សេដ្ឋកិច្ច ៖ ខណៈដែលរូបិយវត្ថុឌីជីថលជាច្រើនប្រភេទកំពុងមានតម្លៃកើនឡើង និងមានសកម្មភាពខ្លាំងនៅតាមបណ្តាទីផ្សារធំៗនោះក្រុមហ៊ុនអាមេរិក Gemini បានបង្កើតនូវការសិក្សាស្រាវជ្រាវមួយព្រមទាំងបានបង្ហាញលទ្ធផលកាលពីដើមខែមេសាកន្លងមកផងដែរថាប្រទេសឥណ្ឌូនេស៊ីកំពុងជាប់ឈ្មោះជាប្រទេសដែលមានសកម្មភាពនិងអ្នកប្រើប្រាស់លុយឌីជីថលច្រើនជាងគេបំផុតលើពិភពលោក។

Gemini បានបង្ហាញថាក្រៅតែពីការវិនិយោគទៅលើទ្រព្យសកម្មបែបឌីជីថលហើយនោះការវិនិយោគទៅលើរូបិយវត្ថុឌីជីថលនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺកំពុងស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់បំផុតមួយជាងបណ្តាប្រទេសណាណាទាំងអស់ពីព្រោះថាក្រុមអ្នកវិនិយោគជឿជាក់ថាទ្រព្យសកម្មទាំងនោះនឹងមានភាពធន់ខ្លាំងទៅនឹងវិបត្តិអតិផរណានាពេលអនាគត។

របាយការណ៍ដែលត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះត្រូវបានធ្វើឡើងជាមួយនឹងក្រុមមនុស្សប្រមាណជា ៣០ ០០០នាក់ ដែលមានប្រភពមកប្រទេសចំនួន២០ បានរកឃើញថាឥណ្ឌូនេស៊ី និងតាមពីក្រោយដោយប្រេស៊ីល៤១ភាគរយ និងកំពុងធ្វើសកម្មភាពជូញដូរជាមួយនឹងលុយឌីជីថលជាច្រើនប្រភេទ។ អ្នកឆ្លើយតបជាជនជាតិឥណ្ឌូនេស៊ីប្រមាណជា៦១ភាគរយនិយាយថា ពួកគេជឿជាក់ទៅលើលុយឌីជីថលនឹងក្លាយទៅជារូបិយវត្ថុសម្រាប់ពិភពលោកនាពេលអនាគតដែលចំនួននេះធៀបទៅនឹងអ្នកឆ្លើយតបមកពីប្រទេសអភិវឌ្ឍផ្សេងទៀតដូចជាអាមេរិកបារាំងនិងអាល្លឺម៉ង់ជាដើមមានតែ២៣ភាគរយប៉ុណ្ណោះ។

ទិន្នន័យដែលបានបង្ហាញដោយក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីបានបង្ហាញថា ប្រតិបត្តិការជួញដូរដែលពាក់ព័ន្ធទៅនឹងរូបិយវត្ថុឌីជីថលពេញនិយមបច្ចុប្បន្នដូចជា Bitcoin និង Ether ជាដើមបានកើនឡើងដល់ទៅ១៤ដងធៀបទៅនឹងឆ្នាំ២០២០ដែលធ្វើបានត្រឹមតែ៦០ទ្រីលានរូពី (rupiah) ឬប្រមាណជា៤,២ពាន់លានដុល្លារទៅដល់តួលេខកាលពីឆ្នាំ២០២១ឥណ្ឌូនេស៊ីទទួលបានដល់ទៅ ៨៥៩ទ្រីលានរូពីឬប្រមាណជា៥៩,៩ពាន់លានដុល្លារ។
ដោយឡែកនៅក្នុងប្រទេសរបស់អាស៊ីអាគ្នេយ៍ដូចគ្នាដែរគឺហ្វីលីពីនឯណោះវិញបណ្តាប្រព័ន្ធទូទាត់លុយអនឡាញធំៗក្នុងប្រទេសដូចជា PayMaya, GoCash, Coins.ph និង Pesopay ផងបានប្រកាសបន្ថែមមុខងារថ្មីដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ក្នុងការធ្វើសកម្មភាពជូញដូរលុយឌីជីថលកាន់តែទូលាយហើយដែរនៅក្នុងប្រទេសដែលចាប់ផ្តើមដំបូងពី Bitcoinនិង Ether និងបន្តបន្ទាប់ដូចជា Cardano, Chainlink, Uniswap, Solana, Quant, Polkadot, Polygon និងTether។
គួរឲ្យដឹងដែរថាគិតត្រឹមឆ្នាំ២០២១ពាក់កណ្តាលឆ្នាំប៉ុណ្ណោះធនាគារកណ្តាលហ្វីលីពីនបានបង្ហាញថាការជួញដូរលុយឌីជីថលគ្រប់ប្រភេទបានកើនឡើងដល់ទៅ៣៦២ភាគរយធៀបទៅនឹងឆ្នាំ២០២០ជាមួយនឹងទំហំសរុបដល់ទៅ ២០លានដុល្លារ ហើយជឿជាក់ថាពលរដ្ឋហ្វីលីពីនប្រមាណជា៤,៣លាននាក់ឬប្រហែលជា៤ភាគរយនៃចំនួនពលរដ្ឋសរុបកំពុងប្រើប្រាស់និងកាន់កាប់លុយឌីជីថល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content