គ្រាប់ស្វាយចន្ទី ត្រូវបានគេស្គាល់ថា ជាប្រភេទគ្រាប់ធញ្ញជាតិ និងច្នៃជាចំណីអាហារដ៏មានរសជាតិ និងមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ប៉ុន្តែបើនិយាយពីផ្លែស្វាយចន្ទីវិញក៏មានអត្ថប្រយោជន៍មិនអន់នោះដែរ ពីព្រោះថា វាអាចយកទៅផលិតបានជាប្រេង ឬជាស្រាស(Liqour)ដ៏មានតម្លៃ និងមានទីផ្សារល្អបំផុតនៅក្នុងប្រទេសឥណ្ឌា។

នៅក្នុងតំបន់មួយនៃប្រទេសឥណ្ឌា ក្នុងរដ្ឋ Goa ផ្លែស្វាយចន្ទី ត្រូវបានក្លាយជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតជាស្រាសដ៏កម្រម្យ៉ាងដែលមានឈ្មោះថា Feni និងមានប្រវត្តិនៃការផលិតអស់រយៈពេលជាង ៥០០ឆ្នាំមកហើយ ហើយបច្ចុប្បន្នកំពុងមានកិច្ចសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើនដើម្បីធ្វើការនាំចេញ Feni ទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនឡើងដែលវាមានតម្លៃមួយដបចន្លោះពី ៥០០រូពី ទៅ ១ ០០០រូពី ឬប្រមាណជា ៧ – ១៤ដុល្លារអាមេរិក។
បច្ចុប្បន្នស្រា Feni ជាប្រភេទស្រាកម្រដែលមានប្រភពពីរដ្ឋ Goa នេះប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋក្នុងស្រុកដែលជាអ្នកផលិតនៅតែបន្តការបិតស្រាមួយនេះតាមរបៀបដូនតានៅឡើយ។
តើដំណើរការផលិតស្រាស្វាយចន្ទីនេះត្រូវបានធ្វើឡើងដោយរបៀបណាខ្លះ ?

ជាការបកស្រាយត្រួសៗ ដំបូងឡើយស្វាយចន្ទីត្រូវបានគេប្រមូលយកចេញពីចំការ និងកាត់គ្រាប់ចេញ ដើម្បីយកទៅលក់ និងបន្សល់ទុកតែផ្លែស្វាយចន្ទីប៉ុណ្ណោះដែលជាវត្ថុធាតុដើមចាំបាច់ជាងគេសម្រាប់ Feni ។ នៅក្នុងប្រទេសឥណ្ឌា រដូវកាលបិតស្រា Feni មានត្រឹមតែ ២ខែប៉ុណ្ណោះគឺខែមីនា និងខែមេសា។
ផ្លែស្វាយចន្ទីតាមចំនួនដែលត្រូវបានកំណត់នឹងត្រូវយកទៅទុកនៅទីតាំងមួយដែលក្រុមកម្មករនឹងចាប់ផ្តើមនាំគ្នាពាក់ស្បែកជើងកវែងដើម្បីជាន់សម្រាំងយកជាតិទឹកចេញពីផ្លែស្វាយចន្ទី ហើយបង្ហូរវាទៅទុកក្នុងពាងដែលបានត្រៀមទុករួចជាស្រេច។
ការជាន់យកជាតិទឹកចេញពីផ្លែត្រូវការចំណាយពេលជាច្រើនម៉ោង ព្រោះត្រូវការធ្វើឡើងដោយជើងមនុស្សសុទ្ធសាធ ដែលវាជាវិធីមានប្រសិទ្ធភាពជាងការប្រើប្រាស់ឈើដើម្បីសង្កត់គៀបយកទឹក។
សាច់ដែលត្រូវបានជាន់បែករួចមិនត្រូវបានបោះចោលនោះទេ ដោយក្រុមការងារយកទៅចងទុកយ៉ាងសម្រិតសម្រាំង និងសង្កត់ពីលើដោយដុំថ្មធំៗ ដើម្បីយកទឹកចេញពីសាច់ផ្លែស្វាយចន្ទីឲ្យអស់មុនពេលដែលវាត្រូវបានបោះចោល ឬយកទៅឲ្យសត្វស៊ីជាចំណី។

ទឹកស្វាយចន្ទីដែលប្រមូលបានត្រូវយកទៅឆ្លងកាត់ដំណាក់កាលបិតជាមួយនឹងឡឥដ្ឋធ្វើពីដីភក់ដែលភាគច្រើនគឺត្រូវបានយកចេញពីដីដំបូកសត្វពស់ដែលពួកគេជឿជាក់ថាជាដីដែលមានជាតិ និងជួយឲ្យគុណភាពរបស់ Feni អាចទទួលបានកាន់តែល្អប្រសើរ។
ក្រោយពេលបញ្ចប់ទៅនៃការបិតស្រា Feni ទឹកស្វាយចន្ទីដែលមានកករលាយឡំបានប្រែក្លាយទៅជាទឹកដែលមានជាតិអាកុលប្រមាណ ៤០-៤៥ អង្សារយ៉ាងថ្លាឆ្វង់ ហើយជារៀងរាល់រដូវកាលក្រុមគ្រួសារខ្លះអាចបិតស្រាប្រភេទនេះបានប្រហែលជា ១៧៥លីត្រ ឬគិតជាប្រាក់ចំណូលប្រហែលជា ៧០០ដុល្លារអាមេរិក។ គួរបញ្ជាក់ថា បច្ចុប្បន្នការផលិតស្រា Feni កំពុងជួបបញ្ហាប្រឈមដោយសារតែពលរដ្ឋឥណ្ឌានៅតែបន្តធ្វើបិតស្រាតាមរបៀបបុរាណដែលមានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់ ដែលទាមទារចាំបាច់មានការចូលរួមពីសំណាក់អ្នកវិនិយោគក្នុងស្រុកដើម្បីចូលរួមគាំទ្រដល់ការវិនិយោគចំពោះអាជីវកម្មបុរាណ និងដើម្បីថែរក្សាទុកជាកេរដំណែលមួយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content