពីនេះ ប្រភពទុនវិនិយោគរបស់វិនិយោគិនកម្ពុជា​ដែលបានបោះទុនវិនិយោគ​​ប្រ​មាណ​ ២៩,៩៧ភាគរយ ឬប្រមាណ ២ពាន់​លានដុល្លារអាម៉េរិក​ ។​

បើតាមរបាយការណ៍​ដដែល​បានបង្ហាញថា វិស័យ​ដែលទទួលបានការ​ចាប់អារម្មណ៍​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៧ខែ​នេះ មាន​វិស័យឧស្សាហកម្ម ដែលមានទឹកប្រាក់រហូតដល់ ​៤,៧ពាន់លានដុល្លារ​ក្នុង​ចំណោមទុនសរុប ​៦,៧​​ពាន់​លានដុល្លារ​អាម៉េរិក បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់​១,៥ពាន់​លានដុល្លារអាម៉េរិក និង​ វិស័យ​ទេសចរណ៍​ ១៦៧លានដុល្លារអាម៉េរិក ។

ជាការ​កត់សម្គាល់​ ក្នុងរយៈពេល​៧ខែ ខេត្តកំពង់​ស្ពឺ​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ ដែល​មាន​ចំនួន​រហូតដល់ ១០៤គម្រោង​ បន្ទាប់មកខេត្តស្វាយរៀងមានចំនួន​១០២​គម្រោង ភ្នំពេញចំនួន ៥១គម្រោង តាកែវ ៤៤គម្រោង​ កោះកុង​ចំនួន​៤១​គម្រោង ។

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​គឺជាប្រភពទុនវិនិយោគ​ដ៏សំខាន់​កម្ពុជា និង​បានធ្វើឱ្យចិន​ក្លាយជាប្រ​ទេស​​​​ដែល​មាន​វិនិយោគិន​ដាក់ទុន​ច្រើនជាង​គេ​នៅកម្ពុជា ដោយក្នុងនោះយើងឃើញមានគម្រោងធំៗជាច្រើន ក្រោមការ​វិនិយោគ របស់​វិនិយោគិន​ទាំងនៅភ្នំពេញ ក្រុងព្រះសីហនុ និង​បណ្ដាខេត្ត​មួយចំនួនទៀត ។ សម្រាប់រាជធានីភ្នំពេញ អគារ​ខ្ពស់​ៗនៅតាមបណ្ដោយផ្លូវសំខាន់ៗ​ ជា​គម្រោងវិនិយោគ និងស្ថិតក្រោមកា​រគ្រប់គ្រង​របស់វិនិយោគិន​ និងមានប្រភពទុនពីប្រទេសចិន ។

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត​ទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្តទៀត ជាពិសេស​ជំរុញឱ្យមានកា​របង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា ដើម្បីសម្រួលដល់ការ​វិនិយោគិន​មកពីប្រទេស​ ពីព្រោះ​តំបន់សេដ្ឋកិច្ច​ពិសេស​បានផ្ដល់ភាពងាយស្រួលជាច្រើន​ដល់​វិនិយោគិន ដោយមិនចាំបាច់​មានភាពស្មុគ្រស្មាញឡើយ ជាពិសេស​គម្រោង​វិនិយោគលើវិស័យឧស្សាហកម្ម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *