ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

បរទេស៖ ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦ ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ឥណ្ឌូនេស៊ី បានប្រកាសដាក់​ចេញនូវកញ្ចប់ថវិកាដើម្បីពង្រឹងសេដ្ឋកិច្ចជាតិដែលមានតម្លៃ ២៦,៣៤ ទ្រីលានរូពៀ (ប្រហែល ១,៤៨ ពាន់លានដុល្លារអាម៉េរិក) ខណៈដែលកំពុងប្រឈមមុខនឹងវិបត្តិថាមពលសកល និងសម្ពាធក្នុងស្រុកដែលបានធ្វើឱ្យតម្លៃរូបិយវត្ថុធ្លាក់ចុះយ៉ាងខ្លាំង។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានលើកឡើងថា ថវិកាប្រហែល ១៨,០៤ ទ្រីលានរូពៀ (១ ពាន់លានដុល្លារ) នឹងត្រូវប្រើប្រាស់ដើម្បីប្ដូរជាអង្ករដោយផ្តល់បរិមាណ ១០ គីឡូក្រាមក្នុងមួយបាវជូនដល់ពលរដ្ឋ ៣៣,២៤ លាននាក់ ឬ ស្មើនឹង ១១,៥ ភាគរយនៃចំនួនប្រជាជនសរុប។ លើសពីនេះ សម្រាប់កញ្ចប់ថវិកាដែលនៅសេសសល់រួមមាន៖ ៦,២៦ ទ្រីលានរូពៀ (៣៥០ លានដុល្លារ) សម្រាប់កម្មវិធីចុះកម្មសិក្សា និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និង ២,០៤ ទ្រីលានរូពៀ (១១៣,៨ លានដុល្លារ) សម្រាប់ឧបត្ថម្ភធនលើការដឹកជញ្ជូន ជាពិសេសក្នុងអំឡុងពេលវិស្សមកាលសិក្សា។ រដ្ឋាភិបាលនឹងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយលើសំបុត្ររថភ្លើង និង សំបុត្រនាវាចម្លងក្នុងអំឡុងពេលវិស្សមកាលសិក្សា និង រដូវកាលចុងឆ្នាំ។ លើសពីនេះ ឥណ្ឌូនេស៊ីនឹងបន្តរ៉ាប់រងទាំងស្រុងលើពន្ធលើតម្លៃបន្ថែម (VAT) សម្រាប់ការហោះហើរក្នុងស្រុកកៅអី Economy class ក្នុងអំឡុងពេលនោះផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏នឹងលុបបំបាត់ពន្ធនាំចូលលើឧស្ម័នរាវ (LPG) និងវត្ថុធាតុដើមសម្រាប់ផលិតជ័រប្លាស្ទិក, កាត់បន្ថយពន្ធនាំចូលលើគ្រឿងបន្លាស់យន្តហោះ, និងកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលចុងក្រោយសម្រាប់សិទ្ធិអ្នកនិពន្ធក្នុងស្រុកមកត្រឹម ១,៥ ភាគរយ (អត្រាកាលពីមុខខ្ពស់បំផុតរហូតដល់ ៣៥ ភាគរយ)។ កញ្ចប់ថវិកាសម្រាប់ការអនុវត្តវិធានការទាំងនេះមានតម្លៃ ៥០០ ពាន់លានរូពៀ (២៨ លានដុល្លារ)។

លោក Hartarto បានលើកឡើងថា វិធានការនេះត្រូវបានរំពឹងថានឹងបង្កើនផលចំណេញសេដ្ឋកិច្ចចំនួន ២,២៥ ទ្រីលានរូពៀ (១២៥,៦ លានដុល្លារ) តាមរយៈការកាត់បន្ថយការចំណាយសម្រាប់ឧស្សាហកម្មពាក់ព័ន្ធ និងបង្កើតផលជះជាវិជ្ជមានជាបន្តបន្ទាប់។ ការកំណត់ពន្ធនាំចូល ០% លើវត្ថុធាតុដើមផ្លាស្ទិក អាចជួយទប់ស្កាត់អតិផរណាបាន ដោយសារតែការវេចខ្ចប់អាហារស្ទើរតែទាំងអស់សុទ្ធតែប្រើប្រាស់ប្លាស្ទិក។

ទោះជាយ៉ាងណាក្ដី វិធានការថ្មីនេះមិនទាន់រាប់បញ្ចូលកម្មវិធីលើកទឹកចិត្តសម្រាប់ការទិញយានយន្តអគ្គិសនីនោះទេ ដែលធ្លាប់ត្រូវបានរំពឹងថានឹងដាក់ឱ្យអនុវត្តមិនឱ្យហួសពីខែកក្កដានោះឡើយ។ កាលពីពេលមុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa ធ្លាប់បានលើកឡើងថា ឥណ្ឌូនេស៊ីនឹងផ្តល់ការឧបត្ថម្ភធនចំនួន ៥ លានរូពៀ (ប្រហែល ២៨០ ដុល្លារ) សម្រាប់ការទិញម៉ូតូអគ្គិសនីមួយគ្រឿង និងការឧបត្ថម្ភធនលើពន្ធតម្លៃបន្ថែម (VAT) ពី ៤០ ភាគរយទៅ ១០០ ភាគរយសម្រាប់រថយន្តអគ្គិសនី ដែលផ្អែកទៅលើប្រភេទអាគុយ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,៤​​ ភាគរយសម្រាប់ឆ្នាំនេះ ពោលគឺកើនឡើងពី ៥,១១ ភាគរយក្នុងឆ្នាំ ២០២៥។ យ៉ាងណាមិញ អ្នកជំនាញជាច្រើនព្យាករណ៍ថា គោលដៅនេះគឺមិនអាចទៅរួចនោះទេ ដោយសារតែឥណ្ឌូណេស៊ីកំពុងរងគ្រោះដោយសារវិបត្តិថាមពលសកល និងការបាត់បង់ទំនុកចិត្តពីវិនិយោគិនព្រោះតែគោលនយោបាយមិនច្បាស់លាស់។ ក្នុងឆ្នាំនេះផងដែរ រូបិយប័ណ្ណរូពៀធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះរហូតដល់ ៣០ ភាគរយ។ ដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃរូបិយប័ណ្ណនេះ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ចំនួន ៣ លើករួចមកហើយក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយនេះ។ គួរឲ្យបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ចំនួន ១៥ ទ្រីលានរូពៀ (ប្រហែល ៨៤១ លានដុល្លារ) រួចមកហើយ លើការផ្តល់ជំនួយស្បៀងអាហារ និងកម្មវិធីជំរុញសារពើពន្ធផ្សេងៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *