ឥណ្ឌា កំពុងជំរុញ និងពន្លឿនសកម្មភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មុនពេល Trump ដំឡើងពន្ធបន្ថែម

បរទេស៖ ​យោងតាមប្រភពព័ត៌មានពី​ BBC បានរាយការណ៍ថា ឥណ្ឌា កំពុងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប បើទោះបីជារងសម្ពាធអត្រាពន្ធខ្ពស់ពីអាម៉េរិកក៏ដោយ។

កាលពីខែសីហា កន្លងទៅនេះ អាម៉េរិក បានដំឡើងពន្ធទ្វេដង ៥០% លើទំនិញពីឥណ្ឌាពាក់ព័ន្ធករណីដែលប្រទេសនេះទិញប្រេងក្នុងបរិមាណដ៏ច្រើនពីរុស្ស៊ី។ បន្ថែមពីនេះ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានបញ្ចុះបញ្ចូលបណ្តាប្រទេសនៃសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើឥណ្ឌា និងចិន ដោយសារពួកគេបន្តទិញប្រេងពីរុស្ស៊ី។ ប្រសិនបើសហភាព​អឺរ៉ុបយល់​ព្រម​ធ្វើ​ដូច្នោះ​មែន Trump បានត្រៀម​ខ្លួនរួចរាល់​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​ទៀត​លើ​​ចិន និង​ឥណ្ឌា។ យ៉ាងណាមិញ ឥណ្ឌា បានងាកមកពង្រឹងពាណិជ្ជកម្មជាមួយប្រទេសនានា និងកំពុងប្រញាប់ប្រញាល់ឈានដល់ការសម្រេចសេចក្តីចុងក្រោយនៃពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបមុនពេលដែល Trump ដំឡើងពន្ធបន្ថែមទៀតលើការនាំចេញរបស់ខ្លួន។

ថ្មីៗនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា Piyush Goyal បានបង្ហើបថា ឥណ្ឌា បានត្រៀមខ្លួន និងបង្កើនការធ្វើពាណិជ្ជកម្មដើម្បីអាចសម្រេចគោលដៅដ៏ធំមួយនៅក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួនជាមួយសហភាពអឺរ៉ុប EU។ គួរឲ្យបញ្ជាក់ដែរថា មន្ត្រីពាណិជ្ជកម្មកំពូលៗរបស់សហភាពអឺរ៉ុបនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ឥណ្ឌាដើម្បីចរចាពាណិជ្ជកម្ម ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ ឥណ្ឌា និងសហភាពអឺរ៉ុបនឹងពិភាក្សាពាណិជ្ជកម្មសេរីនៅឆ្នាំ២០២១ ឡើងវិញបន្ទាប់ពីការផ្អាករយៈពេលយូរ ហើយកំពុងធ្វើការដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅចុងឆ្នាំ២០២៥ នេះ។  លោក Goyal សង្ឃឹមថា នៅពេលដែលសមាជិកនៃគណៈកម្មាធិការសហភាពអឺរ៉ុបលោក Maros Sefcovic និងលោក Christophe Hansen មកដល់ប្រទេសឥណ្ឌា ពួកគេនឹងព្យាយាមឈានដល់ការសម្រេចកិច្ចព្រមព្រៀងនេះ។

ក្រៅពីការចរចាលើពាណិជ្ជកម្មសេរី ឥណ្ឌា និងសហភាពអឺរ៉ុប នឹងពិភាក្សាអំពីគោលនយោបាយការបរទេសសំខាន់ៗ សន្តិសុខ និងបញ្ហាដែលទាក់ទងនឹងការការពារជាតិផងដែរដើម្បីឈានទៅកិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប-ឥណ្ឌានៅឆ្នាំក្រោយ។ ជាមួយគ្នានេះ គេរំពឺងថា ឥណ្ឌា និងសហភាពអឺរ៉ុបនឹងបន្តទៅមុខជាមួយគ្នាក្នុងការចរចាពាណិជ្ជកម្ម ទោះបីជាមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបប្រហែល ៦ ០០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា ខណៈដែលតំបន់នេះគឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់ឥណ្ឌា។ កាលពីឆ្នាំ២០២២ ដល់ ២០២៣ ពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣៥ ពាន់លានដុល្លារ។

ដោយឡែក កាលពីឆ្នាំមុន ឥណ្ឌា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានតម្លៃ ១០០ ពាន់លានដុល្លារជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលជាក្រុមប្រទេសទ្វីបអឺរ៉ុបចំនួន ៤ ដែលមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប។ កាលពីខែកក្កដា កិច្វព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌា-អង់គ្លេសបានចូលជាធរមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *