សេដ្ឋកិច្ចជប៉ុនកើនឡើងលើសពីការព្យាករណ៍នៅត្រីមាសទី២ ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនប្រកាសលាលែងពីតំណែង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចជប៉ុននៅក្នុងត្រីមាសទី ២ បានកើនឡើងលឿនជាងការរំពឹងទុក ដោយសារការប្រើប្រាស់ក្នុងស្រុកបានកើនឡើងយ៉ាងខ្លាំង។

របាយការណ៍ថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចជប៉ុនបានកើនឡើង ៣,១ ភាគរយនៅក្នុងត្រីមាសទី២ ដែលលើសពីការព្យាករណ៍ ២,‌១ ភាគរយ ខណៈដែលធនាគារកណ្តាលជប៉ុន BOJ បានព្យាករណ៍ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនឹងជួយឱ្យអតិផរណាឈានដល់គោលដៅរបស់ខ្លួន ២ ភាគរយ និងផ្តល់នូវហេតុផលសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ​ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ២,១ បន្ទាប់ពីធ្លាក់ចុះនៅត្រីមាសទី១ ប្រមាណ ២,៣ ភាគរយ។ តួលេខនេះស្មើនឹងការកើនឡើង ០,៨ ភាគរយប្រចាំត្រីមាស ដែលលើសពីការព្យាករណ៍របស់អ្នកវិភាគសេដ្ឋកិច្ច ០,៥​ ភាគរយ។

លោក Kazutaka Maeda សេដ្ឋវិទូមកពីវិទ្យាស្ថានស្រាវជ្រាវ Meiji Yasuda បានលើកឡើងថា របាយការណ៍បង្ហាញពីសញ្ញាកើនឡើងនៃការប្រើប្រាស់ឯកជនដែលគាំទ្រដោយកំណើនប្រាក់ឈ្នួលពិតប្រាកដ។ បន្ថែមពីនេះ វាគាំទ្រដល់ទស្សនវិស័យរបស់ធនាគារកណ្តាលជប៉ុន BOJ និងជាសញ្ញាល្អសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈដែលពួកគេនឹងនៅតែប្រុងប្រយ័ត្ន ដោយសារការកើនឡើងអត្រាចុងក្រោយបានបណ្តាលឱ្យប្រាក់យ៉េនឡើងថ្លៃខ្លាំង។

លោក Kengo Tanahashi ដែលជាសេដ្ឋវិទូនៅក្រុមហ៊ុន Nomura Securities រំពឹងថា ការប្រើប្រាស់នឹងបន្តងើបឡើងវិញ។ ជាមួយនឹងការបន្ធូរបន្ថយពន្ធក្នុងអត្រាថេរដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា និងការឧបត្ថម្ភធនលើថ្លៃឧស្ម័ន ថ្លៃអគ្គិសនីនៅរដូវក្តៅដែលបានចាប់ផ្តើមក្នុងខែសីហា ជាមួយនឹងការចរចារប្រាក់បៀវត្សរ៍ក៏មានភាពរឹងមាំផងដែរនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនដែលមានចំណែកច្រើនជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ចបានកើនឡើង ១ ភាគរយធៀបនឹងការព្យាករណ៍ ០,៥ ភាគរយ ហើយវាគឺជាការកើនឡើងលើកដំបូងក្នុងរយៈពេល ៥ ត្រីមាសចុងក្រោយនេះ។

គួរឲ្យបញ្ជាក់ដែរថា ការប្រើប្រាស់របស់ឯកជនគឺជាចំណុចទន់ខ្សោយមួយនៅក្នុងសេដ្ឋកិច្ច ដោយសារវាបានជាប់គាំងកាលពីឆ្នាំមុន ខណៈដែលពលរដ្ឋជួបការលំបាកជាមួយនឹងការឡើងថ្លៃតម្លៃរស់នៅ ហើយការចុះខ្សោយនៃប្រាក់យ៉េនបានធ្វើឲ្យតម្លៃនាំចូលឡើងថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ ការមិនសប្បាយចិត្តជាសាធារណៈចំពោះការកើនឡើងថ្លៃរស់នៅគឺជាកត្តាមួយជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ប្រកាសលាលែងពីតំណែងនៅខែក្រោយនេះ។ ពាក់ព័ន្ធទៅនឹងការឡើងថ្លៃតម្លៃរស់នៅ ការធ្លាក់ចំនៃប្រាក់យ៉េន ដែលជាមូលហេតុធ្វើឲ្យពលរដ្ឋជប៉ុនមិនសប្បាយចិត្ត។ មិនត្រឹមតែប៉ុណ្នោះ ក្តីបារម្ភអំពីសេដ្ឋកិច្ចជប៉ុន រួមទាំងការធ្លាក់ចុះនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាមេរិក បានធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើគោលនយោបាយសេដ្ឋកិច្ចរបស់លោក Kishida ផងដែរ។

នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានព្យាយាមស្តារការខូចខាតជាច្រើនកាលពីឆ្នាំមុន ប៉ុន្តែវាមិនបានទាក់ទាញទំនុកចិត្ត និងការគាំទ្រសាធារណៈឡើងវិញទេ។ ការស្ទង់មតិមួយដោយកាសែត Mainichi Shimbun បានបង្ហាញថា ការមិនពេញចិត្តជាសាធារណៈចំពោះគណៈរដ្ឋមន្ត្រីគឺ ៧៩ ភាគរយដែលជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និយាយថា ការបោះឆ្នោតប្រកបដោយតម្លាភាព និងបើកចំហ រួមជាមួយនឹងការជជែកពិភាក្សាដោយសេរី មានសារៈសំខាន់ជាងពេលណាទាំងអស់។ ការលាលែងតំណែងរបស់លោកគឺជាជំហានដំបូង ដើម្បីបង្ហាញថា គណបក្ស LDP នឹងផ្លាស់ប្តូរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១