រយៈពេល៥ឆ្នាំ​ រាជធានីភ្នំពេញសម្រេចបាននូវ​គម្រោង​វិនិយោគអចលនទ្រព្យថ្មីចំនួនជិត​២០០​គម្រោង​

ភ្នំពេញ ៖ ភ្នំពេញ គឺជា​តំបន់​ដែល​មានសក្ដានុពល​ក្នុងការទាក់ទាញការ​វិនយោគ​ ហើយ​ភ្នំពេញ​ក៏ទទួល​បានគម្រោ​ងវិនិយោគ​ច្រើនជាង​គេ​ផងដែរ​ក្នុង​ចំណោម​បណ្ដា​រាជធានី​ខេត្ត​នានា​ទូទាំង​ប្រទេស។​ជាក់ស្ដែង​ក្នុង​រយៈពេល​៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ​សម្រេច​បាននូវគម្រោង​វិនិយោគថ្មីៗចំនួន​១៩៥​គម្រោង​ ។​ នេះបើតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​អចលនទ្រព្ យ​CBRE Cambodia ចេញផ្សាយ​នៅពេលថ្មីៗនេះ ។

របាយការណ៍​បានបង្ហាញថា​ ក្នុង​ឆ្នាំ២០១៨​ ភ្នំពេញមានគម្រោង​វិនិយោគដែល​បាន​បញ្ចប់​ចំនួន ១២៧​គម្រោ​ង ​ក្នុងនោះ​ខុនដូ​មានចំនួន​ ៦២គម្រោង អគារ​ការិយាល័យ​មានចំនួន ​៥៤គម្រោង និង​គម្រោង​ទីតាំង​លក់​រាយ​ ឬ​ផ្សារទំនើប​មាន​ចំនួន​១១គម្រោង ។ រហូតមកដល់ឆ្នាំ២០២៣​គម្រោង​ដែលបាន​បញ្ចប់​សរុប​ទាំង​អ​ស់​បានកើនឡើងរហូតដល់ចំនួន​ ៣២២គម្រោង ក្នុងនោះខុនដូ​មានចំនួន ១៣៨​គម្រោង អគារ​ការិយាល័យ​មានចំនួន ១១៧​គម្រោង និងគម្រោងទីតាំងលក់រាយ​(ផ្សារទំនើប ) មានចំនួន​៦៧គម្រោង ។​

បើតាម​អ្នកនាង ​គឹម​ គិន​កេសា​ អគ្គនាយិការ​ងក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានលើកឡើងក្នុង​បទបង្ហាញពីនិន្នាការ​ទីផ្សារ​អចលនទ្រព្យ​រយៈពេល១៥ឆ្នាំចុងក្រោយ​កាលពីថ្ងៃទី​៦ ខែកញ្ញា ២០២៣​ឱ្យដឹងថា មក​ដល់​បច្ចុប្បន្ន​នេះទីផ្សារ​នៃអចលនទ្រព្យ​មួយចំនួន​បាន​ឆ្អែតទៅហើយ ជាក់ស្ដែង​​សម្រាប់​​ផ្សារ​ទំនើប ឬ​ Retail បានបង្ហាញថា​ ការផ្គត់ផ្គង់​មានច្រើនជាង​គេ​ ​ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំទៅមុខ​ បើ​អា​ច​មិ​នគួរអភិវឌ្ឍន៍​ផ្សារទំនើបទៀតនោះទេ ព្រោះបច្ចុប្បន្ន មានអគារ​ផ្សារទំនើប​ដែលបានសង់​ហើយ ប៉ុន្តែនៅមិនទាន់ដំណើរការ​ទាំងអស់នៅឡើយ ឬ​មានដែរ​តែសកម្មភាពតិចតួច ។

អ្នកនាង​បន្តថា​ ផ្សារទំនើបដែលសង់រួចរាល់​តែមិនមានសកម្មភាព​អាច​កែប្រែអគារ​នោះ​ឱ្យ​មានស​កម្ម​ភា​ពដូ​ចជា​រៀបចំជា​កន្លែង​កម្សាន្ត កន្លែង​ហាត់ប្រាណ​ ឬការិយាល័យ​បណ្ដោះ​អាសន្នសិន តែបើសិនជា​រង់​ចាំដល់​ស្ថានភាពនៃសេដ្ឋ​កិច្ចប្រសើរឡើង​នោះ​នឹង​អាចខាតបង់ថវិកា​ច្រើនបន្តទៀត​ ។

របាយការណ៍​របស់ក្រុមហ៊ុន​ CBRE Cambodia បានបង្ហាញថា ​​នៅពេលអនាគត និន្នាការ​នៃការ​អភិវឌ្ឍ​អច​លនទ្រព្យ​ក្នុង​រាជធានីភ្នំពេញ​អាចជាសណ្ឋាគារ​ដែលមានមាក​យីហោ​ល្បីៗ ជា​អចល​ន​ទ្រព្យ​ដែល​គាំ​ទ្រ​ដល់​វិស័យទេសចរណ៍​ស្របនឹង​ទេសចរបរទេសចាប់ផ្ដើម​ចូលមកកម្ពុជា​កើនឡើង​វិញជា​បន្តបន្ទាប់។ ​ដោយ​សម្រាប់​ខុនដូ​ប្រណីត​ៗ ត្រូ​វរង់ចាំ​បន្តទៀត ប៉ុន្តែ​ម្ចាស់​គម្រោង​អាច​ផ្លាស់​ប្តូរ​នូវយុទ្ធសាស្ត្រ​របស់ខ្លួន​ ដោយ​​ងា​កមកអភិវឌ្ឍន៍​ខុនដូ​ដែលមានតម្លៃសមរម្យ​ដើម្បីបំពេញទៅតាមទីផ្សារ​បច្ចុប្បន្ន​វិញ ។

គួររម្លឹកថា បើក្រលេកមើលពីស្ថានភាពនៃការអភិវឌ្ឍ​អចលនទ្រព្យ​ក្នុងរាជធានីភ្នំពេញ​ឃើញថា​មាន​ការ​រីក​រាលដាល​កាន់តែខ្លាំងទៅកាន់​តំបន់ជាយក្រុងក្នុងនោះរួមមាន​ទំនើប អគារពាណិជ្ជកម្មធំៗ ​ក៏ដូចជាអគារ​ខុនដូតម្លៃសមរម្យ​ និងការអភិវឌ្ឍទៅលើ​បុរីលំនៅឋានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ